ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ពាក្យ​ផ្អែមល្ហែម អំពើ​៣​បង្ហា​ញា​ប្តី​ស្រឡាញ់​អ្នក​ខ្លាំង

5 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អំពើ​ដែល​អាច​បង្ហាញ​អ្នក​ថា ស្វាមី​អ្នក​ស្រឡាញ់​អ្នក​ខ្លាំង ទោះបីជា​គេ​មិន​បាន​និយាយ​ពាក្យ​ផ្អែមល្ហែម​ដាក់​អ្នក​ក៏​ដោយ ។ តើ​មាន​អ្វី​ខ្លះទៅ? 1.​ស្វាមី​ដែល​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែមល្ហែម គេ​នឹង​យក​សកម្មភាព​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​របស់​គេ​ចំពោះ​អ្នក ដោយ​គេ​អាច​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អ្នក​។ ជា​ពិសេស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អំពើ​ដែល​អាច​បង្ហាញ​អ្នក​ថា ស្វាមី​អ្នក​ស្រឡាញ់​អ្នក​ខ្លាំង ទោះបីជា​គេ​មិន​បាន​និយាយ​ពាក្យ​ផ្អែមល្ហែម​ដាក់​អ្នក​ក៏​ដោយ ។ តើ​មាន​អ្វី​ខ្លះទៅ?

1.​ស្វាមី​ដែល​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែមល្ហែម គេ​នឹង​យក​សកម្មភាព​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​របស់​គេ​ចំពោះ​អ្នក ដោយ​គេ​អាច​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អ្នក​។ ជា​ពិសេស គេ​នឹង​ជួយ​សម្រាល​ការងារ​ផ្ទះ​ដោយ​ធ្វើ​ឲ្យ​អ្នក​មិនសូវ​នឿយហត់​នោះ​ទេ​។ ម្យ៉ាងទៀត ប្រសិនជា​មានកូន ក៏​គេ​ជួយ​មើល​ដែរ​ពេល​ដែល​គេ​ទំនេរ​។ ទោះបី​ល​ល្អ ដោយ​មិនមែន​បាន​តែ​មាត់ ហើយ​មិន​ធ្វើ​ទេ ។

2.​ប្តី​ដែល​តែងតែ​នៅ​ក្បែរ​អ្នក នៅ​ពេល​ដែល​អ្នក​ជួបនឹង​បញ្ហា​គ្រប់យ៉ាង​។ គេ​នឹង​កំដរ​ជិត​ខ្លួន​អ្នក​ពេល​ដែល​អ្នក​ត្រូវការ​គេ ដោយ​មិន​ទុក​អ្នក​ចោល​ឡើយ​។ ជា​ពិសេស គេ​នឹង​ជឿជាក់​លើ​អ្នក​គ្រប់យ៉ាង ដោយ​មិន​ចេះ​សង្ស័យ​អ្នក​ឡើយ​។ នេះ​ជា​សកម្មភាព​ដែល​គេ​អាច​បញ្ជាក់​ប្រាប់​អ្នក​ថា គេ​ស្រឡាញ់​អ្នក​ខ្លាំង​មិន​ដែរ​ប្រែប្រួល​ឡើយ ។

3.​គេ​នឹង​នៅ​ពីមុខ​ការពារ​អ្នកជា​និច្ច ទោះបីជា​មានរឿង​អ្វី​ក៏​ដោយ គេ​មិន​ឲ្យ​អ្នក​ប្រឈម​មុខតែ​ម្នាក់ឯង​នោះ​ទេ ។ គេ​នឹង​ជួយ​អ្នក​ដល់ទី​បញ្ចប់ ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ពិបាកចិត្ត​ច្រើន​ឡើយ ។ ដូចនេះ នៅ​ពេល​ដែល​អ្នក​មិន​ដែល​លឺ​ប្តី​អ្នក​និយាយ​ពាក្យ​ផ្អែមល្ហែម​សោះ ប៉ុន្តែ​បែរជា​មើលឃើញ​សកម្មភាព​ទាំងនេះ អ្នក​គួរតែ​សប្បាយចិត្ត ព្រោះ​អ្នក​រៀប​ការ​ត្រូវ​ហើយ (​ ប្រភព​ពី​៖ Health.com.kh ​) ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ