ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សោកស្តាយ​ណាស់​! ព្រឹទ្ធាចារ្យ​អា​យ៉ៃ​លោក ផ្លុ​ង មឿ​ក ទទួលមរណភាព​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធ​ចា​រ្យ​អា​យ៉ៃ​ឆ្លើយឆ្លង លោកតា ផ្លុ​ង មឿ​ក បាន​ទទួលមរណភាព​ហើយ នៅ​ព្រឹក​ម៉ោង​៨ ថ្ងៃ​ទី​១៥ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធ​ចា​រ្យ​អា​យ៉ៃ​ឆ្លើយឆ្លង លោកតា ផ្លុ​ង មឿ​ក បាន​ទទួលមរណភាព​ហើយ នៅ​ព្រឹក​ម៉ោង​៨ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ បន្ទាប់​ពី​លោក​បាន​តស៊ូ​ជាមួយនឹង​ជំងឺ និង​ភាព​ចាស់ជរា​អស់​ជា​ច្រើន​ឆ្នាំ​។

បើ​តាម​កូនប្រុស​របស់​លោកតា​ផ្លុ​ង មឿ​ក បាន​ប្រកាស​ពី​ដំណឹង​មរណភាព​ឪពុក​របស់​ខ្លួន​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ក្តី​សោក​ស​ង្រែ​ង និង​ការ​អាឡោះអាល័យ​ជាទី​បំផុត​។

បើ​តាម​ក្រុម​គ្រួសារ​សព​របស់​លោកតា ផ្លុ​ង មឿ​ក បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ រាជធានី​ភ្នំពេញ ខណៈ​ពេល​ពិធី​បូជា​អាច​នឹង​ធ្វើ​ឡើង​នៅ​ស្អែក​នេះ​។

យ៉ាងណា​ក៏​ដោយ​ដំណឹង​មរណភាព​របស់​ព្រឹទ្ធាចារ្យ ផ្លុ​ង មឿ​ក នា​ពេល​នេះ​គឺជា​ការ​សោកស្តាយ​បំផុត​ចំពោះ​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព​មួយ​រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ