ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​ក្នុងភូមិ​តា​ឡាវ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់ បណ្តាល​ឱ្យ​របើក​ដំបូល​រង​ការ​ខូចខាត​អស់ទាំង​ស្រុង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ភូមិ​តា​ឡាវ ឃុំ​តា​ឡាវ ស្រុក​អណ្ដូង​មាស…

ខេត្តរតនគិរី ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់ បណ្តាល​ឱ្យ​របើក​ដំបូល​រង​ការ​ខូចខាត​អស់ទាំង​ស្រុង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ភូមិ​តា​ឡាវ ឃុំ​តា​ឡាវ ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី​។

យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​រង​ការ​ខូចខាត​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ជឿន ហ្វិ​ល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ជនជាតិ​ចា​រាយ រស់នៅ​ភូមិ​តា​ឡាវ​ឃុំ​តា​ឡាវ​ស្រុក​អណ្ដូង​មាស ខេត្ត​រតន​គ​រី ។ គ្រួសារ​រងគ្រោះដោយសារ​ខ្យល់កន្ត្រាក់​បំផ្លាញ​ផ្ទះ​​មាន​សមាជិក​​ចំនួន​១៤​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៧​នាក់ ៕

ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​ទទឹង​៦​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១៤​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី បាន​រង​ការ​ខូចខាត​សំភារៈ​រួម​មាន​ស​ង្ក័​សី​ចំនួន​៦១​សន្លឹក និង​សំភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ