សង្វេគ​ណាស់​! ស្ត្រី​ម្នាក់​ខ្ទាត​ចូល​ក្រោម​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធម៌


ខេត្តពោធិ៍សាត់ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌​ដោយសារ​រថយន្ដ​បើក​កៀរ​ម៉ូតូ​ដួល​រួច​ហើយ​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ដ បណ្ដាល​ឲ្យ​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​តែ​ម្ដង ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​២១០ ២១១ ស្ថិត​ក្នុងភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​ព្រឹក គឺ​ចំ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​តែ​ម្ដង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​រថយន្ត HYUNDAI មួយ​គ្រឿង បើក​ប៉ះ​ម៉ូតូ​ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​០២​នាក់ បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ដ​កិន​ស្លាប់​អ្នក​ជិះ​ពីក្រោយ ។ រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ ៣A-០២៨៥ បើកបរ​ដោយ​ឈ្មោះ ស៊ុន សុ​ផាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​បាន​កៀរ​ម៉ូតូ​ម៉ាក Wav ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1S-0416 បើក​ដោយ​ឈ្មោះ ម៉ៅ គ្រឿ​ម ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង ខេត្តបាត់ដំបង និង​អ្នក​រួម​ដំណើរ​ជិះ​ពីក្រោយ​ឈ្មោះ ទូច សៀ​ប ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ជាមួយ​គ្នា បណ្តាល​ឲ្យ​ដួល ហើយ​ខ្ទាត​ឈ្មោះ ទូច សៀ​ប ចូល​ទៅ​ក្រោម​កង់​រថយន្ត បណ្តាល​ឲ្យ​កិន​ធ្លាយ​ខួរ​ស្លាប់​តែ​ម្ដង ។

សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ឃាត់ខ្លួន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ