ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គ្មាន​អ្នក​ចលនា​មួយ​ឲ្យ​លើកលែងទោស​លោក​កឹ​ម សុខា និង​សម រ​ង្ស៊ី​បាន​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​បាន​អះអាង​ជា​ថ្មី​ថា គ្មាន​អ្នក​ណា​ម្នាក់​មក​ចលនា​ឲ្យ​លើកលែងទោស​លោក កឹ​ម សុខា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឬ​លើកលែងទោស​ឲ្យ​លោក សម រ​ង្ស៊ី​បាន​ទៀត​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​បាន​អះអាង​ជា​ថ្មី​ថា គ្មាន​អ្នក​ណា​ម្នាក់​មក​ចលនា​ឲ្យ​លើកលែងទោស​លោក កឹ​ម សុខា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឬ​លើកលែងទោស​ឲ្យ​លោក សម រ​ង្ស៊ី​បាន​ទៀត​ទេ ។ នេះ​បើ​តាម​ខ្សែអាត់​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

យោង​តាម​ខ្សែអាត់​សំឡេង​ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​បញ្ជាក់​«​ឯខ្ញុំ​ក៏​ងាយស្រួល​ដែរ គឺ​គ្មាន​អ្នក​ណា​មក​ចលនា​ខ្ញុំ​ឲ្យ​លើកលែងទោស​ឲ្យ​កឹ​ម សុខា ឬ​សម រ​ង្ស៊ី​បាន​ទៀត​ទេ ព្រោះ​អ្នកឯង​ធ្វើ​ដល់​ចំណុច​នេះ​ហើយ វា​ងាយស្រួល​សម្រាប់​ខ្ញុំ ដូច្នេះ​យើង​ត្រូវ យល់​អំពី​ចំណុច​នេះ ។ វា​លំបាក​ក៏​ប៉ុន្តែ វា​ក៏​មាន​ចំណុច​ងាយស្រួល​សម្រាប់​យើង​ដែរ បាន​សេចក្តី​យើង​គ្រប់គ្រង​សភាព​បាន​ទាំងស្រុង​» ។

សម្តេច​ក៏​បាន​ស្នើ​អ្នកនាំពាក្យ​ទាំងអស់​កុំ​តបត​ជាមួយ​លោក សម រ​ង្ស៊ី ប៉ុន្តែ​សារព័ត៌មាន​មួយ​ចំនួន​ត្រូវ​តបត​ដោយ​យក​សំដី​អ្នកវិភាគ​តបត​ដោយ​កុំ​ឲ្យ សម រ​ង្ស៊ី ក្លាយជា​តួអង្គ​ឯង​មួយ និង​តួអង្គ​មួយ ស្ថិត​ក្នុ​ជម្រើស​នយោបាយ​ណាមួយ នៅ​ពេល​អនាគត​ត្រូវ​បញ្ចប់ជីវិត​នយោបាយ ពួក​អាចោរ​ក្បត់ជាតិ ចាប់ពី​ពេល​នេះ​តទៅ​តាម​រយៈ​ដែល EU បាន​ផ្តល់​ឲ្យ​យើង ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​មាន ឬ​មិន​មាន EBA ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ហើយ​បើ​គេ​ឲ្យ​ត្រឡប់​មក​វិញ​ក៏​ជា​ឱកាសល្អ​ក៏​ប៉ុន្តែ​ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​មិន​ធ្វើ​សត្រូវ​ជាមួយ​បរទេស ឬ​ជាមួយ​សហភាព​អឺរ៉ុប​នោះ​ទេ ។

នេះ​ជា​ការ​សម្រេច​របស់​មនុស្ស​ពីរ​នាក់​សំខាន់​ប៉ុណ្ណោះ​ដែល​ប្រទេស​ជា​ច្រើន​មិន​ពេញចិត្ត​នោះ​ទេ ។ សម្តេច​ក៏​បាន​ស្នើ​ដល់​អ្នកនាំពាក្យ​ទាំងអស់​កុំ​ធ្វើ​អត្ថាធិប្បាយ​នានា​ដែល​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប ហើយ​ត្រូវ​ស្ងាត់ស្ងៀម​ក្នុង​ការ​តបត​ជាមួយ​សម រ​ង្ស៊ី ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា «​វា​ធ្វើ​សកម្មភាព​កាន់តែ​សាហាវ​ទៅ​ៗ​រក​មក​ចាំ​ខ្ញុំ​ផង​។ វា​មក​ដល់​ភ្លាម​វៃ​ខ្នោះ​តែ​ម្តង ហើយ​សិន​តដៃ គឺ​យើង​ដឹង​ហើយ​ថា ការ​តដៃ​យើង​ត្រូវធ្វើ​យ៉ាងណា​ម៉េច ។​នេះ​ខ្ញុំ​សូម​ប​ញ្ហ​ជំហរ​របស់ខ្ញុំ គឺ​មិន​ត្រូវ​លក់​អធិបតេយ្យ ដើម្បី​ដោះ​ដូរ​ជំនួយ​បរទេស​ណា​មួ យ​ទេ​» ។

សូមរ​ឮ​កថា សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ជា​សា​ធា​ណៈ​ជា​ច្រើន​ដង​មក​ហើយ​ថា​គ្មាន​ការ​លើកលែងទោស​ដល់​លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ