ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​យក​សាច់ជូរ​បន្លំ​ជា​ថ្នាំ​ញៀន មក​រករឿង បែរជា​ជួប​គ្រោះ​ទៅ​វិញ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លក់​ថ្នាំ​ញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​យុវជន​ម្នាក់ ក្នុង​​ទំនាស់​​ពាក្យ​សំដី​គ្នា​រឿង​ទិញ​-​លក់​សាច់ជូរ​បន្លំ​ជា​ថ្នាំ​ញៀន ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លក់​ថ្នាំ​ញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​យុវជន​ម្នាក់ ក្នុង​​ទំនាស់​​ពាក្យ​សំដី​គ្នា​រឿង​ទិញ​-​លក់​សាច់ជូរ​បន្លំ​ជា​ថ្នាំ​ញៀន ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ សុខ ឧត្តម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ។ រីឯ​ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គា​លើ​អត្តសញ្ញាណ​នោះ​ទេ ។

តាម​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ នៅ​ចំណុច​លើ​ភ្នំ​ខៀវ ស្ថិត​នៅ​ក្រុម​ទី​២៧ ភូមិ​១​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា ( ភេទ​ប្រុស ) ។

ជន​រង​គ្រោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ យក​វត្ថុ​រឹង​ចុង​ស្រួច​(​ដែកឆាប​)​ចាក់​ចំ​កញ្ចឹងក​ខាងស្តាំ បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅ​នឹង​កន្លែង រួច​ជន​ជា​ឃាតករ​បាន​រត់​គេ​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ មន្ត្រី​នគរបាល​ជំនាញ​បច្ចេកទេស​ខេត្ត បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន និង​វេជ្ជបណ្ឌិត​ពិនិត្យ​សាកសព បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ជន​រង​គ្រោះ ពិតជា​ត្រូវ​ចាក់​សម្លាប់​ដោយ​វត្ថុ​រឹង ចាក់​ចំ​កញ្ចឹងក​ពី​ខាងក្រោយ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង ។

បន្ទាប់​មាន​អំពើ​ចាក់​សម្លាប់​យុវជន​ម្នាក់​នោះ​រួច​មក ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍
ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​ចុះ​ទៅ​ប្រមូល​ព​ត៌​មាន​ជុំវិញ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​សិក្សា និង​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​រយៈពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ក៏​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ និង​ឈាន​ទៅ ដល់​ការ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នោះ ហើយ​ក៏​បាន​ចាប់​យក​វត្ថុ​តាង​ដែកឆាប​១​ដើម ( ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស ) និង​កាំភ្លើងខ្លី​ជ័រ​១​ដើម ពណ៌​ខ្មៅ​ផង​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន​រួច​មក ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាក់​សម្លាប់​ជន​រង​គ្រោះ​ប្រាកដ​មែន ។ ជនសង្ស័យ​បន្ត​ថា នៅ​យប់​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ទិញ​ថ្នាំ​ញៀន​ពី​ខ្លួន ពេល​នោះ​ខ្លួន​បាន​យក​សាច់ជូរ​បន្លំ​ធ្វើ​ជា​ថ្នាំ​ញៀន ( ម៉ា​ទឹកកក ) ដើម្បី​លក់​ទៅ​ឲ្យ​ជន​រង​គ្រោះ ក្នុង​តំលៃ​៣៥,០០០​រៀល ។

បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ទិញ​យក​ទៅ​ប្រើប្រាស់ ទើប​ដឹង​ថា មិនមែន​ថ្នាំ​ញៀន​ទេ​គឺជា​សាច់ជូរ ពេល​នោះ​ជន​រង​គ្រោះ​បាន​ទៅ​រករឿង​ខ្លួន​វិញ និង​បាន​យក​ដាវ​ដេញ​កាប់​ខ្លួន​ថែម​ទៀត​ផង ។ ឃើញ​ដូច្នោះ​ខ្លួន​ក៏​បាន​ចាប់ផ្តើម​ប្រវាយប្រតប់​គ្នា ហើយ​ខ្លួន​បាន​ទាញ​យក​ដែកឆាប​ដែល​ទុក​នៅ​ក្នុង​កេះ​ឈើ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ។

ក្រោយ​សម្លាប់​ជន​រង​គ្រោះ​រួច ខ្លួន​ក៏​បាន​រត់គេច តែ​មិន​ទៅ​ណា​ឆ្ងាយ​ទេ ទើបត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង ។

បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​គ្រប់គ្រាន់ និង​ចាប់​យក​វត្ថុ​តាង ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ