ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ពិត​ដូច​បាន​លើក​មក​…​គាត់​ពិត​ពិបាក​ទទួល​ណាស់​​នូវ​ទ​ង្វើ​ប្រពន្ធ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​សម្រេចជ្រើស​​​យក​ផ្លូវស្លាប់ ជា​ជាង​រស់នៅ​បើកភ្នែកឃើញ​​ប្រពន្ធ​​ខ្លួន​លួច​សំ​ងំសុខ​ជាមួយ​ប្ដី​ថ្មី ដែល​នាំ​ឲ្យ​កាន់តែ​ឈឺចាប់ ​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​​យ​កវិធី​​ចង.ក​បញ្ចប់ជីវិត​ ក៏ត្រូវ​អ្នក​ភូមិ​​ប្រទះ​ឃើញ​សាកសព​​នៅ​លើ​ដើម​ស្ដៅមួយ​ ​កាលពី​​វេលា​ម៉ោង​០៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​កុ​ម្​ៈ ស្ថិត​​ក្នុង​ព្រៃ​ភូមិ​បា​សាក់…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​សម្រេចជ្រើស​​​យក​ផ្លូវស្លាប់ ជា​ជាង​រស់នៅ​បើកភ្នែកឃើញ​​ប្រពន្ធ​​ខ្លួន​លួច​សំ​ងំសុខ​ជាមួយ​ប្ដី​ថ្មី ដែល​នាំ​ឲ្យ​កាន់តែ​ឈឺចាប់ ​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​​យ​កវិធី​​ចង.ក​បញ្ចប់ជីវិត​ ក៏ត្រូវ​អ្នក​ភូមិ​​ប្រទះ​ឃើញ​សាកសព​​នៅ​លើ​ដើម​ស្ដៅមួយ​ ​កាលពី​​វេលា​ម៉ោង​០៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​កុ​ម្​ៈ ស្ថិត​​ក្នុង​ព្រៃ​ភូមិ​បា​សាក់ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី​ ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះ​យួន ប្រឹ​ម អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្នំ ឃុំ​ព្រែក
ជីក ស្រុក​រុក្ខ​គិរី​ ។ សមត្ថកិច្ច​បាន​ប្រាប់​ទៀតថា ជន​រង​គ្រោះ​រូប​នេះ​បាន​ប្រើ​​ខ្សែ​អង្រឹង​ចង.ក​លើ​ដើម​ស្ដៅ ​ប្រហែល​​វេលា​ទៀប​ភ្លឺ ។ ហើយនៅ​ព្រឹក​ព្រលឹម​ទើប​អ្នក​ភូមិ​ប្រទះ​ឃើញ​តែ​ម្ដង​ ។ បើ​តាម​ការ​បំភ្លឺ​ខ្លះ​ពី​សាច់​ញាតិ​ថា បុរស​នេះ​ឈឺចិត្ត​ព្រោះតែ​ប្រពន្ធ​របស់​គាត់​យកប្ដី​ថ្មី​ ដោយ​គ្មាន​អាល័យ​រូប​គាត់​ធ្លាប់​រស់នៅ​កំសត់កម្រ​ឡើយ​។

​​ប្រភព​ពី​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​នេះ​មាន​ជីវភាព​លំបាក ដែល​មុខរបរ​របស់​បុរស​នេះ​ភាគច្រើន​ធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​លុយ​ផ្គត់ផ្គង់​ប្រពន្ធ​កូន ហើយ​យូរ​ៗ​ទើប​ត្រឡប់​មក​ផ្ទះ​ម្ដង​ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា រឿងរ៉ាវ​ប្រពន្ធ​លួច​ទំនាក់ទំនង​ប្រុស​ថ្មី​នោះ បុរស​ជា​ប្ដី​ក៏​បានដឹង​ខ្លះ​ៗ​ដែរ ហើយ​ធ្លាប់​មាន​ការ​ឈ្លោះប្រកែក​គ្នា​ជា​ញឹក​ញាប់ដែរ ​ដោយ​សារ​តែ​រឿង​ផិតក្បត់​នេះ​ ។ ប៉ុន្តែ​មួយ​រយៈចុង​ក្រោយ​នេះ​ប្រពន្ធ​ហាក់​​វក់​​ជាមួយ​ប្រុស​ថ្មី​នោះ​កាន់តែ​ខ្លាំង រហូត​ឈាន​ដល់​ការ​រត់​តាម​យក​គ្នា​ជា​ប្ដី​-ប្រពន្ធ រឹតតែ​បង្ក​ការ​ឈឺចាប់​ទ្វេ​ដង​ដល់​ប្ដី​ដើម​នេះ​ ។ ទំនង​ដោយសា​តែ​មូលហេតុ នៃ​ការ​ឈឺចាប់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​បុរស​អភ័ព្វ​រូប​នេះ​សម្រេច​បញ្ចប់ជីវិត​ក្រោម​ដើម​ស្ដៅ​តែ​ម្ដង​ ។

នេះ​គ្រាន់តែ​ជា​ការ​បំភ្លឺ​ខ្លះ​ពី​សាច់ញាតិ ​និង​ពី​អ្នក​ភូមិ​ផង​ដែល​ធ្លាប់​ដឹង​រឿង​នេះ​កន្លង​មក តែ​គេ​មិន​ទាន់​ទ​ទូល​បានការ​បំភ្លឺ​ពី​ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​ការ​ចោទប្រកាន់​ថា លួច​មាន​ប្ដី​ថ្មី​នោះ​នៅឡើយ​ទេ​។ ​

អត្ថបទសរសេរ ដោយ