ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! មក​សុំ​ខ្ទឹម​.​សបែរ​ជា​ប្រព្រឹត្តិ​បែប​នេះ រួច​មក​សំងំ​ដេក​ក្នុង​បន្ទប់​ធ្វើ​ព្រងើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​បាន​សម្រេច រួច​ទៅ​សំងំ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​របស់​ក្មួយ ។ ការ​​ព័ទ្ធ​ចាប់ខ្លួន​ជន​រូប​នោះ​កាលពី​ម៉ោង​ប្រមាណ​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​បាន​សម្រេច រួច​ទៅ​សំងំ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​របស់​ក្មួយ ។ ការ​​ព័ទ្ធ​ចាប់ខ្លួន​ជន​រូប​នោះ​កាលពី​ម៉ោង​ប្រមាណ​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ចំណុច​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ តាម​ផ្លូវ​១០៣ ក្រុម​ទី​៣ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ បន្ទាប់​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍ ។

ជនសង្ស័យ​ខាងលើ​រូប​នោះ​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ឈ្មោះ​សុខ វែង អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជន​រង​គ្រោះជា​អា​នីតិជន ទើបតែ​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ស្នាក់​នៅ​ជាមួយ​ម្ដាយ ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង និង​កំពុង​តែ​លេង​ទូរស័ព្ទ ស្រាប់តែ​ជនសង្ស័យ​ដែល​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​ស្នាក់​នៅផ្ទះ​ក្មួយ​ក្បែរ​កន្លែង​កើតហេតុ មក​រក​សុំ​ខ្ទឹមស ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ក្មេង ស្រាប់តែ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​ខ្ទប់មាត់ រួច​ធ្វើ​សកម្មភាព​ចាប់​រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ចាប់រំលោភ​ក្មេង​ស្រី​រួច​មក ជន​ល្មោភកាម​រូប​នោះ ក៏​បាន​ដើរ​ចេញពី​បន្ទប់​ទៅ​សំងំ​ដេក​ក្នុង​បន្ទប់​របស់​ក្មួយ​នៅ​ក្បែរ​នោះ ។ ភ្លាម​ៗ​នោះ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​មក​ដល់​ទើប​បែកធ្លាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​បាន​នាំ​គ្នា​ទៅ​ចាក់សោ​បន្ទប់​ជនសង្ស័យ​ពី​ក្រៅ រួច​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ