ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ហូ​ជី​មិ​ញ​នឹង​វិនិយោគ​លើ​កសិផល​៦​ប្រភេទ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​ពុធ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ហូ​ជី​មិ​ញ​នឹង​វិនិយោគ​លើ​កសិផល​ចំនួន ៦​ប្រភេទ…

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​ពុធ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ហូ​ជី​មិ​ញ​នឹង​វិនិយោគ​លើ​កសិផល​ចំនួន ៦​ប្រភេទ និង​ភូមិ​សិប្បកម្ម​ចំនួន​៦ ក្រោម​កម្មវិធី​សហគមន៍​មួយ​ផលិតផល​មួយ​ដែល​តម្រូវ​ឲ្យ​សហគមន៍​ជនបទ​នីមួយ​ៗ​បង្កើត​ជំនាញ​ដោយ​ខ្លួនឯង ។

កសិផល​ទាំង ៦​រួម​មាន​បន្លែ ផ្កា សត្វ​គោ​ចិញ្ចឹម​សម្រាប់​ទឹកដោះ ជ្រូក បង្គារ និង​ត្រី​ចិញ្ចឹម​ជាដើម ចំណែកឯ​ភូមិ​ទាំង ៦ រួម​មាន​ភូមិ​សិប្បកម្ម​កន្ត្រក​ឬ​ស្សី Thai My, ភូមិ Phu Hao, Tan Tjong Hoi, Xuan Thoi Son, Le Minh Xuan និង ភូមិ Ly Nhon ជាដើម ។

ក្រោម​កម្មវិធី​ខាងលើ ស្តង់ដារ VietGAP នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ដំណើរការ​ផលិតកម្ម ហើយ​កសិករ​នឹង​ត្រូវ​បាន​ជំរុញ​ឲ្យ​សហការ​ជាមួយនឹង​សហគ្រាស​និង​សហករណ៍ ។ ទីក្រុង​ហូ​ជី​មិ​ញ​នឹង​ជួយ​ដល់​សហគ្រាស​ក្នុង​ផ្នែក​ស្ថាបនា​យីហោ និង​រៀបចំ​សកម្មភាព​សម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម ។

ទីក្រុង​ខាងលើ​ក៏​នា​ន​គម្រោង​បង្កើត​តំបន់​ឯកជន​ពីរ​ដែល​សហការ​ជាមួយនឹង​កម្មវិធី​វិស័យ​ទេសចរណ៍​ដើម្បី​លើកតម្កើង​និង​លក់​ផលិតផល​ជំនាញ​ក្នុង​តំបន់​នៅ Cu Chi និង Can Gio ជាដើម ។

គោលនយោបាយ​ដែល​ល្អ​ប្រសើរ​សម្រាប់​កសិផល​ធំ​ៗ ផលិតផល​ភូមិ​សិប្បកម្ម និង​ផលិតផល​ជំនាញ​ក្នុង​តំបន់​ក៏​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដែរ ។

ទីក្រុង​ហូ​ជី​មិ​ញ​បាន​ចាត់តាំង​នាយកដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ឲ្យ​ផ្តល់​ព​ត៌​មាន​ទាក់ទិន​នឹង​តម្លៃ​និង​តម្រូវការ​ទីផ្សារ​ដល់​អ្នក​ដែល​ចូលរួម​កម្មវិធី ។

លោក Nguyen Thanh Phong ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​របស់​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា តម្លៃ​ទិន្នផល​ក្នុង​មួយ​ហិច​តា​នៃ​ដី​សម្រាប់​កសិកម្ម​កំពុង​តែ​កើនឡើង​ខណៈ​ដែល​ចំនួន​ដី​បាន​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ