ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ តុលាការ​ធម្មនុញ្ញ​ថៃ​កំពុង​ពិភាក្សា​លើក​សំណុំរឿង​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធិ បាន​កំពុង​តាមដាន​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​ក្នុង​ការ​កាត់សេចក្តី​ចំពោះ​សំណុំរឿង​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ពេល​នេះ​តុលាការ​ធម្មនុញ្ញ​ថៃ​បាន​កំពុង​ពិភាក្សា និង​ពិចារណា​លើ​សំណុំរឿង​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធិ បាន​កំពុង​តាមដាន​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​ក្នុង​ការ​កាត់សេចក្តី​ចំពោះ​សំណុំរឿង​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ពេល​នេះ​តុលាការ​ធម្មនុញ្ញ​ថៃ​បាន​កំពុង​ពិភាក្សា និង​ពិចារណា​លើ​សំណុំរឿង​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ​នេះ​ថា ពេល​នេះ​តុលាការ​ធម្មនុញ្ញ​ថៃ​កំពុង​ពិចារណា​លើ​ពាក្យបណ្តឹង​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ ។ លោក​បន្ត​ថា លទ្ធភាព​មាន​ពីរ ឬ​មួយ​តុលាការ​ធម្មនុញ្ញ​ច្រានចោល​ពាក្យបណ្តឹង ហើយ​ទុកជា​មោឃៈ​ករណី​នេះ ឬ​មួយ​តុលាការ​ទទួលយក​ជា​បានការ​ពាក្យបណ្តឹង​នេះ ។ លោក​ក៏​បាន​លើក​ឡើង​ថា ក្នុង​លទ្ធភាព​ទី​២ អាច​មាន​លទ្ធភាព តុលាការ​ធម្មនុញ្ញ​សម្រេច​មិន​រំសាយ​បក្ស «​ថៃ​រក្សា​ជាតិ​» ហើយ​បញ្ចប់​សំណុំរឿង ។

តុលាការ​សម្រេច​រំលាយ​បក្ស «​ថៃ​រក្សា​ជាតិ​» ក្នុង​ករណី​នេះ​បើ​សម្រេច​មុន​ថ្ងៃ​បោះ​ឆ្នោត​២៤ មីនា នោះ​បេក្ខជន​ទាំងអស់​របស់​គណបក្ស​នេះ​ត្រូវ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​អាច​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ឈរឈ្មោះ ដើម្បី​គេ​បោះ​ឆ្នោត​ឲ្យ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​អស់​មួយ​ជីវិត ឬ​យ៉ាងតិច​១០​ឆ្នាំ ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា បើសិនជា​តុលាការ​ធម្មនុញ្ញ​ថៃ​សម្រេច​រំលាយ​គណបក្ស «​ថៃ​រក្សា​ជាតិ​» ក្រោយ​ការ​បោះ​ឆ្នោត​២៤​មីនា បេក្ខជន​របស់​គណបក្ស «​ថៃ​រក្សា​ជាតិ​» ត្រូវ​រក​បក្ស​ថ្មី ដើម្បី​សុំ​ចូល​ជា​សមាជិក​បក្ស​នោះ​ក្នុង​រយៈពេល​៦០ ថ្ងៃ ។ បើ​រក​បក្ស​ថ្មី​មិន​បាន​បេក្ខជន​ជាប់​ឆ្នោត​នោះ​នឹង​បាត់បង់​អាសនៈ​ក្នុង​រដ្ឋសភា​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ