ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ៖ អត្រា​អ្នក​គ្មាន​ការងារ​ជុំវិញ​ពិភពលោក​បាន​ធ្លាក់​ចុះ

5 ឆ្នាំ មុន

ទីក្រុង​ហ្សឺ​ណែវ ៖ អង្គការសហប្រជាជាតិ​(UN) បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​មក​ថា អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ជុំវិញ​ពិភពលោក​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន និង​បាន​ព្រមាន​ថា​ការងារ​ទាំងនោះ​មិន​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​សមរម្យ​ទេ ដោយ​មាន​ពលករ​ប្រមាណ​៧០០​លាន​នាក់ រស់នៅ​ក្រោម​ភាព​ក្រីក្រ​នៅឡើយ…

ទីក្រុង​ហ្សឺ​ណែវ ៖ អង្គការសហប្រជាជាតិ​(UN) បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​មក​ថា អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ជុំវិញ​ពិភពលោក​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន និង​បាន​ព្រមាន​ថា​ការងារ​ទាំងនោះ​មិន​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​សមរម្យ​ទេ ដោយ​មាន​ពលករ​ប្រមាណ​៧០០​លាន​នាក់ រស់នៅ​ក្រោម​ភាព​ក្រីក្រ​នៅឡើយ ។

អង្គការ​ការងារ​អន្តរជាតិ (ILO) បាន​និយាយ​មក​ថា អត្រា​អ្នក​គ្មាន​ការងារ​ជុំវិញ​ពិភពលោក​កាលពី​ឆ្នាំ​មុន​បាន​ធ្លាក់​ពី ៥,១% មក​ស្មើ​៥% ដែល​ជា​ការ​ធ្លាក់​ចុះ​ដំបូង​តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨ មក ។
ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ក្នុង​របាយការណ៍​ទស្សនវិស័យ​ការងារ និង​សង្គម​ពិភពលោក​ខ្លួន​ថា ទីផ្សារ​ការងារ​ពិភពលោក​ក៏​មាន​ស្ថានការណ៍​មិន​នឹងនរ​ដែរ ។

អ្នកស្រី Deborah Greenfield នាយករង ILO បាន​ប្រាប់​ដល់​អ្នកកាសែត​ថា ការ​ធ្លាក់​ចុះ​នៃ​អត្រា​អ្នក​គ្មាន​ការងារ​នឹង​ត្រូវ​បាន​ផ្អាក​ខណៈ​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​ជា​ច្រើន ។
ភ្នាក់ងារ​ក្រោម​អង្គការសហប្រជាជាតិ​នេះ​បាន​និយាយ​ថា អត្រា​អ្នក​គ្មាន​ការងារ​នឹង​រក្សា​នៅ​ដដែល​ក្នុងឆ្នាំនេះ និង​ឆ្នាំ​២០២០ ប៉ុន្តែ​ចំនួន​ប្រជាជន​គ្មាន​ការងារ​អាច​នឹង​កើនឡើង​ប្រមាណ ២​លាន​នាក់​មក​ស្មើ​១៧៤​លាន​នាក់​នៅ​ឆ្នាំ​ក្រោយ​ព្រោះ​ចំនួន​ពលករ​សរុប​កើនឡើង ។

ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត របាយការណ៍​ខាងលើ​កត់​សម្គាល់ថា​មនុស្ស​រាប់រយ​លាន​នាក់​នៅ​រស់នៅ​ក្រោម​ភាព​ក្រីក្រ​បើ​ទោះជា​មានការ​ងារ​ច្រើន​ជាង​មួយ​កន្លែង​ពិតមែន​ក្តី ។ អង្គការ​ខាងលើ​បាន​ប្រទះ​ឃើញ​ថា មនុស្ស​ភាគច្រើន​នៃ​អ្នក​ដែល​មានការ​ងារ​ប្រមាណ ៣,៣​ប៊ី​លាន​នាក់​ជុំវិញ​ពិភពលោក​កាលពី​ឆ្នាំ​មុន​នៅ​ខ្វះ​សម្ភារ​សមរម្យ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ សន្តិសុខ​ហិរញ្ញវត្ថុ និង​សមភាព​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ជាដើម ។

លោក Damain Grimshaw ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ ILO បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖« ការ​មានការ​ងារ​ធ្វើ​មិន​ធានា​ថា​មាន​ជីវភាព​រស់នៅ​សមរម្យ​ទេ »​។ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នកស្រី Greenfield បាន​ព្រមាន​ថា គំរូ​អាជីវកម្ម​ថ្មី​ៗ​ដូច​ជា​ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​បង្កើត​ការងារ​បណ្តោះអាសន្ន​ដូច​ជា​សេវាកម្ម​ចែករំលែក​យានជំនិះ​អាច​បង្កើន​ចំនួន​អ្នក​ដែល​មានការ​ងារ​ក្រៅផ្លូវការ​ដោយ​មិន​មានការ​ការពារ​ដោយ​កិច្ចសន្យា​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ