ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ហ្សុ​ី​បរក​ឃើញ​មុ​ាំ​មី​អាយុ​ជាង​២០០០​ឆ្នាំ

5 ឆ្នាំ មុន

អាជ្ញាធរ​អេ​ហ្សុី​ប​បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ២០១៩ ​ថា​ប្រទះ​ឃើញ​ផ្នូរ​មុាំ​មី​បុរាណ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​មីន​យ៉ា (Minya) ភាគ​ខាងត្បូង​ក្រុង​គែរ ។ មុាំ​មីនោះ​មាន​ទាំង​បុរស​-​ស្ត្រី និង​មុាំ​មី​កុមារ​ចំនួន​១២​គ្រោង អាយុ​ជាង​២០០០​ឆ្នាំ​មុន…

អាជ្ញាធរ​អេ​ហ្សុី​ប​បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ២០១៩ ​ថា​ប្រទះ​ឃើញ​ផ្នូរ​មុាំ​មី​បុរាណ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​មីន​យ៉ា (Minya) ភាគ​ខាងត្បូង​ក្រុង​គែរ ។ មុាំ​មីនោះ​មាន​ទាំង​បុរស​-​ស្ត្រី និង​មុាំ​មី​កុមារ​ចំនួន​១២​គ្រោង អាយុ​ជាង​២០០០​ឆ្នាំ​មុន ។

អ្នក​បុរាណវិទ្យា​រំពឹង​ទុក​ថា ​ផ្នូរ​បុរាណ​ទាំងនេះ​បាន​សាងសង់​ឡើង​ប្រហែល​៣០០​ឆ្នាំ​មុន​គ្រឹះ​សករាជ មាន​អាយុ​ជាង​២០០០​ឆ្នាំ និង​រំពឹង​ថា​អាច​ជា​ផ្នូ​របស់​ក្រុម​គ្រួសារ​វណ្ណៈ​កណ្ដាល​នៅ​ក្នុង​យុគសម័យ​«Ptolemy» ឬ​ក្នុង​យុគ​មុ​ាំ​មី​ទើប​ចាប់​កកើត​លើក​ដំបូង ។

មុាំ​មី​នៅ​ក្នុង​ផ្នូរ​មាន​ទម្រង់​ល្អ មាន​ខ្លះ​រក្សា​ទុក​នៅ​ក្នុង​មឈូស​ថ្ម និង​ខ្លះ​ទៀត​មាន​អក្សរ​ជា​ភាសា​អេ​ហ្សុី​ប​បុរាណ​សរសេរ​នៅ​ពីលើ ។ ក្រៅពី​នេះ​ប្រទះ​ឃើញ​ឧបករណ៍​ស្មូន​ដី ក្រដាស​«​ប៉ា​ពី​រុស​» (papyrus) និង​មឈូស​មាន​ក្បូរក្បាច់ ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​អេ​ហ្សុី​ប​បាន​រក​ឃើញ​វត្ថុ​បុរាណ​ជា​ហូរហែ និង​ជា​ផ្នែក​មួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ