ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មក​ដឹងពីចំនួន​ដង​នៃការរួម​ភេទ​ទៅ​តាម​អាយុ​ទាំង​អស់​គ្នា…!​

5 ឆ្នាំ មុន

តាម​ប្រភព​​ពីThe Sun ដែល​បាន​លើក​ឡើង​ថា អ្នកជំនាញ​ខាង​ផ្លូវភេទ​​បាន​រក​ឃើញ​ចំនួន​ដង​នៃ​ការ​រួម​ភេទ ដែល​សម​ទៅ​នឹងអាយុសុខភាព ចំណង់​ផ្លូវភេទ និងចំណងស្នេហា ​។ ការ​សិក្សា​ពី​វិទ្យាស្ថាន Kinsey…

តាម​ប្រភព​​ពីThe Sun ដែល​បាន​លើក​ឡើង​ថា អ្នកជំនាញ​ខាង​ផ្លូវភេទ​​បាន​រក​ឃើញ​ចំនួន​ដង​នៃ​ការ​រួម​ភេទ ដែល​សម​ទៅ​នឹងអាយុសុខភាព ចំណង់​ផ្លូវភេទ និងចំណងស្នេហា ​។ ការ​សិក្សា​ពី​វិទ្យាស្ថាន Kinsey ស្តី​ពី​ការ​រួម​ភេទ ការ​បន្ត​ពូជ និងយេ​ន​ឌឺ បាន​ប្រាប់​ពី​ចំនួន​ដង​នៃ​ការ​រួម​ភេទ ទៅ​តាម​អាយុ​របស់​បុគ្គល​នីមួយ​ៗ​ ។

នៅ​ក្នុង​ចន្លោះ​អាយុ១៨ ​ទៅ​២៩​ឆ្នាំ ជា​មធ្យម​ អាច​រួម​ភេទ​បាន១១២​ដង​ក្នុង​មួយ​ឆ្នាំ ​។ អ្នក​ដែល​មាន​អាយុ​ពី៣០ ​ទៅ​៣៩​ឆ្នាំ អាច​រួម​ភេទ​បានជា​មធ្យម៨៦​ដង​​ក្នុង​មួយ​ឆ្នាំ ដែល​គិត​ឱ្យ​ស្រួល​ទៅ​ គឺ​តិច​ជាង​២​ដង​ក្នុង​មួយ​​អាទិត្យ​ ។ សម្រាប់​អ្នក​អាយុ​ពី៤០​ទៅ​៤៩​ឆ្នាំ អាច​រួម​ភេទ​បាន៦៩​ដង​ក្នុង​មួយ​ឆ្នាំ​។

យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ គេ​សង្កេត​ឃើញ​ថា ចំនួន​ដង​នៃ​ការ​រួម​ភេទ​ គឺ​ធ្លាក់​ចុះ​ទៅ​តាម​ការ​កើន​ឡើង​របស់​អាយុ​ ។ តែ​វា​មិនមែន​មាន​ន័យ​ថា កាន់តែ​ចាស់ កាន់តែ​អស់ចំណង់​ផ្លូវភេទ​នោះ​ទេ​ ។ នេះ​គឺ​មក​ពី​កត្តា​ស្ត្រេ​ស និង​ការ​កើនឡើង​នូវ​ទំនួល​ខុស​ត្រូវ​ ។

គួរ​បញ្ជាក់​​​ថា ការ​សិក្សា​នេះ​ បាន​បោះផ្សាយ​នៅ​ដើមឆ្នាំ​នេះ ក្នុង​អត្ថបទ​ស្តី​ពី​ការ​ស្រាវជ្រាវ​ពី​ផ្លូវភេទ ដែល​ពិសោធន៍​ទៅ​លើ​មនុស្ស​អាយុ​លើស​៤០​ឆ្នាំ ចំនួន១.១៧០​នាក់ ​។ ពួក​គេ​ត្រូវ​បាន​សុំ​ឱ្យ​ឆ្លើយ​សំណួរ​លើ​ក្រដាស​​រយៈពេល​ដាច់​ពី​គ្នា​១០​ឆ្នាំ​ម្តង ស្តី​ពី​ចំនួន​ដង​នៃ​ការ​រួម​ភេទ​របស់​គេ ​។ ជា​លទ្ធផល​គឺ​គេ​ទាញ​ជា​សេចក្តីសន្និដ្ឋាន​ដូច​ខាងលើ​ ។ ជា​ចុង​ក្រោយ វា​គ្មាន​ចំនួន​ណា​ជាក់លាក់​នោះ​ទេ ដោយសារ​តែ​វា​អាស្រ័យ​ទៅ​លើ​មនុស្ស​រៀង​ៗ​ខ្លួន​ ។

អត្ថបទសរសេរ ដោយ