ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា កម្ពុជា​មិន​អាច​រំពឹង​លើ​ជំនួយ​បរទេស​តែ​មួយ​មុខ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​សេដ្ឋកិច្ច​កម្ពុជា​មិន​អាច​រំពឹង​លើ​ជំនួយ​បរទេស​តែ​មួយ​មុខ​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​ឯករាជ្យ​ភាព និង​អធិប​តេ យ្យ​ភាព​របស់​ខ្លួន​ទៅ​ដោះ​ដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះ​ដែរ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​សេដ្ឋកិច្ច​កម្ពុជា​មិន​អាច​រំពឹង​លើ​ជំនួយ​បរទេស​តែ​មួយ​មុខ​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​ឯករាជ្យ​ភាព និង​អធិប​តេ យ្យ​ភាព​របស់​ខ្លួន​ទៅ​ដោះ​ដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះ​ដែរ ។

ការ​អះអាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល បន្ទាប់​ពី​សហភាព​អឺ​រ៉ឺ​ប​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លង​មក ។ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​យ៉ាង​ដូច្នេះ​ថា ស្ថានភាព​នយោបាយ​សង្គម និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ជាតិ​សព្វថ្ងៃ គឺ​កំពុង​ឆ្ពោះទៅ​រក​ភាព​កាន់តែ​ល្អ​ប្រសើរ ។

ចំពោះ​ចំណូល​ពន្ធគយ គឺ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ សម្តេច​បាន​បញ្ជាក់​ថា «​កម្ពុជា​មិន​អាច​រំពឹង​លើ​ជំនួយ​បរទេស​តែ​មួយ​មុខ​ទេ ហើយ​កម្ពុជា​ក៏​មិន​ត្រូវ​យក​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​ដោះ​ដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះ​ដែរ ។ ប៉ុន្តែ​យើង​ចង់​ធ្វើ​ជា​មិត្ត​ល្អជា​មួយ​បណ្តា​ប្រទេស​ដៃគូ​នានា ដែល​ចង់​ឃើញ​កម្ពុជា​រីក​កាន់តែ​ចម្រើន​ទៅ​មុខ​ពិតប្រាកដ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជាតិ​» ។

សម្តេច​បាន​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា​ដែល​ពី​មុន​ហ៊ុំ​ព័ទ្ធ​ដោយ​ទារុណកម្ម និង​ការ​កៀបសង្កត់ ប៉ុន្តែ​ពេល​នេះ គឺ​បាន​ងើប​លូតលាស់ និង​កាន់តែ​រឹង​មាំ ។ ប្រទេស​យើង​ពី​មុន​ដែល​ធ្លាប់​ជា ប្រទេស​ក្រីក្រ​ធ្លាក់​ដល់​បាត​ដាល ប៉ុន្តែ​ឥឡូវ គឺ​បាន​ងើប​លេចធ្លោរ​រួច​ផុត​ពី​ភាព​ក្រីក្រ​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ។ ដោយសារ​ចំណូល​ពន្ធ​កាន់តែ​ខ្ពស់​ការ​ព្យាករណ៍​របស់ យើង​ទៅ​ថ្ងៃ​អនាគត គឺ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ដល់​បងប្អូន​អាជីវករ​ពាណិជ្ជករ និង​វិនិយោគ​គិ​ន ដែល​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ និង​បាន​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ឲ្យ​កាន់តែ​ធំ​ឡើង​នៅ​ក្នុង​ប្រទេស​ជាតិ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា វិស័យ​ឯកជន​ទាំងអស់​នៅ​កម្ពុជា ដែល​បាន​រួមចំណែក អភិវឌ្ឍន៍​ប្រទេស និង​ពង្រឹង​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​រឹង​មាំ​មក​ទល់​សព្វថ្ងៃ និង​អរគុណ​បងប្អូន​ជនរួមជាតិ និង​ក្មួយ​ៗ​យុវជន​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ​យើង ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​មួយ​ថ្ងៃ​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​មក​លើក​កម្ពុជា ។ សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរការ​ដែល​អាច​នាំ​ឱ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ទទួល​បាន​អាទិភាព​របស់​កម្ពុជា​លើ​ទីផ្សារ​សហភាព​អឺរ៉ុប ក្រោម​គម្រោង​ពាណិជ្ជកម្ម គ្រប់យ៉ាង​លើកលែងតែ​អាវុធ ឬ EBA ។ EBA​អាច​ត្រូវ​បាន​លុប​ចោល​ប្រសិនបើ​ប្រទេស​ទទួលផល​មិន​គោរព​សិ​ទិ្ធ​មនុស្ស និង​សិទ្ធិ​ការងារ​សំខាន់​ៗ ។

សូម​រំលឹក​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ​ត្រូវ​បាន​សហភាព​អឺរ៉ុប​បង្កើត​ឡើង កាលពី​ឆ្នាំ​២០០១ ដូច្នេះ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​កាលពី​ឆ្នាំ​២០១២ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា​បាន​រួច​ផុត​ពី​កាតព្វកិច្ច​ពន្ធ​ជិត​៧​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ចំពោះ​ទំនិញ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ