ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ផ្ទៃ​បឹង​សហគមន៍​៧​ហិ​កតារ​វាង​ភូមិ​ស្ទឹង​ជ្រៅ និង​ក្រុមហ៊ុន​ឧកញ៉ា​អុឹង ប៊ុ​ន​ហូ​វ ស្ទះ​ស្ញេញ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ទំនាស់​ដី​បឹង​ជាង​៧​ហិ​កតារ​វាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ជាមួយ​ក្រុមហ៊ុន iNG របស់​ឧកញ៉ា​អុឹង ប៊ុ​ន​ហូ​វ…

ខេត្តកណ្ដាល ៖ ទំនាស់​ដី​បឹង​ជាង​៧​ហិ​កតារ​វាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ជាមួយ​ក្រុមហ៊ុន iNG របស់​ឧកញ៉ា​អុឹង ប៊ុ​ន​ហូ​វ រយៈពេល​ជាង​២​ឆ្នាំ មក​ហើយ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ចេញ​នៅឡើយ​។ មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ នៅ​តែ​ទទូច​ស្នើ​សុំ​ដល់​អាជ្ញាធរ​ជំរុញ និង​រក​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ដើម្បី បាន​ចូល​ទៅ​នេសាទ បេះ​ត្រកួន ព្រលិត រើស​ខ្យង ខ្ចៅ យក​មក​លក់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​ដូច​មុន​។

លោក​ហូរ សុខ​ហេង តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ​បាន​ប្រាប់​កោះសន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ​ឱ្យ​ដឹង​ថា ពេល​នេះ​អ្នក​ភូមិ​មិន​អាច​ទៅ​ប្រកប​របរ​នេសាទ​ត្រី រើស​ខ្យង ខ្ចៅ បេះ​ក្រ កួន ព្រលឹត​នៅ​ដី​បឹង​សហគមន៍​បាន​ទៀត​ទេ ដោយសារ​រ​តែ​អ្នកយាម​ដី​នោះ​ហាម​មិន​អោយ​ចូល​បឹង​ដែល​ជា​សម្បត្តិ​របស់​សហគមន៍ ដោយ​ខាង​ក្រុមហ៊ុន​ដាក់​មនុស្ស​អ្នកយាម​ដី​នោះ​យ៉ាង​តឹង​រឹង​បំផុត​។

លោក​ថា កន្លង​ទៅ​នេះ សូ​ម្បី​អ្នក​សារ​ព​័ត៌​មាន​ក៏​ត្រូវ​គេ​ហាមឃាត់​មិន​អោយ​ចូល​ទៅ​ថតរូប​ទីតាំង​ដី​នោះ​បាន​ដែរ តែងតែ​មានការ​គម្រាម​រក​ចាប់ ឬ​បំផ្លាញ​ម៉ាស៊ីន​ថត​ចោល​ពី​អ្នក​នៅ​មើល​ដី​នេះ ។ ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​អ្នក​ភូមិ​ចោទ​ក្រុមហ៊ុន ING របស់​លោក​ឧកញ៉ា អុឹង ប៊ុ​ន​ហូ​វ ថា រំលោភ​យក​ដី​បឹង​សហគមន៍ ភូមិ​ស្ទឹង​ជ្រៅ ជាង​៧​ហិតា​នៅ​ចំណុច​បឹង​ជី​ភោ ដែល​ប្រជាពលរដ្ឋ​មិន​បាន​លក់​អោយ​ក្រុមហ៊ុន​ទេ ជា​ប្រភេទ​ដី​បឹង​ដែល​មាន​ទីតាំង​បច្ចុប្បន្ន​នៅ​ខាងកើត​ជាប់ មហាវិថី​សម្ដេច​ហ៊ុន​សែន ផ្លូវ​៦០​ម៉ែត្រ ដែល​មាន​ប្រជាពលរដ្ឋ​៣៥០​គ្រួសារ បាន​កាន់កាប់​និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨០​មក ដោយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ​បាន​ទៅ​ដាំ​ដុះ ព្រលឹត ត្រកួន កញ្ឆែត និង​នេសាទ​ត្រី​នៅ​ទីនោះ​ជា​លក្ខណៈ​គ្រួសារ​។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ING បាន ប្រមូល​ទិញ​ដី ប្រជាជន​ដែល​កាន់កាប់​ស្របច្បាប់​នៅ​ជុំវិញ​បឹង និង​ដី​ទំនាស់​នោះ​បាន​មួយ​ចំនួន ហើយ​បន្ទាប់​មក​ទៀត​ក៏​បាន​បោះ​ព្រំ​ព័ទ្ធ​រំលោភ​យក​ដី​បឹង​ជី​ភោ​របស់​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ ដែល​នៅ​សល់​មិន​ទាន់​លក់ ទំហំ​៧៤.១៥៣​ម៉ែត្រការ៉េ ក្នុង​អំឡុង​ឆ្នាំ ២០១៥ ។ ក្រុមហ៊ុន​បាន​ហាម​មិន​អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​នេសាទ ដាំ​ដំណាំ​នៅ​លើ​ដី​នោះ និង​បាន​គំរាមកំហែង​រក​បាញ់​ប្រជាពលរដ្ឋ​ថែម​ទៀត​បើ​ហ៊ាន​ចូល​ទៅ​ដី​នោះ​។ បន្ទាប់​ពី​មានការ​គម្រាមកំហែង និងរំលោភ​យក​ដី​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ប្ដឹង​តវ៉ា​ជា​បន្តបន្ទាប់​ចូល​ទៅ​សង្កាត់ ក្រុង និង​ខេត្ត រហូត​ដល់​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យកម្ម​ និង​សំណង់ អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ តែ​មិន​ទទួល​បាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ម្យ៉ាងទៀត​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​ក្រុមហ៊ុន​បាន​នៅឡើយ​ទេ ម្សិលមិញ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ