ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ងាក​ទៅ​ចាប់អារម្មណ៍​វិស័យ​អចលនទ្រព្យ​ជប៉ុន

5 ឆ្នាំ មុន

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Nikkei បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ នេះ​ថា​ស្ត្រីជន​ជាតិចិន​ម្នាក់​ក្នុង​ទីក្រុង​តូ​ក្យូ​បាន​បើក​កាមេរ៉ា និង​តម្រង់​ទៅ​កាន់​ខុន​ដូ​មួយ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​អចលនទ្រព្យ ។ ស្ត្រី​ម្នាក់​នេះ​បាន​ប្រើ​កម្មវិធី​មួយ​ដែល​អាច​ស្វែងរក​ព័ត៌មាន​ទាក់ទិន​នឹង​អចលនទ្រព្យ​ជា​ភាសា​ចិន​ដែល​រួម​មាន​អាយុកាល តម្លៃ និង​ផល​ចំណេញ​ផង​ដែរ ។…

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Nikkei បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ នេះ​ថា​ស្ត្រីជន​ជាតិចិន​ម្នាក់​ក្នុង​ទីក្រុង​តូ​ក្យូ​បាន​បើក​កាមេរ៉ា និង​តម្រង់​ទៅ​កាន់​ខុន​ដូ​មួយ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​អចលនទ្រព្យ ។ ស្ត្រី​ម្នាក់​នេះ​បាន​ប្រើ​កម្មវិធី​មួយ​ដែល​អាច​ស្វែងរក​ព័ត៌មាន​ទាក់ទិន​នឹង​អចលនទ្រព្យ​ជា​ភាសា​ចិន​ដែល​រួម​មាន​អាយុកាល តម្លៃ និង​ផល​ចំណេញ​ផង​ដែរ ។

កម្មវិធី​ខាងលើ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក He Shumian ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បង្កើត​ថ្មី NeoX និង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អតិថិជន​ចិន​ដែល​ចាប់អារម្មណ៍​លើ​អចលនទ្រព្យ​ក្នុង​ប្រទេស​ជប៉ុន ។

NeoX ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​របស់​ប្រទេស​ចិន​ជា​ច្រើន​ដែល​មាន​សក្តានុពល​ក្នុង​ប្រទេស​ជប៉ុន​ដោយ​ផ្តល់​សេវាកម្ម​លើ​ស្មា​ត​ហ្វូ​ន​ទាក់ទិន​នឹង​អចលនទ្រព្យ និង​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាដើម ។ ស្ថាបនិក​ជា​ច្រើន​ត្រូវ​បាន​ទទួល​ការ​អប់រំ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ចង់​ទាញ​អត្ថប្រយោជន៍​ពី​វិនិយោគិន​ចិន ។

បន្ទាប់​ពី​មើលឃើញ​ឱកាស​ក្នុង​វិស័យ​អចលនទ្រព្យ លោក He បាន​ប្រមូល​ទិន្នន័យ​ដែល​ទាក់ទិន​នឹង​អចលនទ្រព្យ​ក្នុង​ប្រទេស​ជប៉ុន​ជា​ភាសា​ចិន និង​ចាប់ផ្តើម​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​នៅ​ខែ​មិ​នា​ឆ្នាំ ២០១៧ ។

NeoX គិតថ្លៃ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ប្រើ​សេវាកម្ម​របស់​ខ្លូ​ន និង​ផ្តល់​ព​ត៌​មាន​ដល់​ពូក​គេ​វិញ​ពី​ចំនួន​នៃ​ការ​ឆែក​មើល​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​នីមួយ​ៗ ។

កម្មវិធី​នេះ​បាន​ជួយ​ដល់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​ជប៉ុន​ដោយ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​មើលឃើញ​ផ្ទាល់​ភ្នែក​មុន​ពេល​ទាក់ទង​ទៅ​ក្រុមហ៊ុន ។ NeoX ក៏​មាន​ផ្តល់​សេវា​នាំ​អតិថិជន​មើល​អចលនទ្រព្យ​ផ្ទាល់​ផង​ដែរ​ជាមួយនឹង​ភ្នាក់ងារ​ជនជាតិ​ចិន ។

កម្មវិធី​ខាងលើ​បាន​បង្កើត​ក្រុម​អតិថិជន​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​បាន​ចូល​ទៅ​សាកសួរ​ព​ត៌​មាន​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ពី​អចលនទ្រព្យ​ដែល​មាន​លើ​កម្មវិធី ។ នៅ​ចុងឆ្នាំ​មុន កម្មវិធី​នេះ​បាន​រក​ប្រាក់​ចំណូល​ប្រមាណ ៩.១២​ប​លាន​ដុល្លារ​ឯណោះ​ពី​ការ​លក់​អចលនទ្រព្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ