ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទោះបីជា​គ្មាន​ចំណូល​ថ្មី​ក៏​រាជរដ្ឋាភិបាល​អាច​បើក​ប្រាក់ខែ​ជូន​មន្ត្រី​រយៈពេល​១២ ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុង​បិទ​សន្និបាត​របស់​ក្រសួងមហាផ្ទៃ​ឆ្នាំ​២០១៨-២០១៩ នា​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ទោះបីជា​គ្មាន​រយៈ​ចំណូល​ថ្មី​យ៉ាងណា​ក្តី​ក៏​រាជរដ្ឋាភិបាល​មាន​ប្រាក់​បើក​ជូន​ដល់​មន្ត្រីរាជការ​ក្នុង​រយៈពេល​១២​ខែ​ដែរ…

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុង​បិទ​សន្និបាត​របស់​ក្រសួងមហាផ្ទៃ​ឆ្នាំ​២០១៨-២០១៩ នា​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ទោះបីជា​គ្មាន​រយៈ​ចំណូល​ថ្មី​យ៉ាងណា​ក្តី​ក៏​រាជរដ្ឋាភិបាល​មាន​ប្រាក់​បើក​ជូន​ដល់​មន្ត្រីរាជការ​ក្នុង​រយៈពេល​១២​ខែ​ដែរ ។

សម្តេច​បាន​លើក​ឡើង​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​កំពុង​បោកប្រាស់​តែ​ប៉ុណ្ណោះ ដូច្នេះ​សុំ​កម្មករ​កុំ​ចាញ់បោក​ការ​ឃោសនា​របស់​ជន​អ​គិត​មួយ​ចំនួន​ថា រាជរដ្ឋាភិបាល​នឹង​គ្មាន​ប្រាក់​បើក​ជូន​មន្ត្រីរាជការ​នៅ​ពេល​គេ​ដក​អនុគ្រោះ​ពន្ធ​លើ​កម្ពុជា ។

មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ និង​និវត្តជន និង​អ្នក​ដែល​ទទួល​ប្រាក់ខែ​ពី​រដ្ឋ បើ​នៅ​តែ​ទទួល​ប្រាក់ខែ​ពី​រដ្ឋ គឺ​កុំ​ខ្វល់​ថា អ្នក​ណា​និយាយ​ពី​អី ! ព្រោះ​កំពុង​គិត​ថា បើសិន​មានការ​ដកហូត​ណាមួយ​នឹង​មាន​ផល​ប៉ះពាល់​រហូត​ដល់​គ្មាន​ប្រាប់​បើក​បៀវត្ស​» ។ សម្តេច​«​ខ្ញុំ​បញ្ជាក់​ជូន​អ្នកឯង​ឲ្យ​បាន​ច្បាស់​ថា ពេល​នេះ ម៉ោង​នេះ បើ​ទោះបីជា​គ្មាន​ចំណូល​បន្ថែម​រដ្ឋាភិបាល​ហ៊ុន​សែន មាន​សមត្ថភាព​បើក​ប្រាក់ខែ​ជូន​មន្ត្រី និង​មនុស្ស​ទាំងអស់​រយៈពេល​១២​ខែ ដោយ​មិន​ចាំបាច់​មាន​ចំណូល​ថ្មី ។

ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​គ្រាន់តែ​ប្រាប់​អ្នកឯង​ថា គ្រាន់តែ​ចំណូល​គយ​មួយ​គ្រប់គ្រាន់ ដើម្បី​បើក​ប្រាក់ខែ​ហើយ​មិន​ចាំបាច់​អ្នកឯង​មក​ព្រួយបារម្ភ​ជួស​ទេ​» ។ សម្តេច​បាន​បន្ថែម «​អី​ញ្ចឹ​ង​ទេ ចំណុច​នេះ​យើង​បាន​និយាយ​ហើយ​ថា ការ​ដក EBA គឺ​មាន​តម្លៃ​ស្មើនឹង​ស្លាប់​បក្ស​ប្រឆាំង ។ ខ្ញុំ​មិន​ចង់​និយាយ​បន្ថែម​ទៀត​ទេ ហើយ​រឿង​នេះ​ខ្ញុំ​បាន​ណែនាំ​ផ្ទៃក្នុង​រួច​ហើយ ។ អំពើ​ខុសច្បាប់​ណាមួយ​ដែល​កើត​នៅ​លើ​ទឹកដី​កម្ពុជា​ត្រូវ​តែ​ប្រើ​វិធាន​ផ្លូវច្បាប់ ដើម្បី​ចាត់ការ​វា​» ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា យើង​ត្រូវ​ខិតខំ ដើម្បី​ឆ្ពោះទៅ​រក​ភាព​ឯករាជ្យ​ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​រវាង​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ​នោះ​ទេ ។ រកស៊ី​បង់ពន្ធ​ឲ្យ​គ្នា​ជា​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ​ក៏​នៅ​តែ​បន្ត​មិនមែន​បាន​សេចក្តី​ថា ដកហូត​ក្តី​អនុគ្រោះ​ហើយ​ផ្តាច់ចំណង​ខាង​ការទូត​នោះ​ទេ​កុំ​យល់​ច្រឡំ ។

ពួក​អ្នក​បោកប្រាស់​កំពុង​តែ​ធ្វើការ​បោកប្រាស់​មនុស្ស​មួយ​ចំនួន ។ ឆ្លើយ​តប​នឹង​ការ​បោកប្រាស់​នោះ​សម្តេច​តេ​ជោ​បាន​អះអាង​ថា កម្ពុជា​នៅ​តែ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​អ៊ឺ​រ៉ុ​ប ដែល​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​សហភាព​អឺរ៉ុប​នឹង​ត្រូវធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ឆ្នាំ​២០២០​តាម​កា​គ្រោងទុក​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ