ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​វត្ត​អង្គរ​ជ័យ​មាន​បារមី​ខ្លាំងពូកែ​ស័ក្ដិសិទ្ធិ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ វត្ត​អង្គរ​ជ័យ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ក្លោ​ង​ទ្វារ​ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ដី​ប្រហែល​៣០​គីឡូម៉ែត្រ គឺជា​វត្ត​បុរាណ​មួយ​កកើត​ឡើង​តាំងពី​យូរលង់​ណាស់​មក​ហើយ ដែល​ល្បី​ត​ៗ​គ្នា​ថា…

ខេត្តកណ្តាល ៖ វត្ត​អង្គរ​ជ័យ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ក្លោ​ង​ទ្វារ​ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ដី​ប្រហែល​៣០​គីឡូម៉ែត្រ គឺជា​វត្ត​បុរាណ​មួយ​កកើត​ឡើង​តាំងពី​យូរលង់​ណាស់​មក​ហើយ ដែល​ល្បី​ត​ៗ​គ្នា​ថា មាន​បារមី​ខ្លាំងពូកែ​ស័ក្ដិសិទ្ធិ​ធ្វើ​អោយ​ប្រជា​ពុទ្ធបរិស័ទ​អ្នកមាន​ជំនឿ​កាន់សាសនា​ព្រះពុទ្ធ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​នាំ​គ្នា​ទៅ​បួងសួង​បែ​បន់​អ្វី​ៗ​តែងតែ​សម្រេច​បាន​ជោគជ័យ​ដូច​សេចក្តី​ប៉ងប្រាថ្នា ។

ជួប​ជាមួយ​លោកតា​ឈ្មោះ ម៉ៅ កុ​ច អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​អាចារ្យវត្ត​អង្គរ​ជ័យ និង​លោកយាយ ចាន់ អាយុ​៧៤​ឆ្នាំ ដែល​ជា​អ្នក​តាំង​សមាទានសីល នៅ​ទួល​ដំបូក​ខ្មៅ បាន​រៀបរាប់​អោយ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា វត្ត​នេះ​កើត​មាន​តាំងពី​យូរយា​ណាស់​មក​ហើយ តែ​ត្រូវ​បំផ្លាញ​អស់ទាំង​ស្រុង​នៅ​ក្នុង​សម័យ​របប​ប៉ុ​ល​ពត ។ លុះដល់​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ប្រជា​ពុទ្ធ​រិ​ស័​ទ​ចំណុះ​ជើងវត្ត​បាន​មូលមតិ​គ្នា ជាមួយ​គណៈ​ក​ម្មា​ការ​អាចារ្យវត្ត ចាប់ផ្តើម​កសាង​វត្ត​នេះ​ឡើង​វិញ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨០-១៩៨១-១៩៨២ ដោយ​ដាក់​ឈ្មោះ​ថា វត្ត​គង​ជ័យ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​គេ​ហៅ​តែ​វត្ត​អង្គរ​ជ័យ​រហូត​ទៅ ។

លោកតា​បន្ត​ថា មូលហេតុ​ដែល​ដាក់​ឈ្មោះ​វត្ត​គង​ជ័យ​នេះ ព្រោះ​កាល​ណោះ​មាន​បារមី​គង​ជ័យ​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ អោយ​តែ​កើតរឿង​អាសន្ន​អ្វី​នៅ​ក្នុង​វត្ត គឺ​បន្លឺ​ឡើង​ហើយ មិនតែប៉ុណ្ណោះ​ពុទ្ធបរិស័ទ​ស្រែក​សូម​ខ្ចីចាន​ឆ្នាំង​ក៏​បាន​ដូច​បំណង​ដែរ តែ​មក​ដល់​ឥឡូវ​មិនដឹង​ជា​យ៉ាងម៉េច​ក៏​សុំ​លែង​បាន​ទៅ ។

បច្ចុប្បន្ន​វត្ត​នេះ​នៅ​មាន​កន្លែង​បារមី​ដ៏​ខ្លាំងពូកែ​ស័​ក្ត​សិទ្ធ​ជា​ច្រើន​ដូច​ជា លោកយាយ​ទេព លោកយាយ​ហោត្រៃ លោកតា​ខ្លឹម​ចាន់ លោកតា​ស្ទឹង​ប្រសព្វ​មុខ លោកតា​ពិជ័យសង្គ្រាម លោកតា​ក្រហម​ក បារមី​ទួល​ដំបៅ​ជ្រុំ បារមី​ទួល​ដំបូក​ខ្មៅ មាន​លោកយាយ​សច្ចៈ​គ្រប់លក្ខណ លោកតា​ដំបង​ដែក សម្តេច​យមរាជ លោកតា​មុនី​ឥសី ដែល​មាន​ឯកឧត្តម​លោក​ជំទាវ​អ្នកឧកញ៉ា និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​សឹងតែ​គ្រប់​ខេត្ត​ក្រុង​ខ្លះមក​បែ​បន់​សូម​អោយ​មាន​សេចក្តី​សប្បាយ និង​រក​ទទួលទាន​មានបាន ខ្លះ​បន់​សូម​សម្រេច​កិច្ច​ការងារ​ផ្សេង​ៗ ខ្លះ​រៀប​ការ​រួច​ប្តី​ប្រពន្ធ​អត់​មានកូន​មក​បែ​បន់​កន្លែង​លោកយាយ​សច្ចៈ​គ្រប់លក្ខណ សូម​អោយ​មានកូន​បាន​ដូច​បំណង​ក៏​មាន​ដែរ ខ្លះ​ទៀត​ធ្លាក់ខ្លួន​ឈឺ​ទៅ​មើល​ព្យាបាល​នៅ​ពេទ្យ​អត់​ជា​ដូច​បំណង​ក៏​មាន​ដែរ ខ្លះ​កូនចៅ​ប្តី​ប្រពន្ធ​លែងលះ​គ្នា​មក​បន់​អោយ​ជួបជុំ​គ្នា​វិញ ។

បន្ទាប់​ពី​បែ​បន់​បាន​សម្រេច​ដូច​បំណង​ហើយ នៅ​ថ្ងៃមួយ​កើត គេ​តែងតែ​មក​ស្វាយ​បារមី​ទ័ព​មាន​អ្នក​យក​ភ្លេង​សៀម​មក​លេង​ចូល​រូប​ថែម​ទៀត​ផង ជា​ពិសេស​ឯកឧត្តម​ទៀ បាញ់ លោក​ជំទាវ​ស៊ុ​យ សុ​ផា​ន ឯកឧត្តម​ខៀវ កញ្ញា​រិ​ទ្ធ និង​ក្រុម​គ្រួសារ​ឧស្សាហ៍​មក​ធ្វើបុណ្យ​បន់ស្រន់​ញឹក​ញ៉ាប់​ណាស់ ។

លោកតា លោកយាយ​បញ្ជាក់​បន្ថែម​ទៀត​ថា ភាព​រីក​ចម្រើន​នូវ​ហេ​ដ្ធា​រចនា​សម្ព័​ន​នានា​នៅ​ក្នុង​វត្ត​អង្គរ​ជ័យ​នេះ​ក៏​កើត​ចេញពី​ទឹកចិត្ត​ស​ន្ធា​ជ្រះថ្លា​របស់​ទ្រង់​សម្តេច​ឯកឧត្តម​លោក​ជំទាវ អ្នកឧកញ៉ា និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​មាន​ជំនឿ​ជឿជាក់​ទៅ​លើ​រិ​ទ្ធ​បារមី​វត្ត​អង្គរ​ជ័យ និង​តាម​រយៈ​ការ​ស្រោច​ទឹក​រំដោះគ្រោះ​ចង្រៃ​ជូន​ពុទ្ធបរិស័ទ​របស់​លោកគ្រូ ព្រះ​ចៅអធិការ​វត្ត​ផង​ដែរ ។ លោក​សូ វង់ អាយុ​៦៨​ឆ្នាំ មេ​ភូមិ​អង្គរ​ជ័យ បាន​បញ្ជាក់​ប្រាប់​ថា វត្ត​អង្គរ​ជ័យ​នេះ គឺ​មាន​បារមី​ខ្លាំងពូកែ​ស័​ក្ត​សិទ្ធ​តាំង​ដើម​មក​ពិតប្រាកដ​មែន នេះ គឺជា​អប្រិយ​ជំនឿ​របស់​ព្រះពុទ្ធ​សាសនា​យើង​តាំងពី​ដូនតា​មក​ម្លេះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ