ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្ដី​ពី​ការ​ស្រាវជ្រាវ​ដែល​រក​ឃើញ​ថ្មី​ៗ​លើ​វិស័យ​បុរាណវិទ្យា​នៅ​កម្ពុជា

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ថ្មី​លើ​ វិស័យបុរាណវិទ្យា និង​ពិនិត្យ​ទៅ​លើ​សក្ដានុពលភាពលើ​វិស័យ​ការងារ​វប្បធម៌​បុរាណវិទ្យានៅ​ កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០១០ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​រៀបចំសិក្ខាសាលា​ជា​លើក​ទី​១ ក្រោម​អធិបតីភាពលោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្ប ធម៌ និង​វិចិត្រសិល្បៈ ។

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ថ្មី​លើ​វិស័យបុរាណវិទ្យា និង​ពិនិត្យ​ទៅ​លើ​សក្ដានុពលភាពលើ​វិស័យ​ការងារ​វប្បធម៌​បុរាណវិទ្យានៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០១០ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​រៀបចំសិក្ខាសាលា​ជា​លើក​ទី​១ ក្រោម​អធិបតីភាពលោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្ប ធម៌ និង​វិចិត្រសិល្បៈ ។

លោក​ហម គី​មសុ​ន ប្រធាន​នាយកដ្ឋានបុរាណវិទ្យា​និង​បុរេប្រវត្ដិ​វិទ្យា បាន​មានប្រសាសន៍​ថា បើ​ពិនិត្យ​តាម​ការ​ប្រែ ប្រួល​ពីដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​នៃការ​អភិវឌ្ឍន៍​របស់​សង្គម​ប្រកបដោយ​បច្ចេកវិទ្យា និង​វិទ្យាសាស្ដ្រ​ទំនើប​ជឿនលឿនយ៉ាងណា​ក៏​ដោយ ក៏​យើង​មិន​អាច​បំភ្លេច​នូវមរតក​វប្បធម៌​អំពី​ការ​រស់នៅ​របស់​មនុស្ស សត្វ និង​រុក្ខ ជាតិ ដែល​បាន​បន្សល់​ពី​អតីតកាល​រាប់រយ​ពាន់​លាន​ឆ្នាំ មក​ធ្វើការ​សិក្សាស្រាវជ្រាវ​ប្រមូល​ចងក្រង​ទុកជា​ឯកសារ ប្រវត្ដិសាស្ដ្រ ដើម្បី​ថែរក្សា​ការពារ​អភិរក្ស និង​អភិវឌ្ឍន៍​នូវ​អត្ដសញាណ​ដួង​ព្រលឹង ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់​របស់​ជាតិ​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​ដែរ ។ តាម​រយៈ​សិក្ខាសាលា​នេះ យើង​នឹង​ដកស្រង់​បាន​នូវ​ខ្លឹមសារ និង​បទ​ពិសោធន៍​ជា​មេរៀន​ពី​សក្ដានុពល​ពិតប្រាកដ ដើម្បី​ពង្រឹង​តម្រង់​ទិស និង​អភិវឌ្ឍន៍សកម្មភាព​បេតិកភណ្ឌ​វប្បធម៌​ឱ្យ​បាន​ស្របទៅ​នឹង​ថ្ងៃ​អនាគត ទោះបីជា​ថវិកា​យើង​នៅមាន​កំរិត​ក៏​ដោយ ។ ទន្ទឹម​នោះ យើង​នឹងបំផុសគំនិត​ផ្ដួចផ្ដើម​ថ្មី​ៗ​សំរាប់​ជា​មូលដ្ឋាន​ក្នុង​ការ​គ្រប់គ្រង​ដែនដី​បុរាណវិទ្យា អប់រំ​ផ្សព្វផ្សាយ​បណ្ដុះបណ្ដាល​ស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិក្នុង​ស្រទាប់​ប្រជាពលរដ្ឋ និង​ចូលរួមចំណែក​ថែរក្សា​អភិរក្ស និង​អភិវឌ្ឍន៍ ។

លោក​ជុច ភឿន បាន​ថ្លែង​ក្នុង​អង្គសិក្ខាសាលា​នោះ ដោយ​សម្ដែង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​បំផ្លិចបំផ្លាញ​ជីក​គាស់កកាយ​ផ្នូរ​សព​បុរាណ ទួលបុរាណ ស្រះ​បុរាណ​នៅ​តាម​បណ្ដា​ខេត្ដ​មួយចំនួន​ដូច​ជា ខេត្ដ កណ្ដាល ព្រៃវែង ស្វាយ​រៀង សៀមរាប បន្ទាយ​មាន​ជ័យ ឧត្ដរមានជ័យ ព្រះ​វិហារ​ជាដើម ដែល​ជា​ការ​បំផ្លាញ សម្បត្ដិវប្បធម៌​ជាតិ​ខ្លួនឯង​ដោយ​មិនដឹង​ខ្លួន ។ ទន្ទឹម​នោះ ក្រុម​ឈ្មួញ​ទុច្ចរិត​នៅ​តែ​បន្ដស​កម្មភាព​បំផុស​ប្រជាពល រដ្ឋ​ក្រីក្រ​តាម​តំបន់​ដាច់ស្រយាល​ឱ្យ​ប្រព្រឹត្ដ​អំពើ​មិន​គប្បី​ខាងលើ​ជា​ថ្នូរ​នឹង​ប្រាក់​កាស​បន្ដិចបន្ដួច ដែល​ប្រកា​រទាំង អស់នោះ​ជា​កង្វល់ និង​ជា​ការ​យកចិត្ដ​ទុកដាក់​សំរាប់​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និង​មន្ដ្រី​បេតិក ភណ្ឌ​ជាតិ ។

លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា ដើម្បីទប់ស្កាត់​សកម្មភាព​បំផ្លិចបំផ្លាញ​ទាំងអស់នោះ យើង​ទាំងអស់​គ្នាសំខាន់​ថ្នាក់ដឹកនាំក្រសួង ក៏​ដូច​ជា​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដ រួម​ទាំង​អ្នកជំនាញមិន​អាចសម្រេច​គោលដៅ​បាន​ទេ ប្រសិនបើ​គ្មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ ។ ប៉ុន្ដែយ៉ាងណា​ក៏​ដោយ​ចុះ លោក​បាន​ថ្លែង​នូវ​ការកោត សរសើរ​ចំពោះ​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្ដិ​វិទ្យា ដែល​បំពេញការងារ​បានល្អ ទទួល​ស្នាដៃ​ច្រើនក្រោម​កិច្ចសហការជាមួយ​អង្គការ​ជាតិ​-​អន្ដរជាតិ ហើយ​សង្ឃឹមថា កិច្ចសហការ​ដ៏​ជិត​ស្និទ្ធ​នោះនឹង​ជំរុញសកម្មភាព​ការងារ​ស្រាវជ្រាវការពារ និងថែរក្សា​បេតិកភណ្ឌ​ជាតិ​ឱ្យ​ទទួល​បាន​ជោគជ័យ​បន្ដ​ទៀត ដើម្បី​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌ និង​អរិយធម៌ ដល់​ពិភពលោក​ទាំងមូល ៕