ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់ Bentley អាចនឹង​មិន​ដូច​ការ​រំពឹង​ទុក

5 ឆ្នាំ មុន

លោក Werner Tietz ប្រធាន​ផ្នែក​វិស្វកម្ម​នៅ​ក្រុមហ៊ុន Bentley បាន​ប្រាប់​ទៅ CarSales ថា ៖«​វា​គឺជា​ចក្ខុវិស័យ​របស់​យើង​ចំពោះ​រថយន្ត​ប្រណិត​នា​ពេល​អនាគត​ ។…

លោក Werner Tietz ប្រធាន​ផ្នែក​វិស្វកម្ម​នៅ​ក្រុមហ៊ុន Bentley បាន​ប្រាប់​ទៅ CarSales ថា ៖«​វា​គឺជា​ចក្ខុវិស័យ​របស់​យើង​ចំពោះ​រថយន្ត​ប្រណិត​នា​ពេល​អនាគត​ ។ វា​នឹង​បង្ហាញ​ពី​កន្លែង​ដែល​យើង​នឹង​ទៅ​។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់​ជាមួយនឹង​ទំនាក់ទំនង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​របស់ Bentley» ។

មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ ប៉ុន្តែ Tietz បាន​និយាយ​ថា រថយន្ត​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ ដោយ​ផ្អែក​លើ​ការ​លើក​ឡើង​របស់​លោក វា​អាច​បង្ហាញខ្លួន​នៅ​ចក្រភព​អង់គ្លេស​ឆ្នាំ ២០១៩ ក្នុង​កម្មវិធី Goodwood ដែល​ជា​បុណ្យ​ល្បឿន​នៅ​ខែកក្កដា​។

លោក Tietz បាន​បន្ត​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​អំពី​រថយន្ត​អេ​ឡិច​ត្រូ​និ​ច ដែល​មិន​ធ្លាប់​មាន​ពី​មុន​របស់​ក្រុមហ៊ុន​រថយន្ត​ប្រណិត Bentley ។ ក្នុង​រយៈពេល​ខ្លី​ក្រុមហ៊ុន Bentley កំពុង​ប្តេជ្ញា​ចិត្ត​បញ្ចូល​រថយន្ត Hybrid ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក៏​គ្រោង​នឹង​ដាក់​ចេញ​នូវ​ម៉ូ​ដែល​អគ្គិសនី​សុទ្ធ​នា​ពេល​អនាគត​ផង​ដែរ ។ រថយន្ត​អគ្គិសនី​សុទ្ធ​ដំបូង​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត នឹង​ក្លាយជា​ម៉ូ​ដែល​ឯករាជ្យ​ថ្មី ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​បើកបរ​ក្នុង​ទីក្រុង ។

មតិយោបល់​របស់ Tietz គាំទ្រ​ដល់​របាយការណ៍​មុន​ៗ ដែល​ថា​រថយន្ត​អគ្គិសនី​ដំបូង​របស់ Bentley នឹង​មិនមែន​ជា​រថយន្ត​ស្ព័​រ​ទេ ដូច្នេះ​សូមកុំ​សង្ឃឹមថានឹង​ឃើញ​វា​ថា​ជា​រថយន្ត​ស្ព័​រ​ល្បឿន​លឿន​ឱ្យ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ