ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ពី​ទែន Juventus ប្រដូច Ronaldo ទៅ​នឹង Usain Bolt និង Roger Federer

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កា​ពី​ទែន​ក្លិប​សេះបង្កង់​អ៊ី​តា​លី Giorgio Chiellini លើក​ឡើង​ថា កីឡាករ​ជើង​ខ្លាំង Cristiano…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កា​ពី​ទែន​ក្លិប​សេះបង្កង់​អ៊ី​តា​លី Giorgio Chiellini លើក​ឡើង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo មាន​លក្ខណៈ​ដូច​ជា​កីឡាករ​រត់ប្រណាំង​ឆ្នើម Usain Bolt និង កីឡាករ​វាយ​តេន​នី​ស​ឆ្នើម Roger Federer ។

ក្រោយ​ពី​បាន​ឡើង​តំណែង​ជា​កា​ពី​ទែន​ក្លិប​ជំនួស​ឱ្យ Buffon មក កីឡាករ​ខ្សែការពារ Chiellini បាន​ប្រាប់​ដល់​សារព័ត៌មាន La Stampa ថា ៖«​ការ​ជំនួស​ឱ្យ Buffon មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ។ ក្នុង​នាម​ជា​កា​ពី​ទែន អ្នក​មិន​ចាំបាច់​ធ្វើ​ការងារ​របស់​អ្នក​ដទៃ​ទេ ។ តែ​អ្នក​ត្រូវ​រក្សា​លំនឹង​ក្នុង​ក្រុម​ទាំងមូល ហើយ​ត្រូវ​អង្កេត​មើល​កីឡាករ​នីមួយ​ៗ​រាល់​គ្រប់​សកម្មភាព​» ។

during the UEFA Champions League Round of 16 First Leg match between Juventus and Tottenham Hotspur at Allianz Stadium on February 13, 2018 in Turin, Italy.

លោក​បាន​បន្ត​ថា ៖«​ខ្ញុំ​គឺជា​មនុស្ស​ចង់​ចេះ​ចង់​ដឹង ជា​មនុស្ស​ពូកែ​អង្កេត និង ចូល​ចិត្ត​រៀន ។ ជា​ឧទាហរណ៍​ស្រាប់ ការ​មាន Ronaldo នៅ​ក្បែរ​ខ្ញុំ​គឺ​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ គេ​គឺជា​ដូច​ជា​កីឡាករ Bolt និង Federer អ៊ីចឹង ។ ការ​យល់​ពី​កីឡាករ​គឺ​អាច​ជួយ​ដល់​យើង​បាន ។ វា​មិនមែន​ដើម្បី​ធ្វើ​ឱ្យ​ដូច Ronaldo នោះ​ទេ ។ តែ​វា​អាច​ជួយ​ខ្ញុំ​ឱ្យ​មានគំនិត​កាន់តែ​ទូលំទូលាយ​ក្នុង​នាម​ជា​កា​ពី​ទែន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Chiellini បាន​លេង​នៅ​ក្នុង​ក្លិប Juventus ចំនួន​២៣​ដង​មក​ហើយ នៅ​ក្នុង​រដូវ​កាល​នេះ ដែល​បាន​ជួយ​ការ​ការពារ​មិន​ឱ្យ​ក្រុម​ដទៃ​ស៊ុត​ចូល​ជា​ច្រើន​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ