ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៤ កុម្ភៈ ម្តាយ​បាន​ត្រឹម​សោកស្តាយ​ជីវិត​កូន​អាយុ​៦​ឆ្នាំ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ជា​ម្តាយ​យំសោក​បោក​ខ្លួន ខណៈ​កូនស្រី​ម្នាក់​អាយុ​៦​ឆ្នាំ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​រថយន្ត​បែន​មួយ​គ្រឿង​កិន​ចំ​ក្បាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់​វាក់​អើ​នឹង​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ហើយ​ម៉ូតូ​ក៏​ចាប់​ហ្វាំ​ង​រួច​ទាក់​ដៃចង្កូតជាមួយរថយន្ត​ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​ខ្ទាត​ចូល​ទៅ​ក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ភ្លាម​ៗ​តែ​ម្តង ចំណែក​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួសស្រាល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​ល្ងាច​ថ្ងៃ​ទី​១៤…

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ជា​ម្តាយ​យំសោក​បោក​ខ្លួន ខណៈ​កូនស្រី​ម្នាក់​អាយុ​៦​ឆ្នាំ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​រថយន្ត​បែន​មួយ​គ្រឿង​កិន​ចំ​ក្បាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់​វាក់​អើ​នឹង​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ហើយ​ម៉ូតូ​ក៏​ចាប់​ហ្វាំ​ង​រួច​ទាក់​ដៃចង្កូតជាមួយរថយន្ត​ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​ខ្ទាត​ចូល​ទៅ​ក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ភ្លាម​ៗ​តែ​ម្តង ចំណែក​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួសស្រាល​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ​ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន​ខាង​មុខ​ផ្ទះសំណាក់​មេគង្គ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។

សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៩ បើកបរ​ដោយ​ឈ្មោះ​រៀម សុផល ភេទ​ស្រី អាយុ​២០​ឆ្នាំ ត្រូវជា​ម្តាយ បាន​របួសស្រាល​ រីឯ​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​រួម​មានឈ្មោះ​គ្រី សុ​ឆៃ​ដា ភេទ​ស្រី អាយុ​៦​ឆ្នាំ ត្រូវជា​កូន បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសស្រាល ។ ​ជន​រង​គ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

ចំណែក​ភាគី​ខាង​រថយន្ត​បែន​ដឹក​ដី ប្រភេទ​ទម្ងន់​២​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភព ៣-៨០៦៨០ បើកបរ​ដោយ​ឈ្មោះ​វ៉ា​ន់ សុ​ផា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​អន្លង់​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

សមត្ថកិច្ច​ចរាចរ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​មុន​កើតហេតុ គេ​បានឃើញ​រថយន្ត​បែន​ដឹក​ដី​បើកបរ​ឆ្លងកាត់​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​ផ្ទះសំណាក់​មេគង្គ ពេល​ឆ្លង​ជិត​ផុត​ផ្លូវ​កៅស៊ូ​ចូល​ផ្លូវលំ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ក៏​វាក់​អើ​នឹង​រថយន្ត​បែន​ដឹក​ដី រួច​ម៉ូតូ​ក៏​ជាន់​ហ្វ្រាំង​ធ្វើ​ឱ្យ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​ខ្ទាត​ក្មេង​ស្រី​រង​គ្រោះ​ចូល​ក្រោម​កង់​ក្រោយ​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​តែ​ម្តង ។ រីឯ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទៀត​បាន​រង​របួសស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​វាស់វែង​នាំ​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ