សម្តេច​តេ​ជោ ៖ ទោះបី​ស្ថានការណ៍​ពិភពលោក​កំពុង​ប្រែប្រួល​ក៏​កម្ពុជា​នៅ​រក្សាសុខ​សន្តិភាព


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបីជា​ស្ថានការណ៍​នយោបាយ​នៅ​លើ​ពិភពលោក​មានការ​ប្រែប្រួល​យ៉ាងណា​ក្តី​ក៏​កម្ពុជា​នៅ​រក្សា​សន្តិភាព និង​ជា​ប្រទេស​មួយ​រីក​ចម្រើន ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៣ ខែ​កម្ភៈ​នេះ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​មើល​ពី​ក្នុង​រថយន្ត​ជាមួយនឹង​សេចក្តី​រំភើប​រីករាយ​ដែល​បានឃើញ​បងប្អូន ប្រជាពលរដ្ឋ និង​ក្មួយ​ៗ​ខិតខំ​ប្រឹងប្រែង​ប្រកបការងារ​ទោះបី​ការងារ​នោះ​តូច ឬ​ធំ​ក្តី គឺ​បងប្អូន ធ្វើ​ដោយ​ទឹកមុខ​សប្បាយ​រីករាយ ដើម្បី​ជីវភាព​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​» ។ សម្តេច​បាន​គូសបញ្ជាក់​ថា «​ស្ថានភាព​ពិភពលោក​សព្វថ្ងៃ​ក៏​មានការ​ប្រែប្រួល​ដែរ គឺ​ទន្ទឹម​នឹង​កម្ពុជា​យើង​កំពុង​មាន​សុខ​សន្តិភាព និង​រីក​ចម្រើន ។

ប្រទេស​មួយ​ចំនួន​ក៏​កំពុង​មាន​សង្គ្រាម​បំផ្លាញ​គ្រប់យ៉ាង ហើយ​ពលរដ្ឋ​គ្មាន​ឱកាស​អ្វី​ទាំងអស់​» ។ សម្តេច​បន្ថែម​ថា កម្ពុជា​ធ្លាប់​ក្រីក្រ​លំបាក​ខ្លាំង​ណាស់ គឺ​យើង​មិន​វិល​ថយក្រោយ​ជា ដាច់ខាត ។ ពេល​នេះ​យើង​បាន​ងើបឈរ​ដោយ​ខ្លួន​បាន​ហើយ ត្រូវ​តែ​បន្ត​ប្រឹងប្រែង​ទៅ​មុខ​ទៀត​ជាមួយនឹង​ក្តី​សង្ឃឹម​ជឿជាក់​ដោយ​មិន​ត្រូវ​ឲ្យ​មាន​អ្វី​រំខាន​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឡើយ ។

ប្រទេស​ជាតិ​ដែល​មាន​សុខ​សន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ គឺជា​អំណោយផល​ដ៏​ល្អ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​គ្រប់​ៗ​រូប ។ នៅ​ថ្ងៃនេះ​ដែរ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ទោះបីជា​ស្ថានការណ៍​នៅ​ពិភពលោក​មាន​វិវត្តន៍​ភាព​ស្មុគស្មាញ​យ៉ាងណា​ក៏​ដោយ​ទាំង​បញ្ហា​នយោបាយ​សេដ្ឋកិច្ច សន្តិសុខ ការ​គំរាមកំហែង​ភាវ​កម្ម​ជាដើម ។ ប៉ុន្តែ​កម្ពុជា​យើង​នៅ​តែ​រក្សា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការពារ​បាន​អធិបតេយ្យភាព​បូ​រណ​ទឹកដី​យ៉ាង​ម៉ត់ចត់ ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​សម្តេច​បាន​លើក​ឡើង​ថា បទល្មើស​ព្រហ្មទណ្ឌ​ទោះបីជា​មានការ​កើនឡើង​អំពី​ចំនួន​លើក​ពី​ក្រុម​ទុច្ចរិត​ចំនួន​៥% បើ​ប្រៀបធៀប​ពី​ឆ្នាំ​២០១៧ ដែល​ភាគច្រើន​ជា​បទល្មើស​មជ្ឈិម​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន​ជាង​៨៧% ជា​កម្រិត​មួយ​ខ្ពស់ ។ សម្តេច​ថា​« ប្រ​សិន​បទល្មើស​កើតឡើង​១០ ហើយ​យើង​បង្ក្រាប​បាន​តែ​២ ឬ​៣ មាន​ន័យ​យើង​មិន​មាន​សមត្ថភាព​ទេ ។ នេះ​បទល្មើស​កើតឡើង​យើង​បង្ក្រាប​បាន​ជាង​៨៧% នៃ​បទល្មើស​រួម ។ នេះ​មោនភាព​របស់​យើង​» ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ