ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់​បី​ឥណ្ឌា​ស៊េរី​ថ្មី​បង្ហាញខ្លួន​លើ​ទីផ្សារ​កម្ពុជា ខណៈ​តម្រូវការ​កាន់តែ​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ផ្លាស់​ប្តូរ​ពី​ការ​ប្រើ​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ មក​ប្រើប្រាស់ កង់​បី នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​កាន់តែ​ច្រើន បាន​ធ្វើ​អោយ​ឱកាស​អាជីវកម្ម​នៃ​ការ​នាំ​ចូល និង​ចែកចាយ កង់​បី​ឥណ្ឌា…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ផ្លាស់​ប្តូរ​ពី​ការ​ប្រើ​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ មក​ប្រើប្រាស់ កង់​បី នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​កាន់តែ​ច្រើន បាន​ធ្វើ​អោយ​ឱកាស​អាជីវកម្ម​នៃ​ការ​នាំ​ចូល និង​ចែកចាយ កង់​បី​ឥណ្ឌា នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង ជាក់ស្ដែង​គេ​សង្កេត​ឃើញ​នៅ​លើ​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ស្ទើរតែ​មាន​វត្តមាន​កង់​បី​ខ្មែរ​ហើយ និង​បាន​ផ្លាស់​មក​វិញ​នូវ កង់​បី​ឥណ្ឌា ។ ដោយ​មើល​ឃើញ​ពី​តម្រូវការ​ជា​បន្តបន្ទាប់​បែប​នេះ ក្រុមហ៊ុន Bajaj បាន​បន្ថែម​ការ​នាំ​ចូល កង់​បី​សេរី​ថ្មី មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​បំពេញតម្រូវការ​របស់​អ្នក​ប្រកប​អាជីវកម្ម កង់​បី ។

កាលពី​ល្ងាច​ថ្ងៃ​ទី ១១ កុម្ភៈ ២០១៩​នេះ ក្រុមហ៊ុន Bajaj បាន​ប្រកាស​សម្ពោធ​នាំ​ចូល​រ៉ឺ​ម៉ក​កង់​បី​មួយ​ប្រភេទ​ទៀត​ដែល​មានឈ្មោះ​ថា បងធំ Bajaj Maxima Z (​បា​ចាច ម៉ាក់​ហ្ស៊ី​ម៉ា ហ្ស៊ី​ត​) នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​អ្នក​ចែកចាយ​ជា​ច្រើន​ផង​ដែរ ។

បើ​តាម​តំណាង​ក្រុមហ៊ុន បានអោយ​ដឹង​ថា តាម​ពិត​ទៅ កង់​បី​នេះ មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ បាន​ធ្វើ​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ ទើប​ធ្វើ​ពិធី​ផ្លូវការ ដើម្បី​បង្ហាញ​ដល់​អ្នក​ចែក​ចាយ និង​អតិថិជន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា កង់​បី​ស៊េរី​ថ្មី​នេះ នឹង​មានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​សំណាក់​អតិថិជន​នៅ​កម្ពុជា នឹង​អាច​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ដែល បាន​ប្រើប្រាស់​កង់​បី ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ បានអោយ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​ចាប់ផ្ដើម​អាជីវ​កម្ម​នៅ​ក្នុង​ប្រ​ត​ទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១២ ហើយ​បច្ចុប្បន្ន​នេះ មាន​ដៃគូរ​ពាណិជ្ជកម្ម​ចំនួន ៥២ ដែល​លក់​បាន​ចំនួន​ជាង​៣​ម៉ឺន​គ្រឿង ។ សេចក្តី​ប្រកាស​នោះ​បាន​បន្ត​ថា ក្រុមហ៊ុន​ក៏​បាន​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា បង្កើត​សុវត្ថិភាព សម្រាប់​ការ​ដឹក​ជញ្ជូន សាធារណៈ ហើយ​ក៏​បាន​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កង់​បី​ឥណ្ឌា ដែល​ប្រកាស​សម្ពោធ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៩​នេះ មាន​ទំហំ​ទទឹង​១,៣៥​ម៉ែត្រ បណ្ដោយ​២,៩​ម៉ែត្រ និង​កំពស់ ១,៨​ម៉ែត្រ ដោយ​មាន​កម្លាំង​ម៉ាស៊ីន​រហូត​ដល់ 236CC ដែល​អាច​បើកបរ​បាន​កាន់តែ​ឆ្ងាយ ដឹក​បាន​កាន់តែ​ច្រើន និង​បង្កើន​ប្រាក់​ចំណូល​ផង​ដែរ ។ កង់​បី​នេះ​ដែរ ក៏​មាន​គ្រឿងបន្លាស់​សម្រាប់​ជួសជុល​និង​ប្តូរ​ជូន​អតិថិជន​នៅ​គ្រប់​២៥​ខេត្ត​រាជធានី​ផង​ដែរ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ