ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​ម៉ូ​ទ័​រ​កាត់ និង​យក​បំពង់ខ្យល់​បា.ញ់​ទម្លុះ​ធុងសាំង ផ្ទុះ​លាន់​ផ្អើល​ភូមិ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង មាន​ករណី​ជាង​ផ្សារ​ដែក​ម្នាក់​បាន​ប្រើ​ម៉ូ​ទ័​រកាត់​ និងយក​​បំពង់​ខ្យល់​ទៅ​បាញ់​ទម្លុះ​ធុងសាំង…

ខេត្តឧត្តរមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង មាន​ករណី​ជាង​ផ្សារ​ដែក​ម្នាក់​បាន​ប្រើ​ម៉ូ​ទ័​រកាត់​ និងយក​​បំពង់​ខ្យល់​ទៅ​បាញ់​ទម្លុះ​ធុងសាំង បណ្តាល​ឲ្យ​ផ្ទុះ​រង​របួស​បាក់ជើង​។

ហេតុការណ៍​នោះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​យានដ្ឋាន​ជួសជុល​គ្រឿងយន្ត​របស់​ឈ្មោះ សួ​ស សា​វិ​ន ស្ថិត​នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ឈុត ហៃ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ជា​កម្មករ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ គាត់​បាន​ម៉ូ​ទ័​រ​កាត់​ធុងសាំង​ចំណុះ​២០០​លី​ត្រ បន្ទាប់​មក​បាន​យក​បំពង់ខ្យល់​ទៅ​បាញ់​ទម្លុះ ដោយ​មិន​បាន​បើក​គំរប​ចេញ​នោះ​ទេ ធ្វើ​ឲ្យ​ផ្ទុះ​លាន់​ដូច​គ្រាប់បែក បណ្តាល​ឲ្យ​របួស​ជើង​ខាងឆ្វេង​តែ​ម្តង ។ បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ