ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Amazon ឈាន​ជើង​ចូល​ក្នុង​វិស័យ​រថយន្ត​បើក​គ្មាន​តៃកុង

5 ឆ្នាំ មុន

យើង​បានឃើញ​ក្រុមហ៊ុន​ជា​ច្រើន​ដែល​នៅ​ខាងក្រៅ​ឧស្សាហកម្ម​រថយន្ត​បាន​វិនិយោគ​នៅ​ក្នុង​បច្ចេកវិទ្យា​បើកបរ​ដោយ​គ្មាន​អ្នកបើកបរ​ដូច​ជា Apple និង Google របស់ Alphabet ជាដើម ។ វា​ប្រហែលជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដែល​ក្រុមហ៊ុន…

យើង​បានឃើញ​ក្រុមហ៊ុន​ជា​ច្រើន​ដែល​នៅ​ខាងក្រៅ​ឧស្សាហកម្ម​រថយន្ត​បាន​វិនិយោគ​នៅ​ក្នុង​បច្ចេកវិទ្យា​បើកបរ​ដោយ​គ្មាន​អ្នកបើកបរ​ដូច​ជា Apple និង Google របស់ Alphabet ជាដើម ។ វា​ប្រហែលជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដែល​ក្រុមហ៊ុន Amazon លោត​ចូល​ទៅ​ក្នុង​វិស័យ​នេះ​ដែរ ។

ក្រុមហ៊ុន​លក់រាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត Amazon បាន​វិនិយោគ​លើ​ក្រុមហ៊ុន Aurora Innovation ដែល​ជា​ក្រុមហ៊ុន​បើក​ដំណើរការ​ដោយ​ខ្លួនឯង ដោយ​អតីត​ប្រធាន​ផ្នែក​របស់​ក្រុមហ៊ុន Tesla និង​ក្រុមហ៊ុន Google ។

ជា​រួម​មក​ក្រុមហ៊ុន Aurora ទទួល​បាន​ទឹកប្រាក់​ចំនួន ៥៣០​ល​នា​ដុល្លារ​អា​មេ​រិ​ក ដោយសារ​តែ​ការ​វិនិយោគ​ពី Amazon, Sequoia និង T. Rowe Price Associates ។ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​ដឹង​ថា តើ Amazon បាន​ចូលរួម​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប៉ុនណា​នោះ​ទេ ។

ក្រុមហ៊ុន​ថ្មី​នេះ​បាន​គូសបញ្ជាក់​ថា ជំនាញ សមត្ថភាព និង ទស្សនវិស័យ​របស់​ក្រុមហ៊ុន Amazon មាន​តម្លៃ​សម្រាប់​ពួក​យើង​ណាស់​ក្នុង​ការ​ដើរទៅ​មុខ​សម្រេច​ក្តី​បំណង ។ គេ​ក៏​បន្ត​ថា ការ​វិនិយោគ​នា​ពេល​ថ្មី​ៗ​នេះ នឹង​ជួយ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បើកបរ​ដោយ​គ្មាន​តៃកុង​របស់​ពួក​គេ ។

Aurora Innovation ត្រូវ​បាន​បង្កើត​ឡើង​ដោយ Chris Urmson, Sterling Anderson និង Drew Bagnell ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​វិស័យ​នេះ ។ Urmson គឺជា​ធ្លាប់​ចាម​ន្ត្រី​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​បច្ចេកវិទ្យា​បើក​គ្មាន​តៃកុង​របស់ Google ខណៈ​ដែល Anderson ធ្លាប់​ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​សម្រាប់​បង្កើត​រថយន្ត Tesla ។ ក្រុមការងារ​ដែល​មានបទពិសោធន៍​នេះ​ក៏​រួម​បញ្ចូល​ទាំង Drew Bagnell ផង​ដែរ ដែល​មក​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បើកបរ​គ្មាន​តៃកុង​របស់ Uber​។

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន Aurora ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Hyundai និង Volkswagen ដើម្បី​បង្កើត​រថយន្ត​បើកបរ​ដោយ​គ្មាន​តៃកុង កម្រិត​ទី​៤ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មក​ដល់​នា​ឆ្នាំ​២០២១ ។

វា​នឹង​ជា​ការ​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​ការ​មើល​ថា តើ​ការ​ចូលរួម​របស់​ក្រុមហ៊ុន Amazon នឹង​នាំ​មក​អ្វី​មក​ដល់​ក្រុមហ៊ុន​នេះ​។ ប៉ុន្ដែ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុមហ៊ុន​លក់រាយ​លើ​អ៊ី​ន​ធើ​ណេ​ត​មួយ​នេះ បាន​សហការ​ជាមួយ​ឧស្សាហកម្ម​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ