ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន​បក្ស​អំណាច ៖ ពលរដ្ឋ​ខ្មែរ​រស់នៅ​សហភាព​អឺរ៉ុប​នឹង​រង​គ្រោះ​មុនគេ​ចំពោះ​រឿង​ផ្អាក​EBA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរ​ដ្ឋា បាន​អះអាង​ថា ការ​ផ្អាក​អនុគ្រោះ​ពន្ធ​របស់​សហភាព​អ៊ឺ​រ៉ុ​បម​កលើ​កម្ពុជា​មិ​ញ គឺ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ​ជា​អ្នក​រង​គ្រោះ​មុនគេ ។ លោក…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរ​ដ្ឋា បាន​អះអាង​ថា ការ​ផ្អាក​អនុគ្រោះ​ពន្ធ​របស់​សហភាព​អ៊ឺ​រ៉ុ​បម​កលើ​កម្ពុជា​មិ​ញ គឺ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ​ជា​អ្នក​រង​គ្រោះ​មុនគេ ។

លោក សួន សេរីរ​ដ្ឋា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ​យ៉ាង​ដូ​ច្មេះ​ថា រឿង​អឺរ៉ុប​ព្យួរ ឬ​ផ្តាច់ EBA ពី​ខ្មែរ​ក្រុម​អ្នក​ដែល​ត្រូវ​ព្រួយបារម្ភ​មុនគេ​នោះ គឺ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​សហគមន៍​អឺរ៉ុប និង​ពលរដ្ឋ​អឺរ៉ុប ដែល​ញ៉ាំ​បាយ​អង្ករ​ខ្មែរ ហើយ​ចង់​ប្រើ​ផលិតផល​ដែល​ផលិត​ចេញពី​ប្រទេស​ខ្មែរ​… ព្រោះ​អង្ករ និង​ផលិតផល​ខ្មែរ​ដែល​ធ្លាប់​លក់​ថោក កាលពីមុន​នោះ​វា​នឹង​ត្រូវ​ឡើងថ្លៃ ដោយសារ​ការ​ទាមទារ​បង់ពន្ធ​ពី​សភា​អឺរ៉ុប ! ។

លោក​បន្ត​ថា ដូចនេះ​ខ្មែរ​អ្នក​រស់នៅ​អឺរ៉ុប​ដែល​កំពុង​ភ្លេចខ្លួន ហើយ​សប្បាយ​គាំទ្រ​នយោបាយ សម រ​ង្ស៊ី នោះ​បន្តិចទៀត​ពេល​ប្រាក់ខែ​របស់​ខ្លួន (១២០០ – ១៥០០ អឺ​រ៉ូ​) ទិញ​អង្ករ​ច្រក​ឆ្នាំង​មិន​គ្រាន់​នោះ​ទើប​សម​មុខ ។ ចំពោះ​អ្នក​រកស៊ី​ពិតប្រាកដ​គេ​មិន​ខ្លាច​បង់ពន្ធ​ទេ​ឲ្យ​តែ​ទំនិញ​គេ​ល្អ មានគុណ​ភាព តែបើ​គេ​បង់ពន្ធ​ថ្លៃ​គេ​ក៏​ត្រូវ​លក់​ចេញថ្លៃ​ដែរ ! នេះ​ជា​ក្រិត​ក្រម​ពាណិជ្ជកម្ម ។

លោក​បញ្ជាក់​ថា អ្នក​រង​គ្រោះ​បន្ត​ទៀត គឺ​កម្មករ​ខ្មែរ​ដែល​នឹង​អាច​ត្រូវ​បាត់បង់​ការងារ បើ​ម្ចាស់​រោងចក្រ​គេ​រើ​រោងចក្រ​ចេញពី​ស្រុក​ខ្មែរ ។ ប៉ុន្តែ​មិនមែន​បាត់បង់​អស់​ការងារ​ភ្លាម​ៗ​ទេ ព្រោះ​អ្នក​វិនិយោគ​រកស៊ី​ដែល​គេ​ចំណាយ​លុយ​សង់​រោងចក្រ​ទិញ​សម្ភារៈ​ចូល​មក​ស្រុក​ខ្មែរ​នោះ​មិនមែន​ល្ងង់​រហូត​បោះបង់​ទុន​រត់​ចោល​ដោយ​គ្មាន​យុទ្ធសាស្ត្រ​ឡើយ ។

លោក​បន្ថែម​ថា ហើយ​បើ​រដ្ឋាភិបាល​នេះ​មាន​សមត្ថភាព​នោះ​សូម​មើល​ប្រទេស​សៀម​នៅ​ជិត​យើង​នេះ​គេ​មាន​រោងចក្រ​តូច​ធំ​ច្រើន​ជាង​ខ្មែរ​រាប់រយ​ដង ហើយ​ត្រូវការ​កម្លាំង​ពលកម្ម​ពី​ខ្មែរ​ផង ពី​លាវ​ផង ពី​ភូមា​ផង ផលិតផល​គេ​នាំ​ចេញ​ទៅ​លក់​ពេញ​ពិភពលោក​… សួរ​ថា គេ​ខ្វល់​រឿង EBA របស់​អឺរ៉ុប​នោះ​ទេ ? វា​មាន​តែ​មន្ត្រី​អសមត្ថភាព និង​ពួក​ពុក​រលួយ​ប៉ុណ្ណោះ ដែល​ដឹកនាំ​រំពឹង​លើ​ភាព​អនុគ្រោះ​ពន្ធ ព្រោះ​ខ្លួន​គ្មាន​សមត្ថភាព​រក​ទីផ្សារ​លក់​ផលិតផល​ដែល​ពលរដ្ឋ​ផលិត​បាន ទើប​ពឹង​លើ​ការ​អនុគ្រោះ​ពី​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ