បក្ស​កាន់​អំណាច​នឹង​ផ្តាច់​សរសៃឈាម​ក្រុមប្រឆាំង​នៅ​ក្នុង​ប្រទេស?


រាជធានី​ភ្នំពេញ ៖ គណបក្សកាន់អំណាច​បាន​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ផ្តាច់​សរសៃឈាម​របស់​គណបក្សប្រឆាំង​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ប្រមូលផ្តុំ​គ្នា ដើម្បី​ធ្វើ​ចរន្ត​ត​ភ្ជាប់​ជាមួយ​អ្នក​នៅ ក្រៅប្រទេស ។ យោង​តាម​សម្លេង​ដែល​បាន​បែកធ្លាយ​បាន​ប្រព័ន្ធ​តេ​ឡេ​ក្រាម ហើយ​ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​យក​ទៅ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា កន្លង​មកនេះ​យើង​បានឃើញ​ចំណុច​របស់​សម រ​ង្ស៊ី ទាក់ទិន​នឹង​បញ្ហា​ធ្វើ​យ៉ាងណា​ម៉េច ដើម្បី​កុំ​ឲ្យ​គេ​ភ្លេច​ខ្លូ​ន​វា ហើយ​វា​ស្ថិត​ចូល​ក្នុង​កញ្ចប់​នឹង​ឈាន​ឆ្ពោះទៅ​ដើរតួ​នាទី​ក្នុង​ឋានៈ​ជា​ភាគី​ម្ខាង ដើម្បី​ចរាចរ​តថ្លៃ​ជាមួយ​យើង ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា «​វា (​សម រ​ង្ស៊ី​) បាន​ដើរតួ​នាទី​ច្រើន​ក្នុង​នោះ​ជា​យុទ្ធវិធី​ក្នុង​ការ ដែល​ធ្វើការ​វាយប្រហារ​លើកខ្លួន​ខ្ញុំ ឬ​លើ​រាជរដ្ឋាភិបាល ឬ​គណបក្ស​របស់​យើង ដើម្បី​ធ្វើ​ឲ្យ យើង​តបត​រាប់​ទាំង​ខ្ញុំ​ធ្វើការ​តបត​ផង​ធ្វើ​ឲ្យ​វា​ឡើយ​ថ្លៃ ។ ដូច្នេះ​ដើម្បី​បន្សាប​ឥទ្ធិពល​របស់ សម រ​ង្ស៊ី គឺ​ជម្រើស​ជាងគេ គឺ​មិន​តបត​តែ​ម្តង​» ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ករណី​នឹង​ការ​ចាប់​ខ្លូ​ន​របស់ សម រ​ង្ស៊ី គឺ​យើង​មិន​ចាំបាច់​និយាយ​ច្រើន​ទេ​ដីកា​មាន​ស្រាប់​ហើយ​អនុវត្ត​នូវ​ការ​ចាប់ខ្លួន​តែ​ម្តង ហើយ​បើសិន​ការ​តដៃ​ណាមួយ​យើង​នឹង​ប្រើ​គ្រប់​ធ​ម្យោ​បាយ​កំចាត់​ចោល ប្រ​សិន​កម្លាំង​ណា​ក៏​ដោយ​ដែល​មានការ​ប្រថុយប្រថាន ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ។ ដូច្នេះ​ចំណុច​នេះ គឺជា​ចំណុច​ត្រូវ​ក្តាប់​ឲ្យ​ជាប់ ហើយ​ប្រ​សិន សម រ​ង្ស៊ី ធ្វើ​ប្រតិកម្ម​ពាក់ព័ន្ធ​នឹង​កងទ័ព កម្លាំង​នគរបាល​សុំ​ឲ្យ​កម្លាំង​នគរបាល​ធ្វើការ​អត់ធ្មត់​កុំ​តបត ហើយ​កុំ​ធ្វើ​ដូច​ពេល​មុន ។

សារ​សម្ងាត់​ដែល​សម្តេច​ផ្ញើ​ជូន​ថ្នាក់ដឹកនាំ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ចាប់ពី​នេះ​តទៅ​កុំ​ធ្វើ​ប្រតិកម្ម​នឹង​លោក សម រ​ង្ស៊ី ដោយ​ទុក​សារព័ត៌មាន​ដូច​ជា ហ្វ្រេ​ស​ញូ ផ្សាយ​តាម​រយៈ​អ្នកវិភាគ ឬ​លិខិត​ចំហ​ជាដើម​ទៅ​គ្រប់គ្រាន់​ហើយ ។ សម្តេច​ក៏​ស្នើ​ឲ្យ​កងកម្លាំង​កងទ័ព​របស់​រាជរ​ដ្ឋា​ភិ​បា ល​ទាំងអស់​មិន​ត្រូវធ្វើ​តបត​ជាមួយ សម រ​ង្ស៊ី នោះ​ទេ ដើម្បី​កុំ​ឲ្យ​សម រ​ង្ស៊ី បានចិត្ត ហើយ​ក្លាយ ជា​តួអង្គ​មួយ​ដែល​អត់ សម រ​ង្ស៊ី មិន​បាន​ក្នុង​ការ​ចរចា​ណាមួយ បើសិន​វា​អាច​កើតឡើង ។ សម្តេច​បាន​បញ្ជាក់​ថា «​នេះ​ក៏​ជា​ឱកាសល្អ​សម្រាប់​យើង ដោយសារ​តែ​គឺ​ទី​១- មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះ​ដូរ​នឹង​ជំនួយ​បរទេស​នោះ​ទេ ។ ទី​២- ការ​ដក EBA មាន​តម្លៃ​ស្មើនឹង សម្លាប់​បក្ស​ប្រឆាំង​ដូច្នេះ​ចំណុច​នេះ គឺជា​ចំណុច​បើ​យើង​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​បញ្ហា​ប៉ះពាល់​មិន មាន​អ្វី​ធ្ងន់ធ្ងរ​សម្រាប់​យើង​ទេ ។ ១៨​ខែ​ទៀត​កម្លាំង​សេដ្ឋកិច្ច​របស់​យើង​កាន់តែ​ខ្លាំង ល្មម​គ្រប់ គ្រាន់​ក្នុង​ការ​បង់ពន្ធ​ឲ្យ​គេ​ដូច្នេះ​វា​មិនមែន​ចំណោទ​ពាក់ព័ន្ធ​នោះ​ទេ​» ។

សម្តេច​តេ​ជោ ហ៊ុន​សែន ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​ប្រមូល​កម្លាំង​នៅ​ខាងក្នុង ដើម្បី​ប្រែក្លាយ​កាលានុវត្តភាព ដែល​ជា​បញ្ហា​ប្រឈម​ឲ្យ​ទៅ​ជា​កាលានុវត្តភាព​វិញ ។ ព្រោះ​អ្នកឯង​បាន​ធ្វើ​ចំពោះ​ខ្ញុំ​យ៉ាង​ដូច្នេះ​ហើយ ជា​ឱកាស​ដើម្បី​យើង​លត់​ពួក​អា​នៅ​ខាងក្នុង ដើម្បី​ផ្តាច់​ខ្សែ​ចង្វាក់​វា​ឲ្យ​អស់ ។ អា​ឡូ​វ​វា​កំពុង​ដើរ​ប្រជុំ​តាម​ហាង​នានា​» ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា «​យើង​មិន​អាច​ឲ្យ​ពួក​អា​ក្រុម​នេះ​រស់​ទេ ព្រោះ​បើ​បានជា​ជ្រុល​អី​ញ្ចឹ​ង​ហើយ លែង​ម៉ា​ឲ្យ​អស់ដៃ ដើម្បី​ផ្តាច់​បណ្តាញ​របស់​វា​កុំ​មាន​ឈ្នាន់​ឲ្យ​សោះ ។ ហើយ​ចំពោះ​ការ​លើកលែងទោស​ជាមួយ​អ្នក​ណា​ក៏​ដោយ ដែល​មានការ​ប៉ុនប៉ង​សម្រាប់​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ចូល​មក​ស្រុក​របស់​សម រ​ង្ស៊ី គឺ​មិនមែន​ការ​លើក​ឡើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​មានការ​លើកលែងទោស​នោះ គឺ មានការ​លើកលែងទោស​ចំពោះ​អ្នកនយោបាយ​ណាមួយ​ដែល​ជាប់​បម្រាម​នយោបាយ គឺ​សំដៅ​ឆ្ពោះទៅ​រក​អ្នក​ណា​ដែល​ចង់​បង្កើត​គណបក្ស​នយោបាយ​ប៉ុណ្ណោះ ។ សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ឡើង​វិញ យ៉ាង​ដូច្នេះ​ថា «​ក្នុង​រយៈពេល​១៨​ខែ​យើង​ត្រូវ​ប្រើ​ឱកាស​នេះ​សម្រាប់​បញ្ហា​ផ្ទៃក្នុង​ទី​១- បង្កើន​ការ​ខិតខំ ដើម្បី​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង ទី​២-​កំចាត់​ចោល​កម្លាំង​ទាំងអស់​ដែល​ជា​អតីត​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មិន​ឲ្យ​រើ​ក្បាល​រួច ហើយ​មិន​មាន​លទ្ធផល​ភាព​មក​ចូលរួម​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២២ ហើយ​មិន​បន្ត​ទៅ​ឆ្នាំ​២០២៣​នេះ​ត្រូវ​តែ​ច្បាស់​» ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ