ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ខ្លួនឯង​ជា​រដ្ឋអំណាច​…​ហ៊ាន​ធ្វើ​បំពាន​​ដល់​ប្រជាជន​ក្រោម​អំណាច​របស់​ខ្លួន​ទៀត

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ពលរដ្ឋ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ជាង​១០០​គ្រួសារ​លើកដៃ​សំពះ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ចំពោះ​អតីត​អភិបាលរង​ស្រុក​គី​រី​វង់​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​ស្រុក ដែល​បាន​សាងសង់​សំណង់​រឹង​មួយ​កន្លែង​រំលោភ​លើ​អូរ​ប្រវត្តិសាស្ត្រ​ដែល​មាន​ជា​យូរយា​ណាស់​មក​ហើយ…

ខេត្តតាកែវ ៖ ពលរដ្ឋ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ជាង​១០០​គ្រួសារ​លើកដៃ​សំពះ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ចំពោះ​អតីត​អភិបាលរង​ស្រុក​គី​រី​វង់​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​ស្រុក ដែល​បាន​សាងសង់​សំណង់​រឹង​មួយ​កន្លែង​រំលោភ​លើ​អូរ​ប្រវត្តិសាស្ត្រ​ដែល​មាន​ជា​យូរយា​ណាស់​មក​ហើយ សម្រាប់​បង្ហូរទឹក និង​បញ្ជៀ​សការ​លិចលង់​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កំពង់​ទាំងមូល​ដែល​ជា​មរតក​ដូនតា​បន្សល់​ទុក​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​ពេល​មាន​ភ្លៀង​ជន​ម្តង​ៗ​នោះ សុំ​ឱ្យ​រុះរើ​ចេញ​។

តំណាង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​១១៧​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​កំពង់ លោក មិ​ញ សុភាព នាយក​សាលា​បឋម​សិក្សា សុខ អាន ទន្លាប់ បាន​និយាយ​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា ចំពោះ​អូរ​ប្រវត្តិសាស្ត្រ​នេះ ក្រុម​ប្រជាពលរដ្ឋ​ធ្លាប់​បាន​ធ្វើការ​ប្តឹង​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​ការ​ប្តឹងផ្តល់​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​កាត់ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ចាញ់​ទៅ​វិញ​។

ទើប​មក​ដល់​ពេល​នេះ លោក ម៉េ​ង សុខុម ដែល​ជា​អនុ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​គី​រី​វង់ ចាប់ផ្តើម​សាងសង់ និង​បុក​គ្រឹះ​ចាក់​ថ្ម​ធ្វើ​ជា​សំណង់​រឹង​នៅ​ចំណុច​ពីមុខ​លូ​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​នេះ​តែ​ម្តង ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​សារ​ជា​ថ្មី​ម្តងទៀត ដោយសារ​តែ​ពួក​គាត់​មាន​កង្វល់​កើត​ទុក​មិន​សុខចិត្ត​លើ​ការ​សាងសង់​សំណង់​រឹង​បិទ​មាត់​លូ​បង្ហូរទឹក​នេះ​។

លោក មិ​ញ សុភាព បាន​និយាយ​ទៀត​ថា ការ​ធ្វើ​សំណង់​នេះ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាក់​ជា​មិន​ខាន ព្រោះ​កន្លង​មក អូរ​បង្ហូរទឹក​នេះ​ជា​ផ្លូវទឹក​មួយ​ដ៏​សំខាន់​សម្រាប់​បញ្ជៀ​សការ​ជន់​លិច​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ និង​សាលារៀន​។

គួ​រំលឹក​ផង​ផង​ដែរ​ថា បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១១៧​គ្រួ​សារបាន​ដាក់​ពាក្យ​បណ្តឹងតវ៉ា​ទៅ លោក សុខ សូ​កាន អ្នកដំណាង​រាស្ត្រ​មណ្ឌល​តាកែវ​រួច​ហើយ ដើម្បី​ឲ្យ​លោក​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ជួយ​ដល់​ពួក​គាត់ ប៉ុន្តែ​ស្ងាត់ឈឹង ។

ជុំវិញ​ការ​តវ៉ា​នេះ​ដែរ លោក ស៊ុត ខុន អភិបាលស្រុក​គី​រី​វង់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៩ នេះ​ថា រូប​លោក​ទើបតែ​ទទួល​បាន​ដំណឹង​នេះ រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ​ដោយ​មិន​បាន​ធ្វើការ​បកស្រាយ​លំអិត​នោះ​ទេ ខណៈ​ដែល​រឿង​នេះ​មានការ​ក្តីក្តាំ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​។

ប្រជាពលរដ្ឋ​ទាំងអស់​បាន​នាំ​គ្នា​និយាយ​រិះគន់​ដល់​លោក​ចៅហ្វាយស្រុក និង​លោក​អ៊ូច ភា អភិបាល​ខេត្តតាកែវ​ថាបើ​ទោះបីជា​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​យ៉ាងណា​ក៏​ដោយ​ហាក់បីដូចជា​មិន​បាន​អើពើ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ