ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាន់​ក្រោយ Land Cruiser និង Lexus LX អាច​នឹង​មិន​ប្រែ​កែ​រូបរាង

5 ឆ្នាំ មុន

រថយន្ត Toyota Land Cruiser និង Lexus LX គឺជា​ប្រភេទ SUV ពិតប្រាកដ​ជាមួយនឹង​ការ​ផលិត​ឡើង​ដោយ​មាន​តួខ្លួន​ពេញ​លក្ខណៈ…

រថយន្ត Toyota Land Cruiser និង Lexus LX គឺជា​ប្រភេទ SUV ពិតប្រាកដ​ជាមួយនឹង​ការ​ផលិត​ឡើង​ដោយ​មាន​តួខ្លួន​ពេញ​លក្ខណៈ ហើយ​អាច​អាច​បើកបរ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ រួម​ទាំង​ការ​បើកបរ off-road ថែម​ទៀត​ផង​។ ជា​ការ​ពិត រថយន្ត​ទាំង​ពីរ​នេះ​ជា​ពិសេស​រថយន្ត Lexus គឺជា​រថយន្ត​ប្រណិត​ដែល​មាន​តម្លៃ​ថ្លៃ តែ​នៅ​ពេល​នេះ​គឺ​ការ​រចនា​របស់​ពួក​គេ​គឺ​ចាស់​បន្តិច​ហើយ ។

ការ​ផ្លាស់​ប្តូរ​រូបរាង​ទាំងស្រុង​របស់​រថយន្ត​ទាំង​ពីរ​នេះ​គឺ​នៅ​ឆ្នាំ​២០០៨ ។ តាំងពី​ពេល​នោះ​មក គេ​ក៏​រក្សា​ការ​ឌី​ហ្សា​ញ​នៅ​ស្រ​ដៀង​គ្នា​រហូត​មក​ដល់​សព្វថ្ងៃ ។ កាលពី​ពេល​ថ្មី​ៗ​នេះ មាន​របាយការណ៍​ពី​ទស្សនាវដ្តី​ជប៉ុន Best Car បាន​អះអាង​ថា រថយន្ត​ជំនាន់​ក្រោយ​របស់ Land Cruiser និង LX នឹង​ចេញ​នៅ​ឆ្នាំ​២០២០ ។

ទោះបីជា​របាយការណ៍​នេះ​មាន​ជា​ភាសា​ជប៉ុន​ក៏​ដោយ ក៏​យើង​អាចយ​ល់តា​មការ​ប្រើប្រាស់ Google Translate ដែរ ។ វា​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​រថយន្ត​ម៉ាស៊ីន V8 របស់​រថយន្ត​ទាំង​ពីរ នឹង​ត្រូវ​ជំនួស​វិញ​ដោយ​ម៉ាស៊ីន V6 Twin-Turbo របស់​រថយន្ត LS ។ គេ​ក៏​លឺ​ប្រហែល​ៗ​មក​ដែរ​ថា ប្រភេទ​ពួក Hybrid ក៏​នឹង​កំពុង​អភិវឌ្ឍន៍​ចេញ​មក​ដែរ ។

ក្រុមហ៊ុន Toyota នៅ​អា​មេ​រិ​ក​ខាងជើង ធ្វើ​អត្ថាធិប្បាយ​លើ​ប្រធានបទ​នេះ ដោយ​មាន​អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់​ថា​៖«​យើង​មាន​បុគ្គលិក​ជប៉ុន ដែល​បាន​មើល​អត្ថបទ​ហ្នឹង​ដែរ តែ​វា​គ្រាន់តែ​ជា​ការ​សង្ស័យ​ទុក​មុន​ប៉ុណ្ណោះ​» ៕

ក្រុមហ៊ុន Toyota មិន​មាន​គ្រោង​ចង់​ប្រញាប់​ប្តូរ​ឌី​ហ្សា​ញ​នោះ​ទេ បើ​មើលទៅ​តាម​ទូ​រល​ខ​លក់​របស់ Land Cruiser និង LX ។ រថយន្ត Land Cruiser ចំនួន​សរុប ៣២៣៥​គ្រឿង​ត្រូវ​បាន​លក់​នៅ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន ដែល​ចំនួន​នេះ​ទើបតែ​ឡើង​លើស​ខ្ទង់​១០​ឆ្នាំ​មុន​គុណ​នឹង​ពីរ​ប៉ុណ្ណោះ ។ រថយន្ត Lexus LX ពិតប្រាកដ​ណាស់ លក់​បាន​ច្រើន​ជាង Land Cruiser ជាមួយនឹង​ចំនួន ៤៧៥៣​គ្រឿង នៅ​ឆ្នាំ​២០១៨ ។ ចំនួន​នេះ​ចុះបើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​លក់​បាន ៦០០៤​គ្រឿង ។

រថយន្ត​ទាំង​ពីរ​ម៉ូ​ដែល​នេះ ក៏​ត្រូវ​ជួបនឹង​គូប្រជែង​ឌី​ហ្សា​ញ​ថ្មីស្រឡាង Lincoln Navigator ខណៈ​ដែល​រថយន្ត Cadillac Escalade ថ្មី​ក៏​ជិត​ចេញ​មក​ដែរ​។ អ្វី​ដែល​សំខាន់​នោះ​គឺ រថយន្ត​ប្តូរ​ម៉ូ​ដ​ទាំងស្រុង Land Cruiser និង LX គឺ​នឹង​មិនកើត​ឡើង​នៅ​ឆ្នាំ​២០២០​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ