ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទោះបីជា​អត់ EBA ក៏​កម្ពុជា​មិន​ស្លា.ប់​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​បាន​អះអាង​ថា ទោះបីជា​គ្មាន​ការ​ដក​អនុគ្រោះ​ពន្ធ​យ៉ាងណា​ក្តី​ក៏​ប្រទេស​កម្ពុជា​មិន​ស្លាប់​នោះ​ទេ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​ខណៈ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្អាក​អនុគ្រោះ​ពន្ធ​មក​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ កន្លង​មកនេះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​បាន​អះអាង​ថា ទោះបីជា​គ្មាន​ការ​ដក​អនុគ្រោះ​ពន្ធ​យ៉ាងណា​ក្តី​ក៏​ប្រទេស​កម្ពុជា​មិន​ស្លាប់​នោះ​ទេ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​ខណៈ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្អាក​អនុគ្រោះ​ពន្ធ​មក​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ កន្លង​មកនេះ ។

ថ្លែង​ក្នុង​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​លើក​ឡើង​ថា ខ្ញុំ​ចង់​ជម្រាប​ជូន​ថា កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ដែល​បាន​ប្រកាស​នៅ​កាលពីដើម​ឆ្នាំ​កន្លង​ទៅ​ដែល​មាន​៧.៣% នោះ​ឥឡូវ​អា​អឹ​ម​អេស សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​បាន​វាយតម្លៃ​ឡើយ​វិញ​ថា កំណើន​សេ ដ្ឋ​កិច្ច​កម្ពុជា​ពី​ឆ្នាំ​២០១៨​កន្លង​មកនេះ គឺ​មាន​រហូត​ដល់​៧,៥% ដែល​ជា​កំណើន​ខ្ពស់ ។

សម្តេច​បញ្ជាក់​ថា «​ឥឡូវ​ខ្ញុំ​ចង់​និយាយ​បន្តិច​ថា អ្វី​ទៅ​ដែល​ហៅ​ថា EBA ? បញ្ហា​ដែល បាត់បង់​នូវ​ភាព​អនុគ្រោះ​ពន្ធ និង​ការ​បាត់​ទីផ្សារ គឺ​មាន​ច្រើន​ខុស​គ្នា​នៅ​ទី​នេះ គឺ​ការ​ដែល​យើ ង​មិន​អនុវត្ត​ទៅ​តាម​អ្វី​ដែល​គេ​ចង់​បានការ​បង្គាប់បញ្ជា​របស់​គេ​ទ្រនិចនាឡិកា​ត្រូវ​បាន​ចាប់​ផ្តើ ម​អំពី​ការ​ពិនិត្យ​ទៅ​លើ​បញ្ហា​ការ​ព្យួរ​នូវ​ភាព​អនុគ្រោះ​ពន្ធ​នេះ មាន​រយៈពេល​១៨​ខែ បើ​គិត​ពី ពេល​នេះ​ទៅ​ដល់​ពេល​ដែល​គេ​ត្រូវ​ដក ឬ​មិន​ដក គឺ​រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​២០២០ ។

សម្តេច​បាន​បន្ថែម​ថា នីតិវិធី​នេះ គឺជា​នីតិវិធី​ធម្មតា​របស់​ពួក​គេ នោះ​ហើយ​ដែល​ខ្ញុំ​ដែល​ចង់​និយាយ​ថា យើង​ចង់​រស់​ដោយ​ប្រើ​ខ្យល់​អុក​ស៊ី​សែន ដែល​មិន​ត្រូវ​ពឹងពាក់​នូវ​ខ្យល់​ដែល​ប ញ្ជូ​ន​ឲ្យ​យើង​នោះ​ទេ ។ បានជា​ក្នុង​ចំណុច​នេះ​នៅ​ក្នុង​សុន្ទ​កថា​ដែល​ខ្ញុំ​សរសេរ​នៅ​ក្នុង​ម៉ោង ១២​យប់ និង​២​ភ្លឺ​យប់មិញ ខ្ញុំ​បាន​បញ្ជាក់​ថា ពុំ​មាន ឬ​មាន EBA វា​ក៏​មិន​ធ្វើ​ឲ្យ​យើង​ស្លាប់ តែ​វា​ក៏​មិន​ធ្វើ​ឲ្យ​យើង​ក្លាយជា​អ្នក​មានបាន​ដែរ ។ សម្តេច​បន្ថែម​បញ្ហា​រស់​ស៊ី​បង់ពន្ធ​ឲ្យ​គេ គេ​បង់ពន្ធ​ឲ្យ​យើង គឺជា​រឿង​ស្មើភាព​សម​ហេតុ​សម​ផល ដែល​យើង​មិន​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​ភាព​អនុគ្រោះ ហើយ​បែរជា​មក​បង្វិល​ក្បាល​យើង​តាម​ចិត្ត​ចង់​នោះ​ទេ​។

ខ្ញុំ​បាន​បញ្ជាក់​តាំងពី​ដើម​ទី​មក​ថា មិន​អាច​យក​អធិបតេយ្យ​ជាតិ​របស់​យើង​ទៅ​ដោះ​ដូរ​ជាមួយ​អ្នក​ណា​ទាំងអស់ ។ ដូច្នេះ​ហើយ​បានជា​យើង​ត្រូវ​ខិតខំ​ហើយ​ខ្ញុំ​បញ្ជាក់​ថា EBA នេះ​យូរ ឬ​ឆាប់ វា​គង់តែ​បាត់​ទេ ។ នៅ​ពេល​ណា​ដែល​សេដ្ឋកិច្ច​របស់​យើង​ដើរ​ដល់​ដំណាក់កាល​មួយ ពេល​នោះ​យើង​នឹង​បាត់​ដោយ​ស្វ័យប្រវត្តិ ។ វា​គ្រាន់តែ​បាត់​មុន​បន្តិច​តែ​ប៉ុណ្ណោះ ដែល​យើង​ត្រូវ​ប្រឹង ត្រូវ​ទ្រាំ​ពី​មុន​ធ្លាប់​ចំណេញ​ច្រើន​ឥឡូវ​ចំណេញ​តិច​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ