ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វខ្ទីង៦ក្បាល…ដើរចេញមក​ឱ្យ​អ្នក​ភូមិ​ឃើញ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ពពួកសត្វ​ខ្ទីងតូច-​ធំ​ដែល​ជា​​សត្វ​ព្រៃ​ដ៏កម្រ ត្រូវ​​​ពល​រដ្ឋ​និយាយថា ​​តែងតែ​ប្រទះ​ឃើញ​​ដើរ​ចេញពី​ព្រៃ ​មក​សំងំស៊ី​ស្មៅ​ក្នុង​ព្រៃចម្ការ​របស់​អ្នក​ភូមិ​​ខាងក្រោយ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ ។ ជាក់ស្តែង…

ខេត្តក្រចេះ ​៖ ពពួកសត្វ​ខ្ទីងតូច-​ធំ​ដែល​ជា​​សត្វ​ព្រៃ​ដ៏កម្រ ត្រូវ​​​ពល​រដ្ឋ​និយាយថា ​​តែងតែ​ប្រទះ​ឃើញ​​ដើរ​ចេញពី​ព្រៃ ​មក​សំងំស៊ី​ស្មៅ​ក្នុង​ព្រៃចម្ការ​របស់​អ្នក​ភូមិ​​ខាងក្រោយ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ ។

ជាក់ស្តែង ​ខ្ទីង៦​ក្បាលត្រូវ​បាន​ពួក​គាត់​ប្រទះ​ឃើញ​សារ​ជា​ថ្មី ​នៅ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូក្បែរ​​​ព្រៃ​សហគមន៍​មួយ​កន្លែង​ នៅ​ខាងក្រោយ ស្រុក​ឆ្លូង កាលពី​ថ្ងៃ​ទី​១៣ កុ​ម្ភៈ ​។ ជាមួយ​និង​ការ​ប្រទះ​ឃើញ​នេះ​ដែរ ក៏​មាន​មតិ​ខ្លះ​លើក​ឡើង​ថា ដោយសារ​តែ​ពពួកសត្វ​ទាំងនេះ​អស់​ព្រៃ​សម្រាប់​ជ្រក ទើប​បានជា​ពួកវា​រត់​មក​ជ្រក​នៅ​តាម​តំបន់​ព្រៃ​ក្នុង​ចម្ការ​កៅស៊ូ ។ ​ហើយមតិ​ខ្លះ​ទៀត បាន​​​ថា ហ្វូង​សត្វ​ខ្ទីង​​ទាំងនេះ​ អាច​ទំនង​រត់គេច​ពី​ការ​ប្រ​មាញ់​​របស់ក្រុម​ព្រាន​ដូច​ជា​កា​រប​បាញ់ និង​ដាក់​អន្ទាក់ ​ទើប​គេច​មក​សំងំ​​នៅ​ក្បែរ​ៗ​ព្រៃនេះ ​។

ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឆ្លូង លោក ផូង ឃុន​ឡាយ បាន​ថ្លែងឱ្យ​​ដឹង​ថា សត្វខ្ទីង​ទាំងនេះ​ សព្វថ្ងៃ​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស​វាល​កន្សែង ស្ថិត​នៅភូមិ​វាល​កន្សែង ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ​។ ព្រៃ​​សហ​គមន៍​វាល​កន្សែង​នេះ ជា​ដី​ព្រៃ​អភិរក្ស​មាន​មាន​ទំហំ​ជាង​១​ពាន់​ហិ​កតា ​។ ក្នុងព្រៃ​នោះ​សព្វថ្ងៃ​ មាន​ពពួកសត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ កំពុង​រស់នៅដូច​ជាសត្វ​ខ្ទីង, សត្វ​ជ្រូកព្រៃ និង​សត្វ​ស្វា ព្រមទាំង​ពពួកសត្វ​ស្លាប​​ផ្សេង​ទៀត​ ។

លោកបន្តថា កាលពីមុន​ព្រៃ​សហគមន៍​នេះ​ ​មាន​សត្វខ្ទីង​​​រស់នៅ​ជាង​៣០​ក្បាល តែ​ក្រោយ​ពី​ស្ថានភាព​ការ​ព្រៃ​តំបន់​នោះ ត្រូវ​បាន​លួច​កាប់​ទន្ទ្រាន ធ្វើ​ឲ្យ​សត្វ​ខ្ទីង​​​មួយ​ចំនួន ត្រូវ​បាន​រត់គេច​ដោយនៅ​សល់​តែ​ចំនួន​ជាង​១០​ក្បាល​តែ​ប៉ុណ្ណោះ ដែល​កំពុង​តែ​រស់នៅ​ក្នុង​ព្រៃ​នោះ​។ កន្លង​មក ​លោក​ធ្លាប់​ទទួល​បានការ​ប្តឹង​រាយការណ៍​ពី​ពលរដ្ឋ​លើ​ពពួក​ហ្វូង​សត្វខ្ទីង ​ដែល​តែងតែ​ចូល​ទៅ​ក្នុង​ចម្ការ​ស៊ី​កូន​ដំណាំ​របស់​អ្នក​ភូមិ​ ។

ជាមួយ​គ្នា​នោះ​ ក្រុម​មន្ត្រីជំនាញ​បាន​ចុះ​អប់រំ​ពលរដ្ឋជា​អ្នកចម្ការ​ទាំងនោះ ហាម​មិនឱ្យ​​មានការ​ប​បាញ់​សម្លាប់​ឬ​ចាប់​សត្វទាំងនេះក្នុង​​រូបភាព​ណាមួយ​នោះ​ទេ​ គឺ​ត្រូវ​តែ​រួម​គ្នា​អភិរក្សសត្វព្រៃ ​។

អត្ថបទសរសេរ ដោយ