ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្រូវ​ក៏​ចុះថោក ទឹក​ក៏​ខ្វះ​ប្រើ ប្រជា​កសិករ​ច្បាស់​ជា​វ័ណ្ដ​.​ក​មិន​ខាន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ស្រូវប្រាំង​រាប់រយ​ហិ​កតា​របស់​ប្រជា​កសិករ​នៅ​ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង កំពុង​តែ​លូតលាស់​ខៀវ​ស្រ​ង៉ា​ត់​ក្តី​ក៏​ប៉ុន្តែ​ម្ចាស់​ស្រែ​ទាំងនោះ​បែរជា​មានទឹក​មុខក្រៀម​ស្រពោន ហើយ​បាន​រៀបរាប់​ទាំង​ក្តី​កង្វល់​ថា ពួក​គាត់​បារ​ម្ម​ណ៌​ណាស់ ខ្លាច​ខ្វះ​ទឹក​នៅ​ចុងរដូវ ព្រោះ​ពេល​នេះ​បឹង​ត្រាំ​ង​ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ទឹកបាន​ចាប់ផ្តើម​រីង​ជា​បណ្តើរ​ៗ​ហើយ…

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ស្រូវប្រាំង​រាប់រយ​ហិ​កតា​របស់​ប្រជា​កសិករ​នៅ​ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង កំពុង​តែ​លូតលាស់​ខៀវ​ស្រ​ង៉ា​ត់​ក្តី​ក៏​ប៉ុន្តែ​ម្ចាស់​ស្រែ​ទាំងនោះ​បែរជា​មានទឹក​មុខក្រៀម​ស្រពោន ហើយ​បាន​រៀបរាប់​ទាំង​ក្តី​កង្វល់​ថា ពួក​គាត់​បារ​ម្ម​ណ៌​ណាស់ ខ្លាច​ខ្វះ​ទឹក​នៅ​ចុងរដូវ ព្រោះ​ពេល​នេះ​បឹង​ត្រាំ​ង​ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ទឹកបាន​ចាប់ផ្តើម​រីង​ជា​បណ្តើរ​ៗ​ហើយ ។

ប្រជា​កសិករ​ដែល​ធ្វើ​ស្រូវប្រាំង​នៅ​ជុំវិញ​បឹង​ត្រាំ​ង ក្នុង​ឃុំ​មេសរ​ប្រ​ចាន់ បានអោយ​ដឹង​ថា ការ​ធ្វើ​ស្រូវប្រាំង​នេះ ពួក​គាត់​ធ្វើ​ទាំង​ផ្សងព្រេង​នោះ​ទេ ព្រោះ​តំបន់​របស់​ពួក​គាត់​គ្មាន​ប្រឡាយ​ទឹក​ឬ​ប្រ​ព័ន្ធ​ធារាសាស្ត្រ​អ្វី​នោះ​ទេ រាល់​ៗ​ឆ្នាំ​ស្រូវ​រដូវវស្សា​ធ្វើ​ពឹង​លើ​មេឃ ឯ​ស្រូវ​រដូវប្រាំង​នេះ​គឺ​ធ្វើ​ពឹង​លើ​ទឹក​បឹង​ត្រាំ​ង ប៉ុន្តែ​បឹង​នេះ​ឆាប់​រីង​ណាស់ ហើយ​ឥឡូវនេះ​ទឹក​ចាប់ផ្តើម​រីង​ជា​បណ្តើរ​ៗ​ហើយ ខណៈ​​ពេល​ដែល​ស្រូវ​របស់​ពួក​គាត់ ទើបតែ​ចេញ​ផុត​ពី​ដី​បាន​២​តឹក​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​ព្រួយបារម្ភ​ខ្លាច​អស់​ទឹក​នៅ​ចុងរដូវ ។

ក​សិ​ករ​ទាំងនោះ​បាន​បញ្ជាក់​ថា បើ​ចុងរដូវ​នេះ​ទឹក​បឹង​រីង​អស់ ពួក​គាត់​ត្រូវ​ដាក់​ម៉ាស៊ីន​ខ្យល់​បុក​អណ្តូង​ចំណាយ​លុយ​ច្រើន ច្បាស់​ជា​មិន​ចំណេញ​ទេ គឺ​អាច​ខាតដើម​ថែម​ទៀត ព្រោះ​ពេល​នេះ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​ចុះថោក​ខ្លាំង​ណាស់ ។

ប៉ុន្តែ​បើ​អាជ្ញាធរ​ជួយ​ដោះស្រាយរ​រឿង​ប្រភព​ទឹក​នេះ​បាន​គឺ​ពួក​គាត់​ច្បាស់​ជា​មាន​សង្ឃឹម​ច្រើន ដូច្នេះ​ហើយ​ទើប​ពួក​គាត់ សំណូមពរ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ សូម​ជួយ​ដោះស្រាយ​បញ្ហា​ពួក​គាត់​ផង ជា​ពិសេស​ប្រ​ព័ន្ធធារាសាស្ត្រ​ប្រឡាយ​មេ បើ​មិន​បាន​ឆ្នាំ​នេះ ក៏​សូម​អោយ​បាន​ឆ្នាំ​ក្រោយ​ផង តែ​ប៉ុណ្ណឹង​ពួក​គាត់​សប្បាយចិត្ត​ហើយ ។

ចំពោះ​ទុក្ខ​កង្វល់​របស់​ប្រជា​កសិករ រឿង​កង្វះ​ទឹក​ធ្វើ​ស្រូវប្រាំង​នេះ​លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ដីស្រែ​ប្រាំង​របស់​បងប្អូន​ប្រជា​កសិករ នៅ​ក្នុង​ឃុំ​មេសរ​ប្រ​ចាន់​នេះ គឺ​ពិតជា​ពុំ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​មែន ហើយ​លោក​បាន​ធ្វើ​សំណើរ ទៅ​ក្រ​ស្រួ​ង​ហើយ ដើម្បី​ជីក​ប្រឡាយ​មេ​ជូន​ដល់​ពួក​គាត់​ហើយ​ខាង​ក្រសួង​ក៏​ទទួលយក​សំណើ​រហើយ​ដែរ ប៉ុន្តែ​ការ​ជាប់​គាំង​មក​ដល់​ពេល​នេះ​ដោយសារ​តែ​កញ្ចប់​ថវិការ​មិន​ទាន់​ធ្លាប់​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ