ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona បន្ត​ចងជើង​តារា​ឆ្នើម Lionel Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ប្រធាន​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Maria Bartomeu…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ប្រធាន​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Maria Bartomeu ថា​លោក​នឹង​ធ្វើការ​ពិភាក្សា​ជាមួយនឹង Messi ស្តី​អំពី​ការ​បន្ត​កុងត្រា ដែល​មាន​ភាព​ប្រសើរ​ជា​មុន ។

Messi ដែល​រៀន​ចប់​ខាង​បាល់ទាត់​នៅ​សាលា La Masia និង ចេញ​មក​ទាត់​ដំបូង​នៅ Barcelona តាំងពី​ឆ្នាំ​២០០៤ ។ កីឡាករ​រូប​នេះ បន្ត​នៅ​ក្លិប​ដដែល​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

កុងត្រា​របស់ Messi នា​ពេល​បច្ចុប្បន្ន​នឹង​ផុត​នៅ​ឆ្នាំ​២០២១ វា​មាន​តម្លៃ​ទិញ​ផ្តាច់​កុងត្រា​រហូត​ដល់​៧០០​លាន​អឺ​រ៉ូ​សម្រាប់​តារា​ឆ្នើម​រូប​នេះ ។

លោក Josep បាន​ប្រាប់​ដល់​សារព័ត៌មាន FourFour Two ថា ៖«​ទំនាក់ទំនង​រវាង Messi និង Barcelona នឹង​បន្ត​ជា​រៀង​រហូត ។ Lionel Messi នឹង​បន្ត​ជាមួយ​យើង​រហូត ។ គេ​គឺជា​កីឡាករ​របស់​ក្លិប និង​មាន​ទំនាក់ទំនង​ដែល​មិន​ចេះ​ចប់​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក Josep ក៏​បាន​និយាយ​ពី​ការ​បន្ត​កុងត្រា​របស់​កីឡាករ Jordi Alba ផង​ដែរ ដែល​មក​លេង​នៅ​ក្លិប​នេះ​តាំងពី​ឆ្នាំ​២០១២ ។ លោក​ថា លោក​មាន​ជំនឿ​ទុកចិត្ត​ថា កីឡាករ​រូប​នេះ​នឹង​បន្ត​នៅ​តទៅ​ទៀត​ជាមួយ​កុងត្រា​រយៈពេល​៥​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ