ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​ៗ​សុទ្ធតែ​ឈាម​…​ម្ចាស់​ព្រលឹម​មិន​ទាន់​ភ័យ​ស្លន់ស្លោ​ផ្អើល​ពេញ​ភូមិ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ គោ​ឈ្មោល​១​ក្បាល ក្នុង​ចំណោម​គោ​ញី និង​ឈ្មោល​៥​ក្បាល ដែល​ម្ចាស់​ចង​នៅ​ក្នុង​ក្រោល​ក្បែរ​ផ្ទះ ហើយ​រវល់​តែ​លង់លក់​ក្នុង​ដំណេក ត្រូវ​បាន​ចោរ​១​ក្រុម​ដឹក​យក​ចេញពី​ក្រោល​ចូល​ទៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែង ។ បន្ទាប់​មក​សម្លាប់…

ខេត្តកណ្ដាល ៖ គោ​ឈ្មោល​១​ក្បាល ក្នុង​ចំណោម​គោ​ញី និង​ឈ្មោល​៥​ក្បាល ដែល​ម្ចាស់​ចង​នៅ​ក្នុង​ក្រោល​ក្បែរ​ផ្ទះ ហើយ​រវល់​តែ​លង់លក់​ក្នុង​ដំណេក ត្រូវ​បាន​ចោរ​១​ក្រុម​ដឹក​យក​ចេញពី​ក្រោល​ចូល​ទៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែង ។

បន្ទាប់​មក​សម្លាប់ និង​ពន្លះ​យក​សាច់​ភ្លៅ​ក្រោយ និង​សាច់​ចំឡក​មួយ​ចំហៀង​ខាងឆ្វេង​ប៉ុ​ណ្តោះ​រួច​គេចខ្លួន​បាត់ ចំណែក​មួយ​ចំហៀង​ខាងស្ដាំ​មិន​បាន​ពន្លះ​យក​ទៅ​ឡើយ ។ ក្រោយមក​ត្រូវ​បាន​បុរស​អ្នក​ដាក់​មង​ម្នាក់​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​គ​ម្ពោ​ធ​ព្រៃ ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គោ​ឈ្មោល​១​ក្បាល​ខាងលើ​នោះ​មាន​ទម្ងន់​ប្រហែល​ជាង​២០០​គីឡូក្រាម ហើយ​តាម​ការ​ប៉ាន់ស្មាន​គោ​នេះ​មាន​តម្លៃ​ប្រហែល​ជាង​៤​លាន​រៀល ដែល​ជា​ម្ចាស់​ម្នាក់​ឈ្មោះ កុយ សារី អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​គ្រើល សង្កាត់​ឪឡោក ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​មាន​បុរស​ម្នាក់​ឈ្មោះ ស៊ុម សំណាង អាយុ​៤៦​ឆ្នាំ ជា​អ្នក​ភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​សា​មង នៅ​ជិត​កន្លែង​កើតហេតុ ។ ខណៈនោះ​បាន​ប្រទះ​ឃើញ​ខ្មោច​គោ​១​ក្បាល​ខាងលើ ត្រូវ​បាន​ក្រុម​ចោរ​ពន្លះ​យក​អស់សាច់​ភ្លៅ​ក្រោយ​ឆ្វេង និង​សាច់​ចំឡក​ទៅ​បាត់ នៅ​សល់​មួយ​ចំហៀង​ខាងស្តាំ​ទៀត​ព្រមទាំង​គ្រឿងក្នុង​មិន​បាន​ពន្លះ ឬ​វះ​យក​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​បែប​នេះ​បុរស​អ្នក​ដាក់​មង​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ឆក់​ឈើ​នាង​បានដឹង ខណៈនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បានការ​សហ​ការណ៍​ពី​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។ បន្ទាប់​មក​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ទើប​រក​ឃើញ​ម្ចាស់​គោ​នេះ រួច​ប្រគល់​ខ្មោច​គោ​នេះ​ទៅ​ម្ចាស់​លក់​ក្រែង​បាន​លុយ​ខ្លះ ដើម្បី​ផ្សែផ្សំ​រក​ទិញ​គោ​ថ្មី​មក​ទឹម​ប្រើប្រាស់​ពេល​ធ្វើស្រែ​ក្នុង​រដូវវស្សា​ខាង​មុខ ។

បុរស​ជា​ម្ចាស់​គោ​បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ គាត់​បាន​ដឹកគោ​ចំនួន​៥​ក្បាល មាន​ញី មាន​ឈ្មោល ចូល​ទៅ​ចង​នៅ​ក្នុង​ក្រោល ។ បន្ទាប់​មក​នៅ​វេលា​យប់​ថ្ងៃ​ដដែល​ទើប​គាត់​ឡើង​ដេក​នៅ​លើ​ផ្ទះ ហើយ​បាន​លង់លក់​រហូត​ដល់​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ទើប​ភ្ញាក់ពីដេក​ហើយ​ដើរ​ចុះពីលើផ្ទះ ស្រាប់តែ​បាត់គោ​ឈ្មោល​អស់​១​ក្បាល មិនដឹង​ជា​ទៅ​ណា បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​អុរ​តែ​ម្ដង ។

បុរស​នេះ​បាន​បន្ត​ទៀត​ថា ខណៈនោះ​គាត់​បាន​ដើរ​រកគោ​គ្រប់​ច្រកល្ហក ប៉ុន្តែ​មិន​បានឃើញ​ឡើយ លុះ​ក្រោយមក​ស្រាប់តែ​ទទួល​ដំណឹង​ថា មាន​គេ​ប្រទះ​ឃើញ​ខ្មោច​គោ​១​ក្បាល​ត្រូវ​ចោរ​សម្លាប់​ពន្លះ​យក​សាច់​នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ ជិត​ភូមិ​កណ្ដាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ទើប​ពេល​នោះ​គាត់​បាន​ប្រញាប់ប្រញាល់​ទៅ​មើល​ទើបបាន​ស្គាល់​ថា ជា​គោ​របស់​គាត់ ហើយ​គាត់​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រកមុខ​ក្រុម​ចោរ​ដែល​លួច​គោ​របស់​គាត់​ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទារ​ទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ