ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ ៖ អតីត​មេ​បក្ស​ប្រឆាំង​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ដក​សម្តេច​តេ​ជោ​ចេញ​ដាក់​ក្រុម​ខ្លួន​ចូល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​លោក គង់ គាំ បាន​អះអាង​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិនៅ​ក្រៅប្រទេស​បាន​កំពុង​តែ​ប្រើ​យុទ្ធសាស្ត្រ​ដក​សម្តេច​តេ​ជោ ហ៊ុន​សែន និង​ដាក់​ក្រុម​ខ្លួន​ជំនួស ។ ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​ក្រុម​លោក…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​លោក គង់ គាំ បាន​អះអាង​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិនៅ​ក្រៅប្រទេស​បាន​កំពុង​តែ​ប្រើ​យុទ្ធសាស្ត្រ​ដក​សម្តេច​តេ​ជោ ហ៊ុន​សែន និង​ដាក់​ក្រុម​ខ្លួន​ជំនួស ។

ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​ក្រុម​លោក សម រ​ង្ស៊ី បាន​កំពុង​តែ​ស្រែក​នៅ​ក្រៅប្រទេស​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នៅ​កម្ពុជា ។ លោក គង់ គាំ ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើងលើ​បណ្តាញ​សង្គមនៅ​ថ្ងៃ​ទី​១២ ​ខែកុម្ភៈថា ជិត​២០​ឆ្នាំ​មុន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស លោក​ធ្លាប់​រួមសុខ​ រួមទុក្ខ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ម្នាក់ ។

លោក​បន្ថែម​ថា ពេល​នេះ​លោក​ជា​ប្រធានកិត្តិយស​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ​គណបក្សប្រឆាំង​ថ្មី ព្រះអាទិត្យ​ថ្មី ជម្រើស​ថ្មី ផ្លាស់​ប្តូរ​ថ្មី យល់​ឃើញ​ថា មាន​សម្តេចតេជោ ​ឥតមានសម រង្ស៊ី អាច​បាន តែ​មាន សម រង្ស៊ី ​ឥត​សម្តេចតេជោ​វិញ គឺ​មិន​អាច​បាន​សោះឡើយ ។

លោក​បញ្ជាក់​ថា​«​សម រ​ង្ស៊ី ,មួ សុខ​ហួ ,អេ​ង ឆៃ​អ៊ា​ង (​បន​បី​នាក់​) លើក​ផែនការ​ថា (​ដក​សន្តិភាព ហ៊ុន សែនចេញ ≠ ដាក់​សន្តិភាព​ពួក​គេ​ចូល «…» ធ្វើ​ឲ្យ​ខ្ញុំ​មើលឃើញ​ភ្លាម​ពី​ការ​ដក​ចេញ​នូវ​ស្ថេ​រ​ភាព ការ​អភិវឌ្ឍ​ន៍ដែល​នៅ​ជួប​បញ្ហា​ខ្លះ​ឲ្យ​ទៅ​ជា​បញ្ហា​បំផ្លាញ​ការ​អភិវឌ្ឍ​យ៉ាងធ្ងន់ធ្ងរ​ទូលំទូលាយ ហើយ​បាត់បង់​ស្ថេ​រ​ភាព សន្តិភាព ​ទាំងស្រុង​តែ​ម្តង​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​គង់ គាំ ដែល​ក្រុមប្រឆាំង​បាន​កំពុង​ចោទ​ថា បាន​ចូល​ជាមួយ​គណបក្សកាន់អំណាច​នោះ​ក៏​បាន​លើក​ឡើង​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ភាគច្រើន​ជា​អតីត​សមាជិក​សង្គ្រោះ​ជាតិ (CNRP) និង​អ្នកគាំទ្រ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​) សូម​ចេញ​មុខ​បដិសេធ​ផែនការ​ពិសពុល​របស់​បន​បី​នាក់ (​សម រ​ង្ស៊ី ,​មូរ​សុខ​ហួរ​, អេ​ង​ឆៃ​អ៊ា​ង​) ហើយ​បន្ត​ធ្វើ​ជា​ដៃគូរ​ជួយ​ការពារ និង​អភិវឌ្ឍ​កម្ពុជា​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ (​កសិករ កម្មករ ពាណិជ្ជករ និង​ពលករ​…) ដើម្បី​ស្ថេ​រ​ភាព សន្តិភាព ចេរកាល​តទៅ ។

តាម​ការ​កត់សម្គាល់​ការ​លើក​ឡើង​របស់​លោក គង់ គាំ នេះ​ស្រប​នឹង​តាម​ការ​សង្កេត​ថា ក្រុម​អ្នកគាំទ្រ លោក​សម រ​ង្ស៊ី មាន​លោកស្រី មូរ​សុខ​ហួរ លោ​កអេង ឆៃ​អ៊ា​ង បាន​កំពុង​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​ពី​ក្រៅប្រទេស​ដោយ​អះអាង​នឹង​មក​កម្ពុជា​វិញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ យ៉ាងណាមិញ​ការ​ទូងស្គ​ង​នេះ​គេ​មិន​ទាន់​ឃើញ​ក្រុមប្រឆាំង​កំណត់​ថ្ងៃ​ច្បាស់លាស់​ណាមួយ ដើម្បី​ចូល​មក​កម្ពុជា​នោះ​ទេ ខណៈ​ដែល​ក្រុម​លោក​កឹ​ម សុខា កំពុង​នៅ​ស្ងាត់ស្ងៀម ដើម្បី​ស្តាប់​ស្ថានការណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ