ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​តែងតាំងមេបញ្ជាកា​រ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី​​ថ្មី…!

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ​​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងការពារជាតិ ចុះ​ថ្ងៃ​ទី​១៤ ​កុម្ភៈ បាន​សម្រេច​ប្រកាស​តែងតាំង​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត​រតន​គិរី…

ខេត្តរតនគិរី ៖ ​​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងការពារជាតិ ចុះ​ថ្ងៃ​ទី​១៤ ​កុម្ភៈ បាន​សម្រេច​ប្រកាស​តែងតាំង​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត​រតន​គិរី មកជា​មេបញ្ជាកា​រកងរាជអាវុធហត្ថ​ខេត្តរតនគិរី ជំនួស​​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី ។

​គួរ​បញ្ជាក់ថា លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី ត្រូវបាន​ព្រះករុណា​ព្រះបាទសម្តេចព្រះ​បរមនាថ នរោត្តម សីហ​​មុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​សំណើ​ទូល​ថ្វាយ​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឱ្យ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​នៃ​កង​យោធ​ពលខេមរភូមិន្ទ កាលពី​ថ្ងៃ​ទី​៩ ​កុម្ភៈ ​ឆ្នាំ​២០១៩​ កន្លង​ទៅ​ ។

​​ការដែល​​​លុបឈ្មោះឧត្តមសេនីយ៍ត្រី គឹ​ម រស្មី ​ចេញពី​ក្របខណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទនោះ គឺ​​បន្ទាប់​ពី​​បាន​​បែកធ្លាយ​វី​ដេ​អូ​​លើ​បណ្តាញ​សង្គម​ ​ពេល​ដែល​​លោក​បាន​ចែក​ប្រាក់​ដល់​កូន​ៗ​ចំនួន​៥​នាក់ ​ក្នុង​​ម្នាក់​ៗ​ទទួល​បាន​១០​ម៉ឺន​ដុល្លារ ហើយសរុប​ទាំង​អស់​គឺមាន​៥០​ម៉ឺន​ដុល្លារ ។

ព័ត៌មានបន្ថែម​នឹង​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ