ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​មុខ​ផ្ទះ​និស្សិត​ម្នាក់ ខណៈ​បងប្អូន​ទៅ​មើលឃើញ​សុទ្ធតែ​ឈាម​នៅ​ក្បែរ​កាំជណ្តើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ប្រទះ​ឃើញ​ស្លាប់​ផ្កាប់មុខក្បែរ​​កាំជណ្តើរ​​នៅ​ក្នុងផ្ទះ​របស់​ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្ទះ​១៨៧ ផ្លូវ​A បុរី​ពិភព​ថ្មី​ឈូក​វ៉ា​១…

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ប្រទះ​ឃើញ​ស្លាប់​ផ្កាប់មុខក្បែរ​​កាំជណ្តើរ​​នៅ​ក្នុងផ្ទះ​របស់​ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្ទះ​១៨៧ ផ្លូវ​A បុរី​ពិភព​ថ្មី​ឈូក​វ៉ា​១ ក្នុងភូមិ​ភ្លូ​ផ្អែម សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​រស់ សីលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ (​តែ​ក្រុម​គ្រួសារ​មិន​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​រៀន​នៅ​សាលា​ណា​នោះ​ទេ​) ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ជី​ផាត ឃុំ​ថ្ម​បាំង ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។

តាមប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ម្តាយ​ទិញ​ផ្ទះ​អោយ​ស្នាក់​នៅ​តែ​ម្នាក់ឯង ។ នៅ​មុន​ពេល​កើតហេតុ បងស្រី​របស់​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ចូល តែ​មិន​លើក ក៏​បានអោយ​បងប្អូន​ទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ដួល​ស្លាប់​នៅ​ក្បែរ​កាំជណ្តើរ​សុទ្ធតែ​ឈាម ហើយក៍​បាន​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​នាំ​គ្នា​ដោះ​កញ្ចក់​គាស់​ទ្វារ​ចូល ដើម្បី​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ជន​រង​គ្រោះ ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា កន្លង​មក ជន​រង​គ្រោះ​មាន​ជំងឺ​ស្ពៀត​សរសៃឈាម​ខួរក្បាល​តាំងពី​ទៅ​រៀន​នៅ​ប្រទេស​ចិន ។

តាម​ការ​ត្រួតពិនិត្យ​របស់​គ្រូពេទ្យ និង​តុលាការ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​អាច​ធ្វើ​ដំណើរ ហើយ​ជំងឺ​រើ​ឡើង បណ្តាល​ឱ្យ​គាំងបេះដូង​ដួល​ស្លាប់​ផ្កាប់មុខ​នៅ​ក្បែរ​កាំជណ្តើរ​តែ​ម្តង ។

បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យទៅ​ក្រុម​គ្រួសារ​ដើម្បី​ដឹក​បញ្ជូន​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ