ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុញ​នឹង​ទូរស័ព្ទ​ដើរ​ស្ទក់​ៗ​មែន​ទេ? ម៉ោះ​នេះ​ជា​វិធី​ធ្វើ​ឱ្យ​ទូរ​ស័​ទ្ទ​ដើរ​លឿន​ដូច​ថ្មី

5 ឆ្នាំ មុន

ប្រព័ន្ធ​ដំណើរការ Android ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​ភាគច្រើន​ជុំវិញ​ពិភពលោក ប៉ុន្តែ​ពេល​ដែល​អ្នក​ប្រើ​កាន់តែ​យូរ ល្បឿន​ដំណើរការ​របស់​វា​កាន់តែ​យឺត​ដែរ ។ ដើម្បី​ជៀសវាង​ការ​ចំណាយ​ថវិកា​ដើម្បី​ទិញ​ស្មា​ត​ហ្វូ​ន​ថ្មី ខាងក្រោម​គឺជា​វិធី​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​ទូរស័ព្ទ Android របស់​អ្នកដំណើរ​ការ​បាន​លឿន​ជាង​មុន…

ប្រព័ន្ធ​ដំណើរការ Android ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​ភាគច្រើន​ជុំវិញ​ពិភពលោក ប៉ុន្តែ​ពេល​ដែល​អ្នក​ប្រើ​កាន់តែ​យូរ ល្បឿន​ដំណើរការ​របស់​វា​កាន់តែ​យឺត​ដែរ ។ ដើម្បី​ជៀសវាង​ការ​ចំណាយ​ថវិកា​ដើម្បី​ទិញ​ស្មា​ត​ហ្វូ​ន​ថ្មី ខាងក្រោម​គឺជា​វិធី​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​ទូរស័ព្ទ Android របស់​អ្នកដំណើរ​ការ​បាន​លឿន​ជាង​មុន ៖

១. លុប​កម្មវិធី​ដែល​អ្នក​មិន​ប្រើ​ជា​ប្រចាំ
កម្មវិធី​ដែល​ត្រូវ​បាន​តម្លើ់ង​ក្នុង​ទូរស័ព្ទ​របស់​អ្នក​នឹង​ប្រើ​កន្លែង​ផ្ទុក​មិន​ថា​អ្នក​ប្រើ​វា​ជា​ប្រចាំ​ឬទេ​ដែល​អាច​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដំណើរការ​យឺត​ជាង​មុន ។ អ្នក​អាច​លុប​កម្មវិធី​ដែល​អ្នក​មិន​ប្រើ​ជា​ប្រចាំ​បាន​ដើម្បី​រក្សា​កន្លែង​ផ្ទុក​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ទូលាយ ។

២. មើល​កម្មវិធី​ដែល​ដំណើរការ​ពេល​ដែល​អ្នក​មិន​ប្រើ​វា
កម្មវិធី​មួយ​ចំនួន​នៅ​តែ​ដំណើរការ​ជាប់​រហូត​បើ​ទោះជា​អ្នក​មិន​ប្រើ​វា​ពិតមែន​ក្តី​។ កម្មវិធី​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​អ្នក​ឆាប់​អស់​ថ្ម ដូច​ជា​កម្មវិធី Instagram និង Facebook ជាដើម ។ ដើម្បី​គ្រប់គ្រង​កម្មវិធី​ទាំងនេះ អ្នក​អាច​ចូល​ទៅ​ក្នុង Battery Settings និង​រក​កម្មវិធី​ដែល​ប្រើ​ថ្ម​ទូរស័ព្ទ​អ្នក​ច្រើន​ជាងគេ រួច​បិទ​ដំណើរការ​កម្មវិធី​នោះ​ទាំងស្រុង​ជា​ការ​ស្រេច ។

៣. បិទ Notification ដែល​មិន​ចាំបាច់
ការ​លោត Notification អាច​នឹង​ភាព​រំខាន​ខ្លះ​ដែរ ជា​ពិសេស​ពេល​ដែល​វា​មិន​មាន​ភាព​ចាំបាច់​។ ដូច្នេះ​អ្នក​អាច​បិទ​វា​បាន​ដោយ​គ្រាន់តែ​ចូល​ទៅ​ក្នុង Settings រួច​ជ្រើស​យក Apps and Nofications និង​ចុច​លើ Notification ហើយ​បិទ​វា ។

៤. ទាញ​កម្មវិធី Lite Version
កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​ភាគច្រើន​មានកម្ម​វិធី Lite Version ផ្សេង​មួយទៀត​ដែល​មិន​តម្រូវ​ឲ្យ​ទូរស័ព្ទ​ប្រើ​ថាមពល​ច្រើន​ដើម្បី​ដំណើរការ​វា​ទេ​។ កម្មវិធី​ដែល​អ្នក​គួរ​ពិចារណា​មាន​ដូច​ជា Facebook Lite, Instagram Lite, Messenger Lite, Twitter Lite និង Line Lite ជាដើម ។

៥. កាត់​បន្ថត Animation Scale
អ្នក​ប្រើប្រាស់​មួយ​ចំនួន​ចូល​ចិត្ត Animation ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ Android របស់​អ្នក​ដំណើរការ​យឺត​ជាង​មុន​ជា​ពិសេស​ប្រសិនបើ​អ្នក​ប្រើ​ទូរស័ព្ទ​ដែល​មាន​អាយុកាល​ច្រើន ។ ដើម្បី​បិទ​វា អ្នក​អាច​ចូល​ទៅ​ក្នុង Settings រួច​ជ្រើស​យក About Phone និង​ចុច​លើ Build Number ហើយ​ចុច​វា​ឲ្យ​គ្រប់ ៧​ដង​ដើម្បី​បើក Developer Mode​។ បន្ទាប់​មក​អ្នក​គ្រាន់តែ​ចុច​ប្តូរ​វា​ទៅ 0.5x ឬ​បិទ​វា​ទាំងស្រុង​ជា​ការ​ស្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ