ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Metfone ដំណើរ​១០​ឆ្នាំ ឆ្ពោះទៅ​កាន់​ជីវិត​រីក​ចំរើន

5 ឆ្នាំ មុន
  • ភ្នំពេញ

តាំងពី​ថ្ងៃ​ទី​១៩​ខែ កុម្ភៈ ឆ្នាំ​២០០៩ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០១៩ ៖ មិត្ត​ហ្វូ​ន​បាន​ធ្វើ​ដំណើរ​ជាមួយ​ការ​ចង​ចាំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ហើយ​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន​។ មិត្ត​ហ្វូ​ន​បាន​ផ្តល់​សេវាកម្ម​ចល័ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩…

តាំងពី​ថ្ងៃ​ទី​១៩​ខែ កុម្ភៈ ឆ្នាំ​២០០៩ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០១៩ ៖ មិត្ត​ហ្វូ​ន​បាន​ធ្វើ​ដំណើរ​ជាមួយ​ការ​ចង​ចាំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ហើយ​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន​។

មិត្ត​ហ្វូ​ន​បាន​ផ្តល់​សេវាកម្ម​ចល័ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០០៩ ក្រោយ​ពី​បាន​ធ្វើការ​ផ្សាយ​សាកល្បង​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លះ ដែល​បាន​បង្កើត​កំណត់​ត្រា​មួយ​ដ៏​អស្ចារ្យ​បំផុត​នៅ​ពេល​នោះ ដោយសារ​តែ​មិត្ត​ហ្វូ​ន ផ្តល់​សេវាកម្ម​ដែល​មាន​ល្បឿន​លឿន​ជាង​ដៃគូរ​ប្រកួតប្រជែង​១០​ដង​ក្នុង​ប្រទេស​កម្ពុជា ។ មិត្ត​ហ្វូ​ន​បាន​ស្តែង​អោយ​ឃើញ និង​នាំ​យក​ការ​គ្របដណ្តប់​សេវាកម្ម​ដ៏​ធំ​ទូលាយ​បំផុត មាន​សញ្ញា​ច្បាស់​ល្អ ហើយ​មាន​តំលៃ​សមរម្យ​ដែល​អាច​ទទួលយក​បាន​សំរាប់​ប្រជាជន​កម្ពុជា​។

ការ​រក្សា​ល្បឿន​អោយ​លឿន​ដូច​ជា​រុក​កែ​ត​អស់​រយៈពេល​១០​ឆ្នាំ មិត្ត​ហ្វូ​ន បាន​ពង្រីក​ប្រតិបត្តិការ​គ្រប​ដណ្តប់​ទូ​ទាំង ២៥​ខេត្ត​-​ក្រុង ជាមួយនឹង​កំលាំង​ថាមពល 11 000BTS ហើយ​ក៏​បាន​ផ្តល់​នូវ​ប្រព័ន្ធ 2G 3G 4G និង 4.5G នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​។

មិត្ត​ហ្វូ​ន​ជា​ប្រព័ន្ធ​ទូរគមនាគមន៍​តែ​មួយ​គត់​ដែល​បាន​ផ្គត់ផ្គង់​នូវ​សេវាកម្ម​សម្បូរ​បែប​នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ផ្តល់​អោយ​មាន​ដូច​ជា Mobile Service, Broadband Internet, Leased Line, IT Solutions និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច Emoney ជាដើម​។

ក្រោយ​ប្រតិបត្តិការ​រយៈពេល​១០​ឆ្នាំ មិត្ត​ហ្វូ​ន ទ​ទូល​បាន​អតិថិជន ប្រើប្រាស់​សេវាកម្ម​ច្រើន​ជាង​៩​លាន​នាក់ ដែល​ធ្វើ​អោយ​ចំណូល​កើន​ទ្បើ​ង​២.២៥​ប៊ី​លាន​ដុល្លារ ហើយ​ជា​ពិសេស​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​២០១៨ ហើយ​ចំណូល​របស់​មិត្ត​ហ្វូ​ន​គឺ​២៥៥​លាន​ដុល្លារ ដែល​មាន​តំលៃ​ស្មើគ្នា​ទៅ​នឹង GDP របស់​កម្ពុជា​១.២% មិន​ត្រឹមតែ​បាន​ជួយ​ទៅ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មិត្ត​ហ្វូ​ន ថែម​ទាំង​ជួយ​បង្កើត​ការងារ​អោយ​និ​យោ​ជិ​ក​ដែល​ធ្វើការ​ពេញ​ម៉ោង​ច្រើន​ជាង ២.០០០​នាក់ ហើយ​និយោជិត​ដែល​ធ្វើការ​ក្រៅ​ម៉ោង​ប្រមាណ ១០.០០០​នាក់​។

ដើម្បី​ជីវិត​រីក​ចំរើន «Toward a progressive life» គឺ​យើង​យកចិត្តទុកដាក់​ដល់​សហគមន៍ មិត្ត​ហ្វូ​ន​បាន​ចូលរួម​ចំណែក​នូវ​កម្មវិធី​សង្គម​ដែល​មាន​ភាព​ប្លែក​ខុស​គ្នា​ធ្វើ​ដែល​ធ្វើ​អោយ​កាន់តែ​ប្រសើរ​ទ្បើ​ង​នូវ​គុណភាព​ជីវិត​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​។ ការ​ឆ្លងកាត់​រយៈពេល​ទាំង​អស់នោះ មិត្ត​ហ្វូ​ន​បាន​បរិច្ចាគ​ប្រហែល​ជា​៧៧​លាន​ដុល្លារ សំរាប់​កម្មវិធី​ខាងក្រោម​ទាំង​អស់នេះ ៖ ផ្តល់​ជូន​អោយ​ប្រើប្រាស់​នូវ​សេវាកម្ម​អីុន​ធើ​ណេ​ត​មិន​គិតថ្លៃ​សំរាប់​សាលារៀន​ជាង​១៥០០​កន្លែង ជូ​យ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់បង់​ជិត​៩០​គ្រួសារ វះកាត់​ជូន​កុមារ​ដែល​ឆែប​ក្រអូមមាត់​៤៧២​នាក់ ផ្តល់​ការ​ពិនិត្យ​សុខភាព និង​ថ្នាំសង្កូវ​សំរាប់​ប្រជាជន​ក្រីក្រ​តាម​រយៈ TYDA ដោយ​ឥត​គិតថ្លៃ​ជាដើម​។

ទោះបីជា​សំរេច​បាន​សមិទ្ធផល​ច្រើន​យ៉ាងណា​ក៏​ដោយ​មិត្ត​ហ្វូ​ន​មិន​ដែល​បោះបង់​ចោល​នោះ​ដែរ ក្រុម​ហ៊ុន​បាន​រក្សា​ការ​ផ្លាស់​ប្តូរ​ធ្វើ​អោយ​កាន់តែ​ប្រសើរ​ទ្បើ​ង​ជា​លំដាប់​។ នៅ​ក្នុង​ឆ្នាំ​២០១៨ Metfone បាន​ធ្វើការ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​សារ​ជីវ​កម្ម​ក្នុង​គោលបំណង​អោយ​ក្រុមហ៊ុន មាន​រូបភាព​ថ្មី​ទ្បើ​ង​វិញ ដើម្បី​អោយ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​សាក​សម ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​។ នៅ​ឆ្នាំ​បន្ទាប់​ក្រុមហ៊ុន​នឹង​យកចិត្តទុកដាក់​ទៅ​លើ ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​អោយ​ក្រុមហ៊ុន​នៅ​តែ​ឈរ​លំដាប់ថ្នាក់​លេខ​១ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​។

គោលបំណង​របស់​មិត្ត​ហ្វូ​ន​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ គឺ​ធ្វើការ​បង្កើត​រចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទំនើប​សំរាប់ ការ​ផ្គត់ផ្គង់​សេវា 5G, Narrowband IoT, Big Data នឹង AI ជាដើម​។ លើស​ពី​នេះ​ទៅ​ទៀត មិត្ត​ហ្វូ​ន​សន្យា​ផង​ដែរ​ថា នឹង​បន្ត​ផ្តល់​នូវ​សេវាកម្ម​ដែល​មានគុណ​ភាពល្អ​បំផុត និង ផលិតផល​ដែល​មាន តំលៃ​សមរម្យ​អាច​ទទួលយក​បាន​។

ការ​ផ្តោត​សំខាន់​របស់​មិត្ត​ហ្វូ​ន គឺ​ផ្តល់​អោយ​មាននូវ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា សំរាប់​រាជរដ្ឋាភិបាល ក្រុមហ៊ុន អង្គការ ហើយនឹង​តាម​ផ្ទះ​ជាដើម​។ ជា​ចុង​ក្រោយ សារ​របស់​ក្រុមហ៊ុន «Caring Innovator» មិត្ត​ហ្វូ​ន​នឹង​នាំ​យក​នូវ​អ្វី​ដែល​ថ្មី​ៗ នឹង​បន្ត​ជូ​យ​ដល់​ការងារ​សង្គម​បន្ត​ទៀត “Corporate Social Responsibility Program” ។

ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ