ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​មក​នៅផ្ទះ​ម្តាយ​ជិត​កន្លះ​ខែ​ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្តូក​ក្នុង​ផ្ទះបាយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្ត្រី​​ម្នាក់ត្រូវបាន​ម្តាយបង្កើត​ប្រទះឃើញ​​​ដេក​ស្លាប់​ក្នុង​ផ្ទះបាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ម្តាយបង្កើត​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម…

ខេត្តកណ្តាល ៖ ស្ត្រី​​ម្នាក់ត្រូវបាន​ម្តាយបង្កើត​ប្រទះឃើញ​​​ដេក​ស្លាប់​ក្នុង​ផ្ទះបាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ម្តាយបង្កើត​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឌុ​ម សុខុម ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល​។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ ស្ត្រី​រង​គ្រោះ​បាន​ចាក​ចេញពីផ្ទះ​មក​នៅផ្ទះ​ម្តាយបង្កើត​ឈ្មោះ​ប៉ុន ប៉ិច នៅ​ភូមិ​ផ្លូវ​ត្រី ដោយ​ជន​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយ​ផង ក៏​ស្នាក់​នៅ​ជាមួយ​ម្តាយ ហើយ​កន្លង​មក​ស្ត្រី​រង​គ្រោះ​តែងតែ​ផឹកស្រា​ជា​ប្រចាំ ព្រមទាំង​មិន​បាន​ហូប​បាយ ហូប​ទឹក​ទៀត​ផង​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅ​ថ្ងៃ​កើតហេតុ ស្ត្រីជន​រង​គ្រោះ​បាន​ចូល​ទៅ​ដេក​នៅ​ក្នុង​ផ្ទះបាយ រហូត​ដល់​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៩ ពេល​ម្តាយ​ចូល​ទៅ​មើល ទើប​ដឹង​ថា​ស្ត្រី​រង​គ្រោះជា​កូន​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ បន្ទាប់​ពី​កើតហេតុ មេ​ភូមិ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​។

បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្ម​គរ​លោក​មេឃុំ លោក​មេ​ភូមិ លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ថ្ម​គរ បាន​ចុះ​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យ​
វិ​ច្ច័​យ​លើ​សព រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ ។ ក្រោយ​ការ​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ