ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថយចុះក៏ដោយ…នៅតែ​ប្រ​ឈម បើ​​គ្មាន​​មាន​ការ​ប្រយ័ត្ន

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើទោះបីជា​តួ​​លេខ​​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​យ៉ាងណា​ក៏​​ដោយ ​ប៉ុន្តែ​​ករណីនេះ​គឺ​នៅ​តែ​ជា​បញ្ហា​ប្រឈម ហើយត្រូវ​​ទាមទារ​ឱ្យ​ពលរដ្ឋ​​មាន​ការ​​ចូលរួម​គោរព​ច្បាប់​ទាំង​អស់​គ្នាផងដែរ ​។លោកវ៉ា ថន អភិបាលខេត្តក្រចេះ​មានប្រសាសន៍បែបនេះ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ល​ទ្ធ​ផល​ការងារ ចរា​ចរណ៍​ប្រចាំឆ្នាំ…

ខេត្តក្រចេះ ៖ បើទោះបីជា​តួ​​លេខ​​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​យ៉ាងណា​ក៏​​ដោយ ​ប៉ុន្តែ​​ករណីនេះ
​គឺ​នៅ​តែ​ជា​បញ្ហា​ប្រឈម ហើយត្រូវ​​ទាមទារ​ឱ្យ​ពលរដ្ឋ​​មាន​ការ​​ចូលរួម​គោរព​ច្បាប់​ទាំង​អស់​គ្នាផងដែរ ​។លោកវ៉ា ថន អភិបាលខេត្តក្រចេះ​មានប្រសាសន៍បែបនេះ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ល​ទ្ធ​ផល​ការងារ ចរា​ចរណ៍​ប្រចាំឆ្នាំ ​និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្ត​​​បន្ត​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១២ កុ​ម្ភៈ នៅក្នុងសាល​មហោ​ស្រព​ខេត្តក្រចេះ ។

បើ​តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្តបាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​​ឱ្យ​ដឹង​ទៀត​​ថា ​ក្នុង​ឆ្នាំ​២០១៨​ នៅ​ទូ​ទាំង​ខេត្តក្រចេះមានស្រុក​៥ និង​ក្រុង​១ ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​ បាន​កើតឡើង​ចំនួន​១៦៧​លើក លើ​១៧៤​លើក (ថយ​ចុះ៧​លើក) បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​៦០​នាក់ លើ​៦៨​នាក់ (ថយ​ចុះ​៨​នាក់) របួសធ្ងន់​ស្រាល ២៥៦​នាក់ លើ​២៧៣​នាក់ (ថយ​ចុះ​១៧​នាក់​) ។ ហើយ​ករណី​​​​គ្រោះថ្នាក់​ចរ​ចរណ៍​ទាំងនេះ បាន​ដោះស្រាយ​បញ្ចប់ និង​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​១៤០​ករណី ជន​បង្ក​ពីរ​នាក់ (ប្រុស) រត់គេច​ខ្លួន​១៥​ករណី និង​កំពុង​សម្រុះសម្រួល​៩​ករណី​ ។

​លោកបន្តថា ក្នុង​ចំណោម​ករណី​គ្រោះថ្នាក់​ចរាចរណ៍ទាំង​១៦៧​លើក ​មាន​ករណី​មិន​ពាក់មួក​សុវត្ថិភាព​៣៦ លើក ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​៣៨​នាក់ (ស្រី​៨​នាក់) ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន​៦០​នាក់​ ។ មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ មាន​ដូច​ជា​បើកបរ​លើស​ល្បឿនកំណត់ មិន​គោរព​សិទ្ធិ​អាទិភាព បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​, ជែង​ដោយ​ប្រថុយប្រថានបត់​ឆ្វេង-ស្តាំ​មិន​ប្រុង​ប្រយ័ត្ន និង​ការ​មិន​ពាក់​មួយ​សុវត្ថិភាព​ ក្នុង​ពេល​បើកបរ​គឺជា​បញ្ហា​ប្រឈម​។

អត្ថបទសរសេរ ដោយ