ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រប់គ្រង​ថ្មី​ៗ​គួរតែ​យល់​ដឹង​គន្លឹះ​ទាំង​៥​នេះ

5 ឆ្នាំ មុន

មិន​ថា​អ្នកជា​អ្នកគ្រប់គ្រង​ហាង​តូច​ឬ​ធំ​ទេ ប្រសិនបើ​អ្នកមាន​បុគ្គលិក​ធ្វើការ​នៅ​ក្រោម អ្នក​ត្រូវ​តែ​រៀន​ពី​វិធី​គ្រប់គ្រង​ពួក​គេ​ឲ្យ​បាន​ល្អ ។ ការ​គ្រប់គ្រង​ដែល​មាន​ប្រសិទ្ធិ​ភាព​គឺជា​ជំនាញ​មួយ​ដ៏​សំខាន់​សម្រាប់​ម្ចាស់​អាជីវកម្ម​តូច​ៗ​ផង​ដែរ ហើយ​ប្រសិនបើ​អ្នក​ទើបតែ​ទទួល​បាន​តំណែង​នេះ​ដំបូង អ្នក​អាច​រៀន​ពី​គន្លឹះ​ទាំង ៥​ដូច​ខាងក្រោម ៖ ១….

មិន​ថា​អ្នកជា​អ្នកគ្រប់គ្រង​ហាង​តូច​ឬ​ធំ​ទេ ប្រសិនបើ​អ្នកមាន​បុគ្គលិក​ធ្វើការ​នៅ​ក្រោម អ្នក​ត្រូវ​តែ​រៀន​ពី​វិធី​គ្រប់គ្រង​ពួក​គេ​ឲ្យ​បាន​ល្អ ។ ការ​គ្រប់គ្រង​ដែល​មាន​ប្រសិទ្ធិ​ភាព​គឺជា​ជំនាញ​មួយ​ដ៏​សំខាន់​សម្រាប់​ម្ចាស់​អាជីវកម្ម​តូច​ៗ​ផង​ដែរ ហើយ​ប្រសិនបើ​អ្នក​ទើបតែ​ទទួល​បាន​តំណែង​នេះ​ដំបូង អ្នក​អាច​រៀន​ពី​គន្លឹះ​ទាំង ៥​ដូច​ខាងក្រោម ៖

១. ចាប់ផ្តើម​ថ្ងៃ​ដំបូង​ឲ្យ​បាន​ល្អ
ពេល​ដែល​អ្នក​ជ្រើស​បុគ្គលិក អ្នក​ត្រូវ​ធានា​ថា​ថ្ងៃ​ទី​មួយ​ដំណើរការ​ទៅ​ដោយ​រលូន​។ តើ​មាន​នរណា​ចាំ​ទទួល​ពួក​គេ​និង​ប្រាប់​ពី​ដំណើរការ​នៃ​ការងារ​របស់​ពួក​គេ​ឬទេ? តើ​ពួក​គេ​មាន​សម្ភាៈ​គ្រប់គ្រាន់​ក្នុង​ការ​ប្រកបការងារ​ទេ? អ្នក​ត្រូវ​ធានា​ថា​អ្វី​គ្រប់យ៉ាង​ត្រូវ​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ធូរស្រាល​និង​អាច​ប្រកបការងារ​ដោយ​មាន​ប្រសិទ្ធិ​ភាព​ ។

២. ប្រាប់​ពី​អ្វី​ដែល​អ្នក​ចង់បាន​ឲ្យ​បាន​ច្បាស់លាស់
តើ​មូលហេតុ​អ្វី​ដែល​បង្ក​ឲ្យ​មនុស្ស​ភាគច្រើន​បោះបង់​ការងារ? មូលហេតុ​មួយ​គឺ​ភាព​មិន​ច្បាស់លាស់​នៃ​អ្វី​ដែល​ចៅហ្វាយ​ចង់បាន​។ អ្នក​អាច​ទប់ស្កាត់​បុគ្គលិក​មិន​ឲ្យ​ឈប់​ធ្វើការ​បាន​ដោយ​រៀបចំ​ការ​ណែនាំ​ពី​អ្វី​ដែល​អ្នក​ចង់បាន​ពី​បុគ្គលិក​ឲ្យ​បាន​ច្បាស់លាស់​។

បុគ្គលិក​របស់​អ្នក​គួរតែ​ដឹង​ពី​ដំណើរការ​របស់​ពួក​គេ​ផង​ដែរ​ថា​ពួក​គេ​មាន​ចំណុច​ល្អ​និង​ចំណុច​ខ្វះខាត​អ្វីខ្លះ? ដូច្នេះ​អ្នក​ក៏​គួរតែ​រក្សា​ទំនាក់ទំនង​ជាមួយនឹង​បុគ្គលិក​ឲ្យ​បាន​ច្បាស់លាស់​ពី​ដំណើរការ​ការងារ​របស់​ពួក​គេ​ផង​ដែរ​ ។

៣. អភិវឌ្ឍន៍​សមត្ថភាព​បុគ្គលិក
មនុស្ស​តែងតែ​ចង់​មាន​អារម្មណ៍​ថា​ពួក​គេ​មានឱកាស​លូតលាស់​ពេល​ដែល​ប្រកបការងារ​។ មិន​ថា​ផ្តល់​ឱកាស​ឲ្យ​ទៅ​បុគ្គលិក​ធ្វើការ​អ្វីមួយ​ថ្មី ឬ​អនុវត្ត​កម្មវិធី​បង្កើន​សមត្ថភាព​អ្វីមួយ​ទេ ការ​វិនិយោគ​លើ​បុគ្គលិក​អាច​បង្កើន​ជំនឿ​ទុកចិត្ត​និង​អាច​ជំរុញ​ទឹកចិត្ត​របស់​ពួក​គេ​ទៀត​ផង​។

៤. ចែករំលែក​ការងារ
ពេល​អ្នកជា​អ្នកគ្រប់គ្រង អ្នក​តែងតែ​ចង់​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​ដែល​បង្ក​ឲ្យ​អ្នក​ហត់នឿយ​ច្រើន និង​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ ឬ​ឱកាស​លូតលាស់​អាជីវកម្ម​របស់​អ្នក​។ ដូច្នេះ​ពេល​ដែល​អ្នកមាន​បុគ្គលិក​ធ្វើការ​ជាមួយ អ្នក​គួរតែ​ចែករំលែក​ការងារ​ឲ្យ​ទៅ​ពួក​គេ​។

ប៉ុន្តែ​ពេល​ដែល​ចែក​ការងារ​ហើយ អ្នក​គួរតែ​ពិចារណា​លើ​កិច្ចការ​ដែល​បុគ្គលិក​អ្នក​កំពុង​តែ​រ៉ាប់រង និង​ជំនាញ​របស់​ពួក​គេ​ផង​ដែរ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​មានការ​ងារ​ច្រើន​ពេក​។

៥. លុប​បំបាត់​ឧបសគ្គ
វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​បុគ្គលិក​របស់​អ្នក​ជោគជ័យ ហើយ​អ្នក​អាច​សម្រេច​វា​បាន​ដោយ​លុប​បំបាត់​ឧបសគ្គ​តាម​ដែល​អាច​ធ្វើ​បាន​។ អ្នក​គួរតែ​សួរ​បុគ្គលិក​អ្នកជា​ប្រចាំ​ថា​ពួក​គេ​ត្រូវការ​អ្វីខ្លះ​ដើម្បី​អាច​ប្រកបការងារ​ពួក​គេ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​និង​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន​ជាដើម​។ ការ​ជំនៀ​ស​ឧបសគ្គ​សម្រាប់​បុគ្គលិក​ប្រៀប​ដូច​ជា​ប្រាប់​ដល់​បុគ្គលិក​អ្នក​ថា​អ្នក​ខ្វល់ខ្វាយ​ពី​ពួក​គេ និង​ការ​ប្រកបការងារ​របស់​ពួក​គេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ