ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ចាប់ខ្លួន​ឧកញ៉ា​ឈ្មួញ​ដី​ស៊ី​ដី​អត់​សង​… កំពុង​រត់ការ​ដោះ​លែង​វិះ​របូត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​ចេញ​ដីកា​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ឧកញ៉ា​ម្នាក់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​រួច​មក ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ​បែកធ្លាយ​ព័ត៌មាន​មក​ថា មាន​អ្នក​កំពុង​រត់ការ​សុំ​ឱ្យ​ឧកញ៉ា​សង្ស័យ​ក្លែងក្លាយ​បាន​នៅ​ក្រៅ​ឃុំ ខណៈ​មិន​ទាន់​សង​លុយ និង​ដី​ដល់​ម្ចាស់​បណ្តឹង​នៅឡើយ​។ ក្រុម​អ្នក​រត់ការ​ទាំងនោះ ត្រូវ​បានដឹង​ថា ម្នាក់​ជា​ក្រុមប្រឹក្សា​ស្រុក​និង​អធិការរង​ស្រុក​ឧដុង្គ…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​ចេញ​ដីកា​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ឧកញ៉ា​ម្នាក់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​រួច​មក ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ​បែកធ្លាយ​ព័ត៌មាន​មក​ថា មាន​អ្នក​កំពុង​រត់ការ​សុំ​ឱ្យ​ឧកញ៉ា​សង្ស័យ​ក្លែងក្លាយ​បាន​នៅ​ក្រៅ​ឃុំ ខណៈ​មិន​ទាន់​សង​លុយ និង​ដី​ដល់​ម្ចាស់​បណ្តឹង​នៅឡើយ​។ ក្រុម​អ្នក​រត់ការ​ទាំងនោះ ត្រូវ​បានដឹង​ថា ម្នាក់​ជា​ក្រុមប្រឹក្សា​ស្រុក​និង​អធិការរង​ស្រុក​ឧដុង្គ ហើយ​ម្នាក់​ទៀត​ជា​យោធា​ផ្កាយ​៣​។

ប្រភព​ពី​មន្ត្រី​តុលាការ​មួយ​រូប​បង្ហើប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា បន្ទាប់​តំណាង​អយ្យការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ក្រុម​មនុស្ស​ទាំង​៣​នាក់​ខាងលើ បាន​រត់ការ​ខ្វាត់ខ្វែង​ជាមួយ​ចៅក្រម ដើម្បី​ឱ្យ​ជនសង្ស័យ​បាន​រួច​ពី​ការ​ជាប់​ឃុំ​។

ប្រភព​បន្ត​ថា ក្រោយ​ពី​អធិការរង​ស្រុក​ឧដុង្គ និង​គូកន​បាន​ចេញ​-​ចូល​ជួប​ខាង​តុលាការ ស្រាប់តែ​ចៅក្រម​ប្រុង​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​តែ​ដោយសារ​ម្ចាស់​ដី និង​លុយ​ដឹង​រឿង ហើយ​គ្រោង​នាំ​គ្នា​ប្រុង​ឡើង​មក​តុលាការ​ក៏​លេចឮ​ថា ចៅក្រម​ក៏​ផ្អាក​ដំណើរការ​តែ​ម្តង​។

ដោយឡែក​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ឧដុង្គ​ឯណោះ​វិញ​បាន​បង្ហើប​ផង​ដែរ​ថា តាម​អ្វី​ដែល​ពលរដ្ឋ​និយាយ បើ​ខាង​តុលាការ​ដោះ​លែង​ជនសង្ស័យ​ក៏​លែង​ទៅ តែ​សុំ​ឱ្យ​ជនសង្ស័យ​សង​លុយ និង​ដី​មក​ពួក​គាត់​ជា​មុន​សិន​។

ក្នុង​នោះ​ផង​ដែរ តំណាង​ឈ្មោះ លី ជុន បាន​ទាមទារ​ឱ្យ​ជនសង្ស័យ សូ សា​រឹម ដោះស្រាយ​ដី​ដែល​ខ្វះ​ជិត​២​ហិច​តា​មក​ខ្លួន ព្រោះ​លុយ​បាន​ប្រគល់​គ្រប់​អស់ហើយ ( ត្រូវ​តែ​ប្រគល់​ដី​គ្រប់​ចំនួន​តាម​កិច្ចសន្យាលក់​ទិញ និង​ប្លង់​ដែល​ចេញ​ដោយ​អាជ្ញាធរ​ឃុំ​-​ស្រុក​)​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ