ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​លំបាក​ហើយប្រជាពលរដ្ឋ​រីក​រាយ​​ឥត​ឧបមារ​ក្រោយ​ទទួល​បាន​ស្ពានបេតុង​ឆ្លងស្ទឹង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ពានបេតុង​ប្រវែង​៦០​ម៉ែត្រ​ឆ្លងកាត់​ស្ទឹង ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ កំពុង​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​បណ្តើរ​ៗ ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ស្ថាបនា​ដោយ​កង​វិស្វកម្ម អគ្គបញ្ជាការ…

ខេត្ត​ប៉ៃលិន ៖ ស្ពានបេតុង​ប្រវែង​៦០​ម៉ែត្រ​ឆ្លងកាត់​ស្ទឹង ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ កំពុង​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​បណ្តើរ​ៗ ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ស្ថាបនា​ដោយ​កង​វិស្វកម្ម អគ្គបញ្ជាការ នៃ​កង​យុ​ទ្ធិ​ពល​ខេ​មរ​ភូមិ ។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កាលពីដើម​ឡើយ នៅ​ចំណុច​ស្ទឹង​មួយ​នេះ មិន​មាន​ស្ពានថ្ម ឬ​ស្ពានឈើ​អ្វី​ឆ្លង​នោះ​ទេ មានការ​លំបាក​យ៉ាង​ខ្លាំង​ទើបតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​គេ​ធ្វើ​ស្ពានឈើ​សម្រាប់​ឆ្លង​ទៅ​មក ។ ប៉ុន្តែ​ត្រូវ​បង់លុយ​ជា​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ឆ្លង​ម្តង​បង់ប្រាក់​អស់​៥០០​រៀល ប្រ​សិន​ឆ្លង​ទៅ​មក​អស់​១០០០​រៀល​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ពានឈើ ដែល​គេ​ធ្វើ​ឲ្យ​ឆ្លង​ហើយ​យក​លុយ​នោះ​គឺ​បាន​ឆ្លង​តែ​ខែប្រាំង​ដែល​ទឹកស្ទឹង​មិន​ឡើង​ប៉ុណ្ណោះ ប្រសិនបើ​មាន​ទឹកជំនន់​ម្តង​ៗ​គឺ​មិន​បាន​ឆ្លង​ទៅ​មក​នោះ​ឡើយ​ដោយសារ​មានការ​ពិបាក​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ជា​ពិសេស​គឺ​សិស្សសា​លា​​តែ​ម្តង​ដែល​ឆ្លង​ទៅ​រៀន​នៅ​វិទ្យាល័យ​ម្តង​ៗ​វេទនា​ខ្លាំង ហើយ​ចំពោះ​បញ្ហា​ពិបាកធ្វើ​ដំណើរ​នេះ​​អាជ្ញាធរ​ភូមិ​-​ឃុំ​បាន​ដាក់​ពាក្យ​ស្នើរ​សុំ​ទៅ​ស្រុក​រហូត​ដល់​ថ្នាក់​ខេត្ត​ផង​ដែរ​តែ​មិន​ទាន់​មានការ​ឆ្លើយ​​តប​ឡើយ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​ពេល​នេះ​ប្រជាពលរដ្ឋ​ទាំងនោះ​លែង​មានការ​ព្រួយបារម្ភ​អ្វី​ទៀត​ហើយ​ព្រោះ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ចំណុច​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​នេះ​បាន​លើក​ឡើង​ថា ពេល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​អាច​ធ្វើ​ដំណើរ​កើត​នោះ​ទេ សិស្ស​ទៅ​រៀន​ក៍​មិន​បាន​ពិបាក​ឆ្លង​ទឹកស្ទឹង​ព្រោះ​ទឹក​ហូរ​បុក​ខ្លាំង​គឺ​ពិតជា​លំបាក​ខ្លាំង​ណាស់​ទើបតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​ធ្វើ​ផ្លូវ​ស្ពាន​តែ​ត្រូវ​បង់លុយ​ពេល​ដើរ​ឆ្លង ។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា ក្នុង​នាម​ពួក​គាត់​ជា​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ហើយ​ដើរ​ឆ្លងកាត់​ស្ទឹង​មួយ​នេះ​ពិតជា​សប្បាយ​រីករាយ​ក្រៃ​លែង និង​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ខេត្ត​មន្ទីរ​ជំនាញ​អភិវឌ្ឍន៍ជនបទ ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​ជា​ប្រមុខ​បាន​យកចិត្តទុកដាក់ ក្នុង​ការ​កសាង​ស្ពាន​មួយ​កន្លែង​នេះ​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​ពលរដ្ឋ​ដែល​ទៅ​មក​ជា​រៀងរាល់ថ្ងៃ​ជា​ពិសេស​គឺ​សិស្សសាលា​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ