ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​កែ​ច្នៃ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​ចម្រុះ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​អភិបាលខេត្ត​លោក ម៉ុម សា​រឿ​ន ប្រតិបត្តិការ​មួយ ​ដឹកនាំដោយ​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​ចម្រុះ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​អភិបាលខេត្ត​លោក ម៉ុម សា​រឿ​ន ប្រតិបត្តិការ​មួយ ​ដឹកនាំដោយ​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ តារា បាន​ធ្វើការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​កែ​ច្នៃ​ទ្វារ​-​បង្អួច​គ្មាន​ច្បាប់​អនុញ្ញាត​ជា​ច្រើន​កន្លែង ​នៅ​ក្នុងភូមិ​ស្រែ​គរស្រុក​សេ​សាន ។

លោក​វរសេនីយ៍ឯក វ៉ា សុ​ផា​ន់ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រាប់​នៅ​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​នោះ​ថា បន្ទាប់​ពី​មន្ត្រី​ជំនាញ​សើ​ុ​ប​អង្កេត​បានដឹង​ថា​ចំណុច​ទីតាំង​ខាងលើ បាន​លប​លួច​កែ​ច្នៃ​ធ្វើ​គ្រោងទ្វារ​បង្អួច​ឈើ ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​ក្នុងភូមិ​សាស្ត្រ​ស្រុក​សេ​សាន​រាប់​ឆ្នាំ​មក​ហើយ ។

ក្រោយ​កែ​ច្នៃ​បាន​ពាក់កណ្តាល​សម្រេច​គេ​ដឹក​បន្ត​តាម​រថយន្ត​សាំ​យ៉ុ​ង​ចេញ​ទៅ​ទីផ្សារ​គោលដៅ​ជា​រៀង​រាល់​យប់ ។ លោក​វរសេនីយ៍ឯក​បន្ត​ថា ទីតាំង​ស្ថិត​ក្រោម​ការ​បង្ក្រាប​នេះ​កាលពី​ខែមីនា ឆ្នាំ​២០១៨​កន្លង​មក ធ្លាប់​​​បាន​បង្ក្រាប​ម្តង​រួច​មក​ហើយ​តែ​សិប្បកម្ម​នេះ ហាក់បីដូចជា​មិន​រាងចាល បែរជា​ប្តូរ​ទីតាំង​ចាស់​មក​បង្កើត​​ទីតាំង​ថ្មី ដោយ​កាប់​ឈើ​រាប់​សិប​ម៉ែត្រគូប​ស្តុក​ទុក​ដើម្បី​កែ​ច្នៃ​ធ្វើ​ទ្វារ​បង្អួច​បន្ត​ទៀត ។

តាម​ការ​បញ្ជាក់​បន្ថែម​លោក​ថា​ឈើ​ដែល​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​នេះ​ជា​ប្រភេទ​ឈើ​សុ​ក្រំ​ជា​ប្រភេទ​ឈើ​លេខ​១ ដែល​មានមុខ​កាត់​ប្រវែង​ចាប់ពី​១ ម៉ែត្រ​រហូត​ដល់​ប្រវែង​៦​ម៉ែត្រ ។

បច្ចុប្បន្ន​ ឈើ​ដែល​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​នោះ ​ត្រូវ​គេ​ប៉ាន់ស្មាន​មាន​ប្រមាណ​ជា២០​ ទៅ​៣០ម៉ែត្រ​គូប​នោះ ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ ​និង​រក​មធ្យោបាយ​ដើម្បី​ដឹក​ជញ្ជូន​ទៅ​កាន់​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។

មាន​គេ​ខ្សិ​ប​ប្រាប់​កោះសន្តិភាព​ថា ទីតាំង​សិប្បកម្ម​មួយ​ៗមិនមែន​មន្ត្រី​ជំនាញ​មិនដឹងខ្យល់​នោះ​ទេ ប៉ុន្តែ​សង្ស័យ​ហោប៉ៅ​ចំហ​ធំ​ពេក​ ទើប​មើល​លែង​ឃើញ ។ យូរ​ៗ​បង្ក្រាប​ម្តង​យក​ស្នាដៃ​ទាន់​ដើមឆ្នាំ ៕ ​

អត្ថបទសរសេរ ដោយ