ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ចាក់ស្រេស​ខ្លាំង​លើ​លោកនាយ​រង​អាវុធហត្ថ ក៏​សម្រេច​រលត់​ជីវិត​បញ្ចប់​វា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​រង​ការិយាល័យ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ម្នាក់ ​​សម្រេច​បញ្ចប់ជីវិតខ្លួនឯង ​ដោយ​​ចង​.​កនៅ​ក្នុង​បន្ទប់ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង០៥​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​183A ផ្លូវ​31BT ក្នុងភូមិ​សន្សំ​កុសល​២…

រាជធានី​ភ្នំពេញ ៖ នាយ​រង​ការិយាល័យ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ម្នាក់ ​​សម្រេច​បញ្ចប់ជីវិតខ្លួនឯង ​ដោយ​​ចង​.​កនៅ​ក្នុង​បន្ទប់ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង០៥​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​183A ផ្លូវ​31BT ក្នុងភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំ
ពេញ​។

ជន​រងគ្រោះ​មាន​ឈ្មេ​ាះ សុ​ន វ​ណ្ណះ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌនៃ​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ស្នាក់​នៅ​ចំណុច​កើតហេតុ ។ ជន​រង​គ្រេ​ាះ មានគ្រួសារ​ហើយ និង​មានកូន​ប្រុស​ស្រី​២​នាក់ កូនប្រុស​អាយុ​២០​ឆ្នាំ និង​កូនស្រី​អាយុ​១៥​ឆ្នាំ ដែល​កូន​ទាំង​២​ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ស្ត្រី​ជា​ម្តាយ ព្រេ​ាះ​ជន​រង​គ្រេ​ាះ​បាន​លែងលះ​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​អស់​រយះ​ពេល​២​ឆ្នាំ​កន្លង​ទៅ​ហើយ​ដែរ ។

ប្រភព​​ឱ្យដឹង​ថា ផ្ទះ​ចំណុច​កើតហេតុ​ខាងលើ គឺជា​ផ្ទះ​របស់​ម្តាយ​ជន​រង​គ្រេ​ាះ ហើយ​ផ្ទះ​នេ​ាះ គឺ​ជន​រង​គ្រេ​ាះ​ពំ​ុ​សូវ​ទៅ​គេង​សម្រាក​នៅ​ទី​នេ​ាះ​ឡើយ ពោល​គឺ​រូបគេ​ភាគច្រើន​សម្រាក​នៅ​កន្លែងធ្វើការ ដោយ​យូរ​ៗ​ម្តង​ទើប​ទៅ​សម្រាក​នៅផ្ទះ ហើយ​ផ្ទះ​នេ​ាះ គឺ​ទុក​ចោល ពំ​ុ​មាន​អ្នក​ណា​ទៅ​សម្រាក​ឡើយ ។

ប្រភព​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រេ​ាះ​បាន​ទៅ​សម្រាក​នៅផ្ទះ​តាំងពី​ព្រឹក ដោយ​ចូល​ទៅ​គេង​សំងំ​នៅ​ក្នុង​បន្ទប់​ពំ​ុ​ព្រម​ចេញ​មក​ក្រៅ​សេ​ាះ ។ លុះដល់​វេលា​កើតហេតុ​ខាងលើ បុរស​ជា​ពូ​បង្កើត​ដែល​មាន​ទីលំនៅ​ជាប់​នឹង​ផ្ទះ​ជន​រង​គ្រេ​ាះ​នេ​ាះ ដោយ​ចម្លែក​ក្នុង​ចិត្ត​មិនឃើញ​ក្មួយ​ចេញ​មក​ខាងក្រៅ​សេ​ាះ ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ស្រែកហៅ តែ​មិនឃើញ​ជន​រង​គ្រេ​ាះ​ឆ្លើយ​តប ក៏​ដើរ​ចូល​ទៅ​មើល​ក្នុង​បន្ទប់​គេង ទើប​ឃើញ​ជន​រង​គ្រេ​ាះ​ចង​.​ក សម្លាប់​ខ្លួន​តែ​ម្តង ដោយ​ប្រើ​ខ្សែភ្លើង​ចង​.​ក ទៅ​នឹង​ទ្រយឹង​បង្អួច ។

ភ្លាម​ៗ​បន្ទាប់​ពី​ឃើញ​ដូច​នេ​ាះ​ហើយ បុរស​ជា​ពូ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ពិនិត្យ​ភ្លាម ។ ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន រួម​ជាមួយ​នគរបាល​ជំនាញ បាន​ចុះ​អន្តរាគមន៍ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​រក​មូលហេតុ នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រេ​ាះ ។ ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក មន្ត្រី​នគរបាល​ជំនាញ​បញ្ជាក់​ថា ជន​រង​គ្រេ​ាះ​ពិតជា​បាន​ស្លាប់​ដោយសារ​ការ​ចង​.​ក ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន ពំ​ុ​មែន​ជា​ករណី​ឃាតកម្ម ឬ​ករណី​អ្វី​ផ្សេង​ឡើយ ។ ក្រោយ​ពិនិត្យ​រួច សព​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​បញ្ជាក់​ថា ជំ​ុ​វិញ​ការ​ចង​.​ក ធ្វើ​អត្តឃាត​ខាងលើ​នេះ មុន​ពេល​ជន​រង​គ្រេ​ាះ​ស្លាប់ គឺ​រូបគេ​បាន​ផ្ញើរ​សារ​ជា​សម្លេង ទៅ​កាន់​ស្ត្រី​ជា​ប្អូនបង្កើត ដោយ​បាន​និយាយ​រៀប​រ៉ាប់​ទាំង​ក្រៀមក្រំ​ថា « អោយ​រូបគេ​សំ​ុ​ទោស​ម្តាយ​ផង​ ដែល​រូបគេ​ធ្វើ​ខុស​កន្លង​ទៅ ខ្លួន​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ជីវិត គិត​អ្វី​មិន​ចេញ​ទេ ពិសេស​នេ​ាះ ខ្លួន​កំពុង​ជួប​បញ្ហា​ជាមួយ​អ្នក​កន្លែង​ការងារ​​ដែរ ទៀត​សោត​រូបគេ​កំពុង​មាន​ជំងឺ​ផង ទើប​រូបគេ​ពំ​ុ​ចង់​នៅ​រស់រាន​មានជីវិត​ទៀត​ឡើយ » ក្រោយ​ផ្ញើសា​ជា​សម្លេង​ទៅ​កាន់​ប្អូនស្រី​ហើយ​នោះ រូបគេ​ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ចង​.​ក​តែម្តង ។

អត្ថបទសរសេរ ដោយ