ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញមនុស្ស​បាត់​ជីវិត​ហើយ​…​ក៏​រត់​ប្រះ​អាយុ​អស់

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា រថយន្ត​ដែល​គេ​មិន​ស្គាល់​ម៉ាក​និង​ប្រភេទ តែ​បានបើក​បុក​បុរស​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ​បន្ទាប់មក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈ​ឆ​ន​ចូល​ថ្ងៃ​ទី​១៣​កុ​ម្ភះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ…

​ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា រថយន្ត​ដែល​គេ​មិន​ស្គាល់​ម៉ាក​និង​ប្រភេទ តែ​បានបើក​បុក​បុរស​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ​បន្ទាប់មក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈ​ឆ​ន​ចូល​ថ្ងៃ​ទី​១៣​កុ​ម្ភះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខណ​:​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ទៀត​ថា គេ​នៅ​មិន​ទាន់​ស្គាល់​សាវតា​ជន​រង​គ្រោះ​ដែល​ស្លាប់​នេះ​នៅឡើយ​ទេ ។ ​​គាត់​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង 1V-6861​។ រី​ឯ​រថយន្ត​ជា​ប្រភេទ​ទួរី​ស​​(១៥​កៅអី​) ព​ណ៌.​ស ​ពាក់​ស្លាក​លេខភ្នំពេញ​2AB-1364​ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា រថយន្ត​និង​អ្នក​ជិះ​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា តែបើ​តាម​ពិនិត្យ​ស្លាកស្នាម​ទីតាំង​កើតហេតុ គឺ​ដោយ​សារ​តែ​អ្នក​ជិះ​ម៉ូតូ​ជិះ​មិន​ប្រកាន់​ខាងស្តាំ​របស់​ខ្លួន ទើបត្រូវ​រថយន្ត​បុក​តែ​ម្ដង​។
បច្ចុប្បន្ន ​មន្ត្រី​ចរាចរណ៍​ខេត្ត​បាន​នាំ​យក​ទាំងរ​ថយ​ន្ត និង​ម៉ូតូ​មក​រក្សា​ទុក​នៅ​ការិយាល័យ​ជំនាញ​ហើយ ដើម្បី​ដោះស្រាយ រីឯ​សាកសព​កំពុង​រង់​ចាំ​ក្រុម​គ្រួសារ​ មក​ទ​ទូល​យក​ទៅ​ធ្វើបុណ្យ ។

អត្ថបទសរសេរ ដោយ