ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​ថា EU មិន​បាន​ពិចារណា​លើ​ជោគ​វេស​នា​កម្មការិនី​កម្ពុជា​ជិត​មួយ​លាន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី EU សម្រេច​ផ្អាក​អនុគ្រោះ​ពន្ធចំពោះ​កម្ពុជា​ភ្លាម រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ការ​សម្រេច​ផ្អាក​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា គឺ​មិន​បាន​គិត​ពី​ជោគ​វេស​នា​កម្មករ​-​កម្មការិនី​ជិត​មួយ​លាន​នាក់​នោះ​ទេ ។ នេះ​បើ​តាម​សេចក្តី​ថ្លៃ​ការណ៍​របស់​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី EU សម្រេច​ផ្អាក​អនុគ្រោះ​ពន្ធចំពោះ​កម្ពុជា​ភ្លាម រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ការ​សម្រេច​ផ្អាក​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា គឺ​មិន​បាន​គិត​ពី​ជោគ​វេស​នា​កម្មករ​-​កម្មការិនី​ជិត​មួយ​លាន​នាក់​នោះ​ទេ ។ នេះ​បើ​តាម​សេចក្តី​ថ្លៃ​ការណ៍​របស់​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។

ថ្លែងការណ៍​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប (EU) កាល​ថ្ងៃ​ទី​១១ កុម្ភៈ ដើម្បី​បើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ (EBA)» ពី​កម្ពុជា ។ សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​កម្ពុជា មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​បើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​» ។

រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​សេចក្តី​សម្រេចចិត្ត​នេះ​ជា​រឿង​អយុត្តិធម៌​បំផុត ខណៈ​ដែល​គណៈកម្មការ​អឺរ៉ុប​មិន​អើពើ​ចំពោះ​វិធានការ​ជាក់ស្តែង និង​វឌ្ឍនភាព​សំខាន់​ៗ​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រកាន់ខ្ជាប់ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​អនុវត្ត​អនុសញ្ញា​ស្នូល​ទាំង​១៥​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ជា​បុ​រេ ល័ក្ខខ័ណ្ឌ​ក្នុង​ការ​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​ឯកតោភាគី ជា​ពិសេស​នៅ​លើ​វិស័យ ទាំងឡាយ​ដែល​ត្រូវ​បាន​គូសបញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ស្តី​ពី​វិធានការ​ដើម្បី​ពង្រឹង​លំហ​នយោបាយ និង​សង្គម​ស៊ី​វិល សិទ្ធិ​ការងារ និង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ដី​សម្បទាន​ស្ករអំពៅ ។

រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទស្សនៈ​ថា គណៈកម្មការ​អឺរ៉ុប​មិន​បាន​ធ្វើ​សកម្មភាព​ដោយ​ឈរ​លើ គោលការណ៍ «​ស្មោះត្រង់​» និង​«​យុត្តិធម៌​» នោះ​ទេ ។ គណៈកម្មការ​អឺរ៉ុប​បាន​បិទ​ភ្នែក​នៅ​ពេល ដែល​ប្រទេស​ជា​ច្រើន​ដែល​កំពុង​តែ​ទទួល​នូវ​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​មិន បាន​អនុវត្ត​ពេញលេញ​នូវ​អនុសញ្ញា​អន្តរជាតិ​ទាំងនោះ ប៉ុន្តែ​ជាមួយនឹង​របៀបវារៈ​នយោបាយ គណៈកម្មការ​អឺរ៉ុប​បាន​ដាក់បន្ទុក និង​រំពឹង​នូវ​«​ការ​អនុវត្ត​ដ៏​ល្អ​ឥត​ខ្ចោះ​» នៃ​អនុសញ្ញា​ទាំងនោះ ពី​កម្ពុជា ។

គណៈកម្មការ​អឺរ៉ុប​មិន​បាន​ទទួលស្គាល់​ការ​កែ​លំអ និង​វឌ្ឍនភាព​ជា​បន្តបន្ទាប់​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​ដូចដែល​បាន​រំលេច​ឡើង​ក្នុង​លិខិត​ឆ្លើយ​តប​ចុះ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩ ដោយ មាន​ភ្ជាប់​នូវ​របាយការណ៍​បញ្ជី​វឌ្ឍនភាព​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ។ ចំពោះ​អ្នក​សង្កេតការណ៍ ដែល​មាន​ភាព​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌​សកម្មភាព និង​វិធានការ​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ ឡើង គឺ​អាច​ទទួលស្គាល់​បាន​ថា ជា​វឌ្ឍនភាព​សំខាន់​ៗ បើ​ពិចារណា​ទៅ​លើ​ភាព​ស្មុ​គ្រ​ស្មាញ នៃ​បណ្តា​បញ្ហា​ទាំងនោះ ។ វឌ្ឍនភាព​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​ឡើង​ក្នុងអំឡុងពេល​៨​ខែ ចុង​ក្រោយ​ចាប់តាំងពី​បេសកកម្ម​សុ​ឆន្ទៈ​លើក​ទី​១ ទៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល គឺជា​សក្ខីភាព​នៃ​ភាព ស្មោះត្រង់ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ។

ជាក់ស្តែង​នៅ​លើ​គោលការណ៍​ពហុបក្ស​គណៈកម្មការ​អឺរ៉ុប​បាន​ផ្តោត​តែ​ទៅ​លើ​អត្ថិភាព​របស់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជោគវាសនា​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​តែ​ប៉ុណ្ណោះ ។ គណៈកម្មការ​អឺរ៉ុប​បាន​ចោទប្រកាន់​ទៅ​លើ​ភាព​ស្របច្បាប់​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ កាលពី​ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ឈរ​លើ​មូលដ្ឋាន​តែ​មួយ​គត់ គឺ​អវត្តមាន​នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ ។

គណៈកម្មការ​អឺរ៉ុប​មិន​បាន​ទទួលស្គាល់​គណបក្ស​១៩​ផ្សេង​ទៀត​ដែល​បាន​ប្រកួតប្រជែង​ក្នុង ការ​បោះ​ឆ្នោត​ដែល​បាន​ទទួល​សម្លេង​ជិត​១​លាន​៥​សែន ឬ​ស្មើនឹង​២៣% នៃ​សន្លឹក​ឆ្នោត​បានការ​នោះ​ទេ ។ ការ​មិន​ទទួលស្គាល់​នូវ​ការ​ពិត​ទាំងនេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ភាព​លំអៀង យ៉ាង​គឃ្លើន​របស់​គណៈកម្មការ​អឺរ៉ុប​ក៏​ដូច​ជា ការ​មិន​អើពើ​ចំពោះ​ម្ចាស់​ឆ្នោត និង​គណបក្ស របស់​ពួក​គេ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ក៏​ដូច​ជា សិទ្ធិ និង​ជម្រើស​នយោបាយ​របស់ ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ