ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​គ្រោង​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​សាលាឧទ្ធរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លី​ន បាន​ឲ្យ​ដឹង​ថា ក្រសួង​គ្រោង​នឹង​ដាក់​ដំណើរ​សាលាឧទ្ធរណ៍​តំបន់​ថ្មី​ចំនួន​ពីរ ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​សំណុំរឿង ។ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព​លោក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លី​ន បាន​ឲ្យ​ដឹង​ថា ក្រសួង​គ្រោង​នឹង​ដាក់​ដំណើរ​សាលាឧទ្ធរណ៍​តំបន់​ថ្មី​ចំនួន​ពីរ ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​សំណុំរឿង ។ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព​លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា ក្រសួងយុត្តិធម៌​បាន​កំពុង​សាងសង់ សាលាឧទ្ធរណ៍​ចំនួន​ពីរ ដោយ​ចំណាយពេល​មួយ​ឆ្នាំ​(​ឆ្នាំ​២០១៩) ក្នុង​ការ​សាងសង់ ហើយនឹង​ត្រូវ​បំពាក់​សម្ភារ​ផ្សេង​ៗ គឺ​សាលាឧទ្ធរណ៍​នៅ​ខេត្ត​ត្បូងឃ្មុំ និង​សាលាឧទ្ធរណ៍​ខេត្ត​បាត់​ដំប ង ។

លោក​បន្ត​ថា ការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​បង្ខិត​សេវា​ផ្នែក​ផ្លូវច្បាប់​ឲ្យ​នៅ​ជិត​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ខេត្ត ដែល​នៅ​ជិត​សាលាឧទ្ធរណ៍​តំបន់​មិន​ចាំបាច់​ឡើង​មក​ភ្នំពេញ​ដូច​បច្ចុប្បន្ន​នេះ​ទេ ។ លោក​បាន​បញ្ជាក់​ថា​«​បច្ចុប្បន្ន​យើង​មាន​តែ​នៅ​ភ្នំពេញ​មួយ​ទេ អី​ញ្ចឹ​ង​ពួក​គាត់​ត្រូវ​ឡើង​មក​ភ្នំពេញ អី​ញ្ចឹ​ង​វា​ជួយ​កាត់​បន្ថយ​ចំណាយពេល​វេលា​របស់​គាត់ ហើយ​ឲ្យ​សេវា​ខិត​ជិត​ប្រជាពលរដ្ឋ​» ។

អ្នកនាំពាក្យ​ក៏​បាន​អះអាង​ថា ការ​បង្កើត​សាលាឧទ្ធរណ៍​នេះ​ផង​ដែរ ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​កុំ​ឲ្យ​មានការ​កកស្ទះ​សំណុំរឿង​នៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ផង​ដែរ​។ លោក​ថា​«​អី​ញ្ចឹ​ង​វា​ក៏​ជួយ​ការ​កកស្ទះ​សំណុំរឿង​នៅ​សាលាឧទ្ធរណ៍​រាជធានី​យើង​ដែរ ។ ហើយ​ការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់​នេះ​ក៏​ជួយ​ព​ន្លឿ​ន​ដំណើរការ​សំណុំរឿង​បន្តិច​ហើយ ចំពោះ​សំណុំរឿង​តាម​នីតិវិធី ហើយ​ក៏​ជួយ​កាត់​បន្ថយ​ដែរ​» ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏​បាន​ឲ្យ​ដឹង​ថា ទៅ​សាលា​ទាំង​ពីរ​អាច​ចំណាយពេល​មួយ​ឆ្នាំ​ក្នុង​ការ​សាងសង់ ហើយ​វា​ក៏​មិន​ទាន់​ដំណើរ​ភ្ជា​ម​ៗ​ដែរ គឺ​ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​ក៏​ដូច​ជា ការ​រៀបចំ​មនុស្ស​ក្នុង​ការ​បណ្តុះបណ្តាល​ចៅក្រម​ព្រះ​រា​ជ្ញា និង​ការ​ចាត់​ចៅក្រម​ទៅ​បំពេញការងារ និង​ជ្រើសរើស​ចៅក្រម​ព្រះ​រា​ជ្ញា​ក្រឡាបញ្ជី​ទៅ​បំពេញការងារ ។ លោក​ក៏​បាន​គូសបញ្ជាក់​អំពី​ដាក់​ដំណើរការ​សាលាឧទ្ធរណ៍​ទាំង​ពីរ​ខាងលើ​យ៉ាង​ដូច្នេះ​ថា «​យើង​ប្រហែលជា​ចំណាយពេល​មួយ​ឆ្នាំ​ជាង​ទើប​ដាក់​ដំណើរការ​ពេញលេញ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ជិន ម៉ា​លី​ន ក៏​បាន​ឲ្យ​ដឹង​ពី​ការ​កកស្ទះ​សំណុំរឿង​នៅ​ក្នុង​សាលាឧទ្ធរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថា គ្រប់​សំណុំរឿង​ទាំងអស់​មិន​ថា សំណុំរឿង​ព្រហ្មទណ្ឌ ឬ សំណុំរឿង​រដ្ឋប្បវេណី ។ លោក​បញ្ជាក់​ថា យើង​កកស្ទះ​ដោយសារ​ឧទ្ធរណ៍​យើង​មាន​តែ​មួយ អី​ញ្ចឹ​ង​បណ្តឹងឧទ្ធរណ៍​គ្រប់​រាជធានី​ខេត្ត​ទាំងអស់​បុក​មក​តែ​មួយ ហើយ​ចៅក្រម​ព្រះ​រា​ជ្ញា​មាន​ចំ នួន​តិច​នៅឡើយ នៅ​ឧទ្ធរណ៍​យើង​(​ភ្នំពេញ​) ។ អី​ញ្ចឹ​ង​វា​មិន​សមាមាត្រ​ទៅ​នឹង​ចំនួន​សំណុំរឿង​បានជា​មានការ​កកស្ទះ​» ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​សាលាឧទ្ធរណ៍​ទាំង​ពីរ​ដាក់​ដំណើរការ​ជា​ផ្លូវការ សំណុំរឿង​នឹង​លែង​មាន​កកស្ទះ​នៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ដោយសារ​គេ​នឹង​ធ្វើកា រការ​បែងចែក​សំណុំរឿង​ទៅ​តាម​តំបន់​ណា​ដែល​នៅ​ជិត​សាលាឧទ្ធរណ៍​នោះ ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​គ្រោង​នឹង​បង្កើត​សាលាឧទ្ធរណ៍​បន្ថែម​នៅ​តំបន់ ឬ​រាជធានី​ខេត្ត​ទៀត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ